គណបក្សខណ្ឌព្រែកព្នៅ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការចាត់តាំងអនុវត្តសេចក្តីសម្រេ​ចសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤១

0
817

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ នៅមន្ទីរគណបក្សខណ្ឌព្រែកព្នៅ ក្នុងពិធីប្រជុំផ្សព្វផ្សាយផែនការចាត់តាំងអនុវត្តសេចក្តីសម្រេ​ចសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤១ អាណត្តិទី៥ របស់គណបក្សរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក រស់ សូផាន់ អនុប្រធានទី១ក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ តំណាងដ៏ខ្ពង់ខ្ពស់លោក ឃួង ស្រេង ប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ។

ក្នុងឱកាសនោះលោកសុខ សម្បត្តិ ប្រធានគណកម្មាធិការគ​ណបក្សប្រជាជនកម្ពុជា ខណ្ឌព្រែកព្នៅ បានលើកឡើងថាយើងប្តេជ្ញារក្សាឲ្យបាននៅអាសនៈក្រុមប្រឹក្សាខណ្ឌរបស់គណៈបក្សប្រជាជនកម្ពុជា ក្នុងខណ្ឌព្រែកព្នៅយើង ត្រូវតាមដានពួកអគតិមួយចំនួនដែលមានបំណងញុះញង់ដល់ប្រជាពលរដ្ឋ និងអង្គបោះឆ្នោត ហើយត្រូវទប់ស្កាត់ពាក្យចរចាម​អា​រាម ទាំង​ឡាយណាដែលធ្វើឲ្យមានការប៉ះពាល់ដល់ការបោះឆ្នោតក្រុមប្រឹក្សាខណ្ឌ រាជធានី ខេត្ត នាថ្ងៃទី២៦ ខែឧសភា ខាងមុខនេះ។ អង្គបោះឆ្នោតទាំងអស់ត្រូវជៀសវាងកុំខឹងគោទៅវ៉ៃរទះ មានន័យថាអង្គបោះឆ្នោតស្រ លាញ់និងគាំទ្រគណបក្សប្រជាជនកម្ពុជា តែអន់ចិត្តនិងបុគ្គលម្នាក់បែរជាមិនបោះឆ្នោតឲ្យទៅវិញ។

លោកសុខ សម្បត្តិ បន្តថាមានតែគណបក្សប្រជាជនកម្ពុជា តែដែលតែងតែដឹងសុខដឹងទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ដូចនេះយើងប្តេជ្ញារក្សាឲ្យបាននៅអាសនៈក្រុមប្រឹក្សាខណ្ឌរបស់គណៈបក្សប្រជាជនកម្ពុជា ក្នុងខណ្ឌព្រែកព្នៅយើង ហើយត្រូវតាមដានពួកអគតិមួយចំនួនដែលមានបំណងញុះញង់ដល់ប្រជាពលរដ្ឋ និងអង្គបោះឆ្នោត ដោយត្រូវទប់ស្កាត់ពាក្យចរចាមអារាម ទាំងឡាយណាដែលធ្វើឲ្យមានការប៉ះពាល់ដល់ការបោះឆ្នោតក្រុមប្រឹក្សាខណ្ឌ រាជធានី ខេត្ត នាថ្ងៃទី២៦ ខែឧសភា ខាងមុខនេះ។

ក្នុងឱកាសនោះផងដែរលោក រស់ សុផាន់ មានប្រសាសន៍ថាប្រមុខរាជរដ្ឋាភិបាលបច្ចុប្បន្ននេះ គឺជាតួអង្គស្ថាប​និក នៃការ​បង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ ធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព ក្រោមនយោ​បាយ​ឈ្នះ ឈ្នះ ការស្ដារប្រ​ទេស​ជាតិ ឲ្យមានកេរ្តិ៍ឈ្មោះលេចត្រដែតឡើងវិញ លើឆាកអន្តរ​ជាតិ ហើយ​បាននិងកំពុង កែប្រែមុខមាត់ប្រទេសជាតិ ឲ្យមានការរីកចម្រើន ប្រជាជនមានជីវ​ភាព​ធូរធារ ជាបន្តបន្ទាប់ បើគ្មាន ៧មករា ក៏យើងគ្មានថ្ងៃនេះដែរ។

ជាចុងក្រោយលោកអនុប្រធានក្រុមការងារចុះជួយខណ្ឌ ក៏​បាន​ជំរុញ​ឱ្យ​មន្ដ្រី​ទាំងអស់ ជាពិសេស​សមាជិក​ក្រុមការងារ​ចុះ​ជួយ​ខណ្ឌ និងសង្កាត់ ត្រូវខិត​ខំបំពេញកា​រងារ ទៅតាម​តួនា​ទី​រៀង​ៗ​ខ្លួន ដើ​​ម្បី​​បម្រើ សំណូមពរ និងសេចក្ដីត្រូវការ​ជូនប្រ​ជាពលរដ្ឋ ពិសេស​នៅពេលប្រជាពលរដ្ឋជួប​ការ​លំបាកតែម្តង​ ហើ​យ​ត្រូវរួមសាមគ្គីគ្នា ការពារ​សមិទ្ធិ​ផល​​ទាំង​ឡាយរបស់គណៈបក្សប្រជាជន ឲ្យបានស្ថិត​ស្ថេរ​គង់វង្ស នៅជាអមតត​រៀង​ទៅ៕

Facebook Comments
Loading...