នី សុភី និងពុយ វណ្ណៈ ជួបកីឡាករថៃដើម្បីដណ្តើមប្រាក់លាន

0
64

ភ្នំពេញ ៖ កីឡាករជើងខ្លាំងនី សុភី អ្នកប្រដាល់របស់ក្លិបសាលវ័នកីឡា ជួបកីឡាករថៃកងមឿងឆាង ស័ក្តឆ័យយុង ខណៈកីឡាករពុយ វណ្ណៈ អ្នកប្រដាល់មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិសាត់ ឡើងដណ្តើមប្រាក់លាន និងកីឡាករថៃភិតសង្ហា និធិតណាយក្វាម លើ​សង្វៀន​ស៊ីអិនស៊ី នាថ្ងៃសៅរ៍​ទី០៦ ខែមេសា ឆ្នាំ២០១៩នេះ។

កីឡាករនី សុភី ជួបកីឡាករថៃកងមឿងឆាង ស័ក្តឆ័យយុង នេះក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ដែល​កីឡាករថៃម្នាក់នេះធ្លាប់បានយកឈ្នះកីឡាករកម្ពុជាជាច្រើននាក់ ហើយក៍ធ្លាប់ឈ្នះខ្សែ​ក្រ​វាត់នៅស្រុកខ្មែរដែរកន្លងមក។ ចំណែកនី សុភី នរណា​ក៏ទទួល​ស្គាល់​ថា គេ​មាន​ស្នៀត​ជង្គង់​ល្អដែរ ពេលការប្រ​កួតរាល់លើក សុទ្ធតែផ្តួលគូត​ស៊ូពីក្បាច់​ជង្គង់​ពិឃាត​របស់​គេនេះ​តែម្តង។

ការប្រកួតទាំងថ្នាក់ជាតិនិងអន្តរៈជាតិ សុភីគេ​ចូលចិត្តប្រើស្នៀត​កែង​និង​ជង្គង់ ​ដែលអាច​វាយ​ចេញ​ជា​ប្រយោល​ក៏​បាន​ ចូល​កៀក​ក៏​បាន​។ ក្រុមអ្នក​តាមដានកីឡាប្រដាល់​និយាយ​ថា នី សុភី មួយ​រយៈ​ចុងក្រោយនេះបើទោះជាគេខកខានមិនបានគ្រងខ្សែក្រវាត់ជាច្រើន​លើកក៍​ពិត​មែនក៍ប៉ុន្តែ​ គូ​ប្រកួត​ទាំង​ជើង​ចា​ស់​ និង​ជើង​ថ្មី​ សុទ្ធ​តែ​ទទួល​ស្គាល់​ថាឡុង សុភី ពិ​បាក​ផ្តួល​ និង​កំពុង​ធ្វើ​ឱ្យ​ពួក​គេ​ក្លាយ​ជា​អ្នក​ចាញ់​ជា​បន្តបន្ទាប់ ក្នុងការប្រកួតមិត្តភាពជាតិ ​និងអន្តរជាតិ​នៅក្នុងស្រុក។ ចាំមើលកីឡាករនី សុភី និងកីឡាករថៃកងមឿងឆាង ស័ក្តឆ័យយុង នណាជាអ្នកឈ្នះ​ដណ្តើ​មបានប្រាក់លាននេះ?។

ដោយឡែកកីឡាករពុយ វណ្ណៈ ជួបជាមួយកីឡាករថៃភិតសង្ហា និធិតណាយក្វាម ក្នុងប្រភេទ​ទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំង២មិនដែលជួបគ្នាទេពីមុនមក តែយ៉ាងណាកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅស្រុកខ្មែរជាច្រើនលើកមកហើយ មានឈ្នះមានចាញ់ជាមួយកីឡាករកម្ពុជា ហើយគេរឹងមាំ កម្លាំងស៊ុហ្វខ្លាំង និងស្នៀតជើងទាត់ ជង្គង់របស់គេវាយចេញរហ័សនិងខ្លាំងទៀតផង។

រីឯ​កី​ឡាករពុយ វណ្ណៈ គេជាកីឡាករជើងថ្មីតែស្នៀតប្រយុត្តរបស់គេល្អ ពិសេសគឺស្នៀតកណ្តាប់ដៃ និងទាត់ជើងក្រោមតែម្តង ដែលអាចវាយប្រយោលក៍បានចូលគៀកក៍បាន តែយ៉ាងណាកីឡាករពុយ វណ្ណៈ វាយរៀងយ៉ឺតពេលវាយហើយមិនសូវការពារអោយបានរហ័សវិញ ទើបការប្រកួតរាល់លើកគូប្រកួតឆាប់ដឹងពីចំណុចខ្សោយរបស់គេនេះណាស់។ ចាំមើលក្នុងការប្រកួតនេះកីឡាករពុយ វណ្នៈ ជាអ្នកឈ្នះឬកីឡាករថៃភិតសង្ហា និធិតណាយក្វាម ដែលអាចដណ្តើមបានប្រាក់លាន៕

Facebook Comments
Loading...