មនុស្សរងរបួសធ្ងន់៣នាក់បណ្តាលមកពីម៉ូតូម៉ាក HONDA CUB បុកម៉ូតូម៉ាក HONDA CLICK

0
2747

ភ្នំពេញ ៖ កាលពីវេលាម៉ោង១៦ និង៣៥ នាទី ត្រូវនឹងថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៩ ម៉ូតូម៉ាក HONDA CUB បុកម៉ូតូម៉ាក HONDA CLICK បណ្តាលឲ្យមនុស្សរងរបួសធ្ងន់៣នាក់​ ត្រង់ចំណុចមុខផ្ទះសួង ចាន់ថែល លើផ្លូវបេតុង ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

គ្រោះថ្នាក់ចរាចរណ៍នេះរវាងម៉ូតូម៉ាក HONDA CUB ពណ៌ខៀវ ពាក់ស្លាកលេខ យ-9420 ភព១ ធ្វើដំណើរលើផ្លូវបេតុង ក្នុងទិសដៅលិចទៅកើតបើកបរដោយឈ្មោះ ឡឹម ធូ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ( របួសធ្ងន់ ) រួមដំណើរដោយឈ្មោះ ណាត ខុម ភេទស្រី អាយុ ៥២ឆ្នាំ ស្នាក់នៅភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ( របួសធ្ងន់ ) ចំណែកម៉ូតូរងគ្រោះម៉ាក HONDA CLICK ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GN-2171 ធ្វើដំណើរលើផ្លូវបេតុង ក្នុងទិសដៅពីកើតទៅលិច ( ទិសដៅច្រាស់គ្នា ) បើកបរដោយឈ្មោះ យាត អារីយ៉ា ភេទស្រី អាយុ ១៨ឆ្នាំ ស្នាក់នៅភូមិសំរោងកណ្តាល សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ( របួសធ្ងន់ )។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាក HONDA CUB ធ្វើដំណើរលើផ្លូវបេតុង ក្នុងទិសដៅពីកើតទៅលិច ទិសដៅច្រាស់គ្នា លុះមកដល់កន្លែងកើតហេតុបានបុកជាមួយម៉ូតូម៉ាក HONDA CLICK បណ្តាលឲ្យរងរបួសមនុស្សចំនួន៣នាក់តែម្តង។

ក្នុងករណីនេះបណ្តាលអោយរបួសមនុស្សធ្ងន់ ០៣នាក់ ខូចខាតម៉ូតូធ្ងន់ ០២គ្រឿង។មូលហេតុបណ្តាលមកពីម៉ូតូម៉ាក HONDA CUB ពណ៌ខៀវ ពាក់ស្លាកលេខ យ-9420 ភព១ បើកបរមិនប្រកាន់ចំណែកផ្លូវ ហើយករណីខាងលើនេះជំនាញសណ្តាប់ធ្នាប់ចរាចរណ៏ខណ្ឌ យកម៉ូតូទៅរក្សាទុរងចាំបន្តរតាមនិតិវិធីនាពេលក្រោយ៕

Facebook Comments
Loading...