ជនសង្ស័យចំនួនម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

0
838

ភ្នំពេញ ៖ ជនសង្ស័យចំនួនម្នាក់ត្រូវ កម្លាំងផ្នែកចរាចរណ៍ សហការណ៍ជាមួយកម្លាំងផ្នែកអន្តរាគមន៍ បានធ្វើការឃាត់ខ្លួន ក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនកាលពីវេលាម៉ោង១៣ និង៣០នាទី ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចគោលដៅអនុវត្តច្បាប់ចរាចរន៍ផ្លូវគោក តាមមហាវិថីឈ្នះឈ្នះ ស្ថិតក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យ១.ឈ្មោះ អុន លី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកប់ស្រូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សម្ភារៈដកហូត១.ក្រាមពណ៌សថ្លា(ម៉ាកទឹកកក)ចំនួន ០១កញ្ចប់ថង់តូច។២.កាបូបដាក់ប្រាក់ពណ៌ដីចំនួន១។ ៣.ប័ណ្ណបើកបរឈ្មោះ អុន ណារិន ចំនួន ០១សន្លឹក។ ៤.ម៉ូតូម៉ាកហុងដា C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល ១G-៤៧៣៤ ចំនួន ០១គ្រឿង។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងផ្នែកចរាចរណ៍ សហការណ៍ជាមួយកម្លាំងផ្នែកអន្តរាគមន៍ បានគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមមហាវិថីឈ្នះឈ្នះ ស្ថិតក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ លុះដល់វេលាម៉ោង ១៣:៣០នាទី ស្រាប់តែប្រទះឃើញជនសង្ស័យចំនួន ០១នាក់ ជិះម៉ូតូម៉ាកហុងដា C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល ១G-៤៧៣៤ ដោយមានការសង្ស័យ កម្លាំងយើងក៏ធ្វើការឃាត់ត្រួតពិនិត្យ រកឃើញក្រាមពណ៌សថ្លា(ម៉ាកទឹកកក)ចំនួន ០១កញ្ចប់ថង់តូច ភ្លាមនោះ កម្លាំងយើងក៏ធ្វើការឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងយកមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

Facebook Comments
Loading...