វគ្គជម្រុះឆ្ពោះទៅដណ្តើមពាន លី ភា និងសុខ សាវិន ជួបកីឡាករថៃ

0
1049

ភ្នំពេញ ៖ ក្នុងវគ្គជម្រុះឆ្ពោះទៅដណ្តើមពាន កីឡាករជើងខ្លាំងលី ភា អ្នកប្រដាល់មកពីក្លិបសំរោងកោងកីឡា ខេត្តបាត់ដំបង និងសុខ សាវិន របស់ក្លិបឆ្មាសរសែនសុខគុនខ្មែរ ត្រូវជួបជាមួយកីឡាករថៃប្រាប ស.ថេបពិថាក់ និងកីឡាករថៃភិតងិនថង ប្រានសងហុក នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃអាទិត្យទី២៤ ខែមីនា ឆ្នាំ២០១៩នេះ។

ការជួបគ្នារវាងកីឡាករលី ភា និងកីឡាករថៃប្រាប ស.ថេបពិថាក់ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំង២មិនធ្លាប់ជួបគ្នាទេពីមុនមក តែកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតជាមួកីឡាករកម្ពុជា មានឈ្នះមានចាញ់ ស្នៀតខ្លាំងរបស់គេគឺជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួល គូប្រកួតឲ្យដួលទាំងជំហ៊។

ចំណែកកីឡាករលី ភា គេហាត់ប្រដាល់នៅកម្ពុជា តែគេទៅប្រកួតនៅប្រទេសថៃ ស្នៀតខ្លាំងរបស់គេគឺជើងទាត់ កណ្តាប់ដៃ និងកែងដែលអាចវាយប្រយោលក៍បានចូលកៀកក៍បាន។ កាលដែលលី ភា ប្រកួតនៅប្រទេសថៃស្នៀតកែងរបស់គេ ដែលធ្វើឲ្យគេផ្តួលគូប្រកួតជាបន្ទាប់ ហើយបានល្បីល្បាញមកដាល់សព្វថ្ងៃ។ ការប្រកួតនេះត្រូវបានអ្នកតាមដានប្រដាល់អះអាងថា មានភាគរយឈ្នះច្រៀនជាងកីឡាករថៃប្រាប ស.ថេបពិថាក់ បើទោះជាគេមិនធ្លាប់ជួបគ្នាក៍ដោយ។ ចាំមើលរវាងកីឡាករលី ភា និងកីឡាករថៃប្រាប ស.ថេបពិថាក់ នរណាជាអ្នកឈ្នះបានបីពិន្ទុបន្ថែម?។

ដោយឡែកកីឡាករសុខ សាវិន ជួបកីឡាករថៃភិតងិនថង ប្រានសងហុក នេះក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេនៅសង្វៀននេះ តែយ៉ាងណាកីឡាករថៃរូបនេះធ្លាប់មកប្រកួតនៅតាមសង្វៀនស្រុកខ្មែរច្រើនលើកមកហើយ មានឈ្នះមានចាញ់ជាមួយកីឡាករលំដាប់ៗរបស់កម្ពុជា ស្នៀតខ្លាំងរបស់គេគឺជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួលឲ្យគូប្រកួតដួលទាំងជំហ៊។

ចំណែកសុខ សាវិន បច្ចប្បន្នកំពុងទទួលបានការគាំទ្រយ៉ាងច្រើនពីអ្នកគាំទ្រ ស្នៀតខ្លាំងរបស់គេគឺ​ជង្គង់ និង​កែង ដែលអាចប្រើប្រយោលក៍បានចូលកៀកក៍បាន ហើយមានភាពប៉ិនប្រសព្វក្នុងការប្រើបានល្អទៀតផង។ ក្នុងការប្រកួតនេះត្រូវបានអ្នកតាមដានកីឡាប្រ​ដា​ល់លើកឡើងថា សុខ សាវិន មាន​ភាគរយ​ខ្ពស់​បំផុត ក្នុងការ​យក​ឈ្នះ​ថៃ​រូប​នេះ ព្រោះគេកំពុងឡើងកូដខ្លាំង។ ចាំមើលរវាងសុខ សាវិន និងកីឡាករថៃភិតងិនថង ប្រានសងហុក នរណាជាអ្នកឈ្នះបានបីពិន្ទុបន្ថែម?៕

Facebook Comments
Loading...