វគ្គជម្រុះជុំចុងក្រោយសួន ចាន់នី និងឃីម បូរ៉ា ជួបកីឡាករថៃរកពិន្ទុដើម្បីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

0
928

ភ្នំពេញ ៖ វគ្គជម្រុះជុំចុងក្រោយកីឡាករជើងខ្លាំងសួន ចាន់នី អ្នកប្រដាល់របស់ក្លិបបក្សីស្លាបដែក និងកីឡាករឃីម បូរ៉ា អ្នកប្រដាល់មកពីក្លិបរស្មីភូមិគៀបខេត្តបន្ទាយមានជ័យ ឡើងជួបកីឡាករថៃវិតថៈយ៉ាយុត និធិតណាយក្វាម និងកីឡាករថៃទួនប៉េ ស៊ីតសាមផាយ៉ាក ក្នុងវគ្គជម្រុះឆ្ពោះទៅដណ្តើមពានជុំចុងក្រោយ ​លើ​សង្វៀន​ស៊ីអិនស៊ី នាថ្ងៃអាទិត្យ​ទី៣១ ខែមីនា ឆ្នាំ២០១៩នេះ។

កីឡាករសួន ចាន់នី ត្រូវជួបជាមួយកីឡាករថៃឈ្មោះវិតថៈយ៉ាយុត និធិតណាយក្វាម ក្នុងប្រភេទ​ទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេក្នុងពានរង្វាន់នេះ។ សួន ចាន់នី ប្រមាណជាង១០ប្រកួតមកនេះទើបតែចាញ់ពីរលើកប៉ុណ្ណោះ ក្នុងការប្រកួតលក្ខណមិត្ត​ភាពអន្តរជាតិ ដែលធ្វើឲ្យ​កេរ្តិ៍​​ឈ្មោះ​របស់​កីឡាករសួន ចាន់នី ត្រូវបានអ្នកទស្សនាចាប់អារម្មណ៍ជាខ្លាំង។​

​ស្របគ្នា​ដែលកីឡាករសួន ចាន់នី ​ឡើ​ង​រេញ​ពេល​ណា​ក៏បាន​បង្ហាញ​ភាព​ខ្លាំង​ហើយ​ដណ្ដើ​ម​បាន​ជ័យជម្នះលើ គូប្រកួតជាច្រើន​ផងនោះ ទើប​កាន់តែ​ធ្វើ​ឲ្យ​កីឡាកររូប​នេះ ជាប់​ឈ្មោះ​ក្នុង​បញ្ជី​អ្នក​ខ្លាំងស្រករក្រោយជាច្រើនផងដែរ​។ អ្នក​ប្រដាល់​មានដៃវែងជើងវែងសួន ចាន់នី ជាអ្នក​ប្រដាល់ជើងខ្លាំងទម្ងន់មធ្យមប្រចាំ​កម្ពុជា​ម្នាក់នាពេល​បច្ចប្បន្ន​ដែល ធ្លាប់​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស​ជាច្រើន​នាក់មក​ហើយ គឺ​ឈ្នះច្រើនជាង​ចាញ់​​ព្រោះ​ស្នៀតក្បាច់គុណខ្មែរ​បុរាណរបស់គេ ខ្លាំងទាំងព្រមតែម្តង ហើយ​វាយមិនមានអំនួតនិង​មិន​ខ្លាច​គូរប្រកួតណាម្នាក់​នោះទេ។ ចាំមើលកីឡាករសួន ចាន់នី ជា​អ្នកឈ្នះទទួលបាន៣ពិន្ទុក្នុងជុំចុងក្រោយឬកីឡាករវិតថៈយ៉ាយុត និធិតណាយក្វាម?។

ដោយឡែកកីឡាករឃីម បូរ៉ា ជួបជាមួយកីឡាករថៃទួនប៉េ ស៊ីតសាមផាយ៉ាក ក្នុងការជួបគ្នានេះគ្មានប្រភពណាលើកឡើងពីការ​ធ្លាប់ជួប​គ្នារវាង​កី​ឡាករទាំង​ពីរទេនាពេលកន្លងមកនោះទេ បើទោះជាតែបើកីឡាករឃីម បូរ៉ា វិញជាអ្នកប្រដាល់ជើងខ្លាំងកម្ពុជាមួយរូប ដែលបច្ចុ​ប្បន្នកំ​ពុង​ទទួល បានការគាំទ្រយ៉ាង​ច្រើន​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រ​ដាល់កម្ពុជា ជា​មួយ​នឹង​ការ​ចេះប្រើក្បាច់គ្រប់ស្នៀត ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន ក៍ដោយក៍ការប្រកួតនេះត្រូវបានអ្នកទស្សនា លើកឡើងថាមានភាគរយឈ្នះតិចលើកីឡាករថៃ ព្រោះការប្រកួតក្នុងវគ្គជម្រុះកន្លងមកកីឡាករថៃទួនប៉េ ស៊ីតសាមផាយ៉ាក នេះធ្លាប់ផ្តួលកីឡាករកម្ពុជាពីរនាក់មកហើយឲ្យសន្លាប់ក្រោមកណ្តាប់ដៃរបស់គេ។

ការប្រកួតរបស់កីឡាករឃីម បូរ៉ា កន្លងមកចិត្តប្រ​ដាល់​របស់គេតូច រួមផ្សំ​ជា​មួយ​កម្លាំងស៊ុហ្វមិនសូវខ្លាំងផងនោះ​ ធ្វើឲ្យកីឡាកររូបនេះ​មិនសូវហ៊ាន​ប្តូរជាមួយគូប្រកួតណាដែលដើរចូលវាយ​កំញើញខ្លួននោះ​ឡើយ។ ចាំមើល​ការ​ជួបគ្នានេះកីឡាករកម្ពុជាឃីម បូរ៉ា ជាអ្នកឈ្នះបាន៣ពិន្ទុឫកីឡាករថៃទួនប៉េ ស៊ីតសាមផាយ៉ាក?៕

Facebook Comments
Loading...