ផល សោភ័ណ្ឌ ជួបកីឡាករថៃកែវកាំងវ៉ាន់ ព្រីវវ៉ាយ៉ូ ខណៈឡៅ ចិត្រា ជួបម៉ៃសុទ្ធ បេឡេបូរីរ៉ាំ

0
560

ភ្នំពេញ ៖ កីឡាករផល សោភ័ណ្ឌ អ្នកប្រដាល់របស់ក្លិបតឡីដំរីមានរិទ្ធ ត្រូវគេផ្គូផ្គងឲ្យជួបជាមួយកីឡាករថៃកែវកាំងវ៉ាន់ ព្រីវវ៉ាយ៉ូ ខណៈកីឡាករវ័យក្មេងឡៅ ចិត្រា អ្នកប្រដាល់នៃក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ជួបកីឡាករថៃម៉ៃសុទ្ធ បេឡេបូរីរ៉ាំ នៅលើសង្វៀនស៊ីអិនស៊ីនាខត្តកំពុងស្ពឺ នាថ្ងៃសៅរ៍ទី៣០ ខែមីនា ឆ្នាំ២០១៩នេះ។

កីឡាករផល សោភ័ណ្ឌ កីឡាករថៃកែវកាំងវ៉ាន់ ព្រីវវ៉ាយ៉ូ ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាមនេះត្រូវបានអ្នកវិភាគប្រដាល់លោកឡើងថា ផល សោភ័ណ្ឌ មានប្រៀបឈ្នះច្រើនជាង ព្រោះគេជា​កី​ឡា​ករ​ជើងខ្លាំង​ម្នាក់​ដែល​លេងស្នៀត​កណ្តាប់​ដៃ និងកែង ហើយឡើង​ប្រកួត​លើក​ណា​ក៏​ពិបាក​រក​ដៃ​គូ​មក​ផ្តួល​ឱ្យគេឲ្យ​ចាញ់​ពិន្ទុ​ ឬ​​សន្ល​ប់​នៅ​លើ​រេញ​ណាស់ តែកីឡាកររូបនេះធ្លាប់ផ្តួលដៃគូតស៊ូឲ្យសន្លប់ជាច្រើនលើកនៅស្នៀតខ្លាំងរបស់គេនេះ។​

​អ្នក​ស្នេហា​​កីឡា​ប្រដាល់​ភាគ​ច្រើន​កំពុង​នាំ​គ្នា​យល់​ថា​ផល សោភ័ណ្ឌ គេ​ជា​កីឡា​ករ​ដែល​មាន​សក្តានុពល​ ហើយ​មាន​សមត្ថ​ភាព​គួរ​ឱ្យ​សរសើរ​ ដោ​យ​ម្នាក់​ៗ​ហាក់​សម្តែ​ង​នូវ​ទំនុក​ចិត្ត​ចង់​ទស្សនា​យ៉ាង​ខ្លាំង​នៅគ្រប់​ ពេល​កីឡា​ករ​រូប​នេះ​ឡើង​រេញ​ប្រកួតម្តងៗនោះ ដោយ​សារតែគេប្រកួតមិនលាក់កម្លាំង ហើយមិនលក់តម្លៃខ្លួននោះឡើយ គ្រប់ការប្រកួតបើមើលឃើញថាអាចផ្តួលគូប្រកួតបាននោះគែមិនទុកឲ្យឈរជើងបាន៥ទឹកនោះទេ។ ចាំមើលកីឡាករផល សោភ័ណ្ឌ ជួបជាមួយកីឡាករថៃ កែវកាំងវ៉ាន់ ព្រីវវ៉ាយ៉ូ​ អាចយកឈ្នះដូចអ្នកវិភាគឬយ៉ាងណា?។

ដោយឡែកកីឡាករ​ជើង​ខ្លាំង​វ័យក្មេង ឡៅ ចិត្រា បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើន​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិ​សេសរូប​គេ​ចូលចិត្តប្រើស្នៀត​កែង​និង​ជង្គង់ ​ដែលអាច​វាយ​ចេញ​ជា​ប្រយោល​ក៏​បាន​ ចូល​កៀ​ក​ក៏​បាន​ ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន រួមផ្សំ​ជា​មួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ​ ធ្វើឲ្យ​កី​ឡាករ​ក្នុង​ស្រុ​ក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។

ក្រុមអ្នក​តាមដានកីឡាប្រដាល់​និយាយ​ថា កីឡាករ​ ឡៅ ចិត្រា មួយ​រយៈ​ចុងក្រោយនេះ​កំពុង​ក្តោបក្តាប់​សំ​ណាង​ឈ្នះ​ម្តង​ហើយ​ម្តង​ទៀ​ត​ ស្ទើរ​តែ​គ្រប់ការប្រកួតតែ​​ម្តង ខណៈ​ដែល​សំណា​ង​ដែល​កី​ឡា​ករ​រូប​នេះ​ទទួ​ល​​បាន​នោះ​ គឺ​មិន​មែនបាន​ដោយ​ភាព​ចៃដន្យ​នោះ​ទេ​ ប៉ុន្តែ​គឺ​បាន​មកពី​សម​ត្ថភាព​ពិត​ៗ​តែម្តង។​ គូ​ប្រកួត​ទាំង​ជើង​ចា​ស់​ និង​ជើង​ថ្មី​ សុទ្ធ​តែ​ទទួល​ស្គាល់​ថាឡៅ ចិត្រា ពិតជាពិ​បាក​ផ្តួល​ និង​កំពុង​ធ្វើ​ឱ្យ​ពួក​គេ​ក្លាយ​ជា​អ្នក​ចាញ់​ជា​បន្តបន្ទាប់ ក្នុងការប្រកួត​មិត្ត​ភាព​ជាតិនិងអន្តរជាតិ​។ តែយ៉ាងណាក្នុងការជួបប្រកួតជាមួយកីឡាករថៃម៉ៃសុទ្ធ បេឡេបូរីរ៉ាំ នេះត្រូវបាន​អ្នកវិភាគប្រដាល់អះអាងថា ឡៅ ចិត្រា មានភាគរយឈ្នះត្រឹមហាសិបភាគរយប៉ុណ្ណោះ ព្រោះកីឡាករថៃម៉ៃសុទ្ធ បេឡេបូរីរ៉ាំ គេជាកីឡាករជើងខ្លាំងដែលធ្លាប់ឈ្នះកីឡាករកម្ពុជាជាច្រើននាក់។ ចាំមើលការប្រកួតនេះឡៅ ចិត្រា ជាអ្នកឈ្នះឬកីឡាករថៃម៉ៃសុទ្ធ បេឡេបូរីរ៉ាំ?៕

Facebook Comments
Loading...