លោកយិន អ៊ីម នែនាំឲ្យគណៈបញ្ជាការ​ឯក​ភាព​រដ្ឋបាល​សង្កាត់សំរោងត្រូវការពារសុវត្ថិ​ភាពបុណ្យចូលឆ្នាំប្រណីខ្មែរឲ្យបានល្អ

0
896

ភ្នំពេញ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​០៤ ខែ​មេសា ឆ្នាំ​២០១៩​នេះ សាលាសង្កាត់សំរោង បាន​បើក​កិច្ចប្រជុំ​​គណៈបញ្ជាការ​ឯក​ភាព​រដ្ឋបាល​សង្កាត់ ដែលមានការចូលរួមពីលោក យិន អ៊ីម​ ចៅសង្កាត់សំរោង ក្រុមព្រឹក្សាសង្កាត់ ប៉ូលិស និងប្រជាការពា ទាំង៤ភូមិផងដែរ ដើម្បី​រកវិធីទប់ស្កាត់ គ្រឿងញៀន និងមួយ​វិញទៀតដើម្បីការពាសុវត្ថិភាព នាពិធីបុណ្យចូលឆ្នាំប្រណីខ្មែរដែលចូលមកដល់នាពេល​ឆាប់ៗខាងមុខនេះផងដែរ។

លោក យិន អ៊ីម ប្រធានគណៈបញ្ជាការឯក​ភាពរដ្ឋ​បាលសង្កាត់សំរោង បាន​ធ្វើ​ការ​ណែ​នាំដល់​គ​ណៈបញ្ជាការឯក​ភាពរដ្ឋ​បាលសង្កាត់ និងប្រធានភូមិទាំង៤ ត្រូវ​អនុវត្ត​ឲ្យ​បាន​ជោគជ័យ​នូវ​ ​គោល​នយោបា​យ​​ភូមិ​ សង្កាត់ មានសុវត្ថិ​ភាពទាំង៩ចំណុច ជា​ពិសេសអំពីបញ្ហាគ្រឿងញៀន ដែលកំពុងធ្វើឲ្យមានការព្រួយបារម្មណ៍ជាខ្លាំងនោះ។

លោក​បន្តថា ចាប់ពីពេលនេះទៅគ​ណៈបញ្ជាការឯក​ភាពរដ្ឋ​បាលសង្កាត់ និងប្រធានភូមិ​ទាំង​៤ ត្រូវចុះផ្សបផ្សាយដល់ប្រជាពលរដ្ឋ ប្រាប់កូនចៅឲ្យឆ្លើយថាទេចំពោះគ្រឿងញៀន ហើយឲ្យចេះគ្រប់គ្រង និងថែរក្សានៅទ្រព្យសម្បត្តិរបស់ខ្លួន​ឲ្យបានខ្ជាប់ខ្ជួនមិនត្រូវប្រហែ​សនោះទេ។ ជាង​នេះ​ទៅទៀត គណៈ​បញ្ជាការឯក​ភាពរដ្ឋ​បាលសង្កាត់ទាំងអស់ត្រូវចុះពន្យល់ឲ្យប្រជាពលរដ្ឋ ត្រូវតែសហការនិង​ប្រជាការពា ដើម្បីមានករណីអ្វីអាចរាយការដល់សមត្ថកិច្ចប៉ូលិស ហើយងាយស្រួលធ្វើ​ការ​ស្ទាក់ចាប់ពួកជក់ និងចែកចាយគ្រឿងញៀន ក្នុងភូមិសាស្ត្ររបស់យើង យកមកផ្តន្ទាទោសទៅតាមច្បាប់។

ប្រធានគណៈបញ្ជាការឯក​ភាពរដ្ឋ​បាលសង្កាត់សំរោង បានបញ្ជាក់ថាប្រជាការពាភូមិ​ត្រូវ​តែសហការនិងដាក់កម្លាំងនូវពេលព្រលប់ ចំ​ណែក​ឯកម្លាំងប៉ូលិសត្រូវដាក់នៅពេលយប់ ដោយចែកគ្នាជា៣គោលដៅ ក្នុងនោះមានមុខខ្លោងទ្វាវត្តច័ន្ទបុរីវង្ស តាមផ្លូវ១៥១ និងចំណុចកណ្តាលភូមិ។ សាលា​សង្កាត់សង្ឃឹម​ថា បងប្អូន​ប្រជាពល​រដ្ឋពិត​ជា​យោគ​យល់​ និង​គោ​រព​តាម​សេចក្ដីជូន​ដំណឹង​របស់​សាលា​​សង្កាត់សំរោង​ជាក់ជា​មិន​ខាន​ដើម្បីភូមិសង្កា​ត់​មានសុវត្ថិភាពទាំង៩ចំណុច។

ក្នុងនោះផងដែរលោកក៏បាន​អំ​ពាវ​នាវឲ្យប្រជាពលរដ្ឋគ្រប់គ្នា មានការប្រុងប្រយ័ត្ន និង ភាព​ម្ចាស់ការ​ខ្ពស់ ចៀសវាងបង្ក​ឲ្យ​មាន​អគ្គិភ័យកើតឡើងជាយថាហេតុ ដែលបណ្ដាឲ្យខូចខាត ដល់ទ្រព្យសម្បត្តិ និងអាយុ​ជី​វិត​ក្នុង​ឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលនិងចូលមកដល់​នាពេលឆាប់ៗខាងមុខផងដែរ។ ហើយយើងរួមគ្នាញាំង​អោយ​ពិធីបុណ្យចូលឆ្នាំរយ:ពេល ៣ថ្ងៃនៅពាក់កណ្តាលខែមេសានេះ ប្រកបទៅដោយ សេចក្តីសុខ សប្បាយរីករាយ​​គ្រប់ក្រុម​គ្រួសារទាំងអស់​គ្នា។

ជាចុងក្រោយលោក យិន អ៊ីម បានផ្តាំផ្ញើរដល់គ​ណៈបញ្ជាការឯក​ភាពរដ្ឋ​បាល​សង្កាត់ និង​ប្រធានភូមិ​ទាំង​៤ ក្នុងសង្កាត់សំរោងធ្វើយ៉ាងណាត្រូវ​អនុវត្ត​ឲ្យ​បាន​ជោគ​ជ័យ​នូវ​ ​គោល​នយោ​បាយ​ភូមិ​ សង្កាត់ មានសុវត្ថិ​ភាព ឲ្យបានជាដាច់ខាត​ ដើម្បីចូលរួមនិងការពាររាល់​សមិទ្ធ​ផលទាំងឡាយ ក្រោមការដឹកនាំរបស់ស​ម្តេ​ច​អគ្គ​មហា​សេនា​ប​តី​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​ដែល​បាន​គិត​គូ​ពី​ប្រទេស​ជាតិ​និង​ប្រជា​ពលរដ្ឋ​ ដោយ​ខិតខំ​នាំ​មក​នូវ​សន្តិ​ភាព​ ​និង​ការ​អភិវឌ្ឍ​រហូត​ដល់​ទទួល​បាន​ជោគជ័យ​ សម្រាប់​ប្រទេស​ជាតិ​និង​ប្រជា​ ពលរដ្ឋ​ទាំងមូលនាពេលបច្ចប្បន្ន​​។​

គួរបញ្ជាក់ថា បន្ទាប់ពីការសំណេះសំណាល និងផ្តាំផ្ញើររួចមកលោក យិន អ៊ីម និងក្រុមព្រឹក្សា​សង្កាត់សំរោង បានចូលរួមចាក់បេតុងផ្លូវនៅក្នុងភូមិសំរោងកណ្តាល ដែលសម្រេចបានប្រមាណជាង៨០ភាគរយមកហើយនោះ៕

Facebook Comments
Loading...