កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកព្នៅ ទទួលបានជនសង្ស័យចំនួន០១នាក់ ពីជនរងគ្រោះពីបទលួច

0
104

ភ្នំពេញ ៖ ជនសង្ស័យចំនួន០១នាក់ ត្រូវបានជនរងគ្រោះចាប់ប្រគល់ឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកព្នៅ កាលពីវេលាម៉ោង០១ និង៣០នាទីទាបភ្លឺនៅថ្ងៃសុក្រទី០១ ខែមីនា ឆ្នាំ២០១៩ ក្នុងករណីអំពើលួច(ទូរស័ព្ទ) វេលាម៉ោង ០០:៣០នាទីរំលងអាធ្រាត កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យក្នុងករណីនេះឈ្មោះ ង្វៀង វឹងប៊ី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិផ្សារលិច សង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ជំណែកជនរងគ្រោះឈ្មោះ ង្វៀងវាំងញឹក ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងឈើ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិផ្សារលិច សង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។សម្ភារៈបាត់បង់

១.ទូរស័ព្ទម៉ាក សាំស៊ុងS7 ពណ៌លៀងចំនួន ០១គ្រឿង។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ០០:៣០នាទីរំលងអាធ្រាត មុនពេលកើតហេតុ ជនរងគ្រោះបានដេកលក់នៅលើគ្រែដោយបានដាក់ទូរស័ព្ទនៅលើក្បាលដំណេក លុះព្រឹកឡើងវេលាម៉ោង០៦ និង៣០នាទីព្រឹក ជនរងគ្រោះងើបពីដេកមិនឃើញទូរស័ព្ទក៏ចាប់ផ្តើមឆោឡោឡើង ក្រោយមកឈ្មោះ ហួត ប៊ុនសាង(ពូបង្កើតរបស់ជនរងគ្រោះ) បាននិយាយប្រាប់ជនរងគ្រោះថា គាត់បានឃើញជនសង្ស័យចូលមកយក ក្រោយពីទទួលដំណឹងដូចនេះ ជនរងគ្រោះក៏បានព្យាយាមតាមរកជនសង្ស័​យ រហូតដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង០១ និង៣០នាទីទាប់ភ្លឺ ស្រាប់តែប្រទះឃើញជនសង្ស័យកំពុងដើរតាមផ្លូវ ភ្លាមនោះជនរងគ្រោះក៏បានឃាត់ខ្លួនជនសង្ស័យនាំយកមកប្រគល់ជូនសមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកព្នៅ។ក្រោយពីសមត្ថកិច្ចធ្វើការសាកសួរ ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្ម​ភាពលួចយកទូរស័ព្ទរបស់ជនរងគ្រោះពិតមែន ហើយទូរស័ព្ទនោះ បានយកទៅបញ្ចាំឲ្យមនុស្សមិនស្គាល់គ្នាក្នុងតម្លៃ១០០ដុល្លាបាត់ទៅហើយ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់៕

Facebook Comments
Loading...