មឿង សុខហ៊ុច ដឹកដៃផាន រះ ជួបកីឡាករថៃនៃការ​ប្រកួតលក្ខណៈមិត្តភាពអន្តរៈ​ជាតិ​

0
893

ភ្នំពេញ ៖ ការ​ប្រកួតលក្ខណៈមិត្តភាពអន្តរៈ​ជាតិ​ នៅលើ​សង្វៀន​ស៊ីអិនស៊ី នា​ថ្ងៃសុក្រ​ទី២២ ខែមីនា ឆ្នាំ២០១៩នេះ កីឡាករជើងខ្លាំងទម្ងន់មធ្យមមឿង សុខហ៊ុច អ្នកប្រដាល់នៃពុទ្ធ​សេរីវង្សពោ​សែន​ជ័យកីឡា ដឹកដៃកីឡា​ករផាន រះ អ្នកប្រដាល់របស់ក្លិបតាព្រហ្មមានជ័យ ជួបប្រកួតជាមួយកីឡាករជើងខ្លាំងថៃរុងណាផា ស.សំរ៉ូងយីម ​និងកីឡាករថៃយ៉តស៊ុវិត វ៉.ស៊ុងនឺន។

កីឡាករមឿង សុខហ៊ុច ​ដែល​ត្រូវជួបជាមួយកីឡាករជនជាតិថៃរុងណាផា ស.សំរ៉ូងយីម ក្នុងប្រភេទទ​ម្ងន់៦៥គីឡូក្រាម ដែល​អ្នក​ទាំង​២នាក់នេះមិនដែលជួបគ្នាទេនាពេលកន្លងមកក្នុងកម្មវិធីនេះ តែកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅសង្វៀនស្រុកខ្មែរជាច្រើនលើកមកហើយមានឈ្នះចាញ់ជាមួយកីឡាករឈួមុខរបស់កម្ពុជា។​

មួយ​រយៈចុងក្រោយនេះមឿង សុខ ហ៊ុចត្រូ វ​បានគេមើលឃើញថា ដើរលុកលុយ​រករឿង​តាមបណ្តាសង្វៀនទួរទស្សន៍ជាមួយ​អ្នក​ប្រដាល់​ជើងចាស់​ដែល​ខ្លាំងៗ និងកីឡាករអន្តរជាតិជាច្រើននាក់ដែលមានលទ្ធផលគួរឲ្យ​សសើរ ជា​មួយផ្តួលគូប្រកួតជាបន្តបន្ទាប់មកនោះ។ មឿង សុខហ៊ុច គេមាន​កាយសម្បទា​រឹងមាំ ព្រមទាំងមានស្នៀតកែង និងជង្គង់ ដែលធ្វើឲ្យគូរ​ប្រកួ​ត​របស់ខ្លួន ពិបាកទប់ទល់ និង​ជាស្នៀតសម្រាប់ផ្ដួលគូរប្រកួតដ៍អស្ចារទៀតផង។ ការ​វាយ​ចេ​ញ​របស់សុខហ៊ុច ​ធ្ងន់ហើយរហ័ស​ ​ជាពិសេស​ស្នៀត​ជើង​ទាត់ និង​ជង្គង់ របស់​គេ​ខ្លាំង​ណា​ស់​អាច​បញ្ចេញ​បាន​ភ្លាមៗ​ស្រប​ជាមួយ​ដៃតែម្តង។ ប៉ុន្តែ​យ៉ាងណា មឿង សុខហ៊ុ​ច ក៏​មាន​ចំ​ណុ​ច​ខ្សោ​យខ្លះ​ដែរ គឺត្រង់​​វាយ​ចេញ​ហើយមិនសូវការពាវិញនោះទេ​ដែលធ្វើឲ្យដៃគូប្រកួត​ឆាប់​​ដឹងពី​ចំណុច​ខ្សោយទាំងនេះ។ ចាំមើលមឿង សុខហ៊ុច អាច​យក​ឈ្នះ កីឡា​ករថៃរុងណាផា ស.សំរ៉ូងយីម នេះបានដោយ​របៀ​បណា?។

ដោយឡែក កីឡាករផាន រះ ត្រូវជួបជាមួយកីឡាករថៃយ៉តស៊ុវិត វ៉.ស៊ុងនឺន ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរក៍មិនធ្លាប់ជួបគ្នាដែរនាពេលកន្លងមក ស្នៀតខ្លាំងរបស់កីឡាករថៃគឺជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្តួលគូប្រកួតឲ្យដួលទាំងជំហ៊ ហើយមានកម្លាំងស៊ុហ្វខ្លាំងទៀតផង។

ការជួបគ្នារវាងអ្នកទាំងពីរត្រូវបានអ្នកតាមដានកីឡាប្រដាល់ក្នុងស្រុកលើកឡើងថា ភាគរយនៃការឈ្នះគឺហាសិបភាគរយម្នាក់ប៉ុណ្ណោះ ព្រោះកីឡាករកម្ពុជាផាន រះ វាយពេលខ្លះឃើញល្អតែពេលខ្លះវាយអន់ ពេលខ្លះគេប្រើក្បាច់បានគ្រប់ស្នៀត តែពេលខ្លះគេឃើញផាន រះ វាយចេញតែកណ្តាប់ដៃមួយមុខ ដោយសារតែចិត្តប្រដាល់របស់គេតូច ហើយអន់ខាងកម្លាំងសុហ្វទៀតផងនោះ ឆាប់ធ្វើឲ្យគូប្រកួតដឹងពីចំណុចខ្សោយរបស់គេ។ ចាំមើលផាន រះ ជាអ្នកឈ្នះឬកីឡាករថៃយ៉តស៊ុវិត វ៉.ស៊ុងនឺន?៕

Facebook Comments
Loading...