ឡុង ជិន និងខាំ ខ្លានាង ជួបកីឡាករថៃដើម្បីដណ្តើមប្រាក់លាន

0
69

ភ្នំពេញ ៖ កីឡាករឡុង ជិន អ្នកប្រដាល់របស់ក្លិបខ្លារខិនមានរិទ្ធ និងកីឡាករខាំ ខ្លានាង អ្នកប្រដាល់មកពីក្លិបរហាប់ស្វាយប៉ាក ឡើងស្វាគមន៍កីឡាករថៃKhum Phayak និងកីឡាករថៃKeav Bar ដើម្បីដណ្តើមប្រាក់លាន នៅលើសង្វៀនស៊ីអិនស៊ី នារសៀលថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៩នេះ។

កីឡាករឡុង ជិន ត្រូវជួបជាមួយកីឡាករថៃKhum Phayak ក្នុងប្រភឹទទម្ងន់៥៧គីឡូក្រាម អ្នកទាំងពីមិនធ្លាប់ជួបគ្នាទេក្នុងកម្មវិធីនេះ តែកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅសង្វៀនស្រុកខ្មែរច្រើនលើកមកហើយ មានឈ្នះចាញ់ជាមួយកីឡាករកម្ពុជា ស្នៀតខ្លាំងរបស់គេគឺជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។

អ្នកតាមដានលើកឡើងថា ឡុង ជិន ជា​អ្នក​ប្រដាល់​វ័យក្មេង​​មាន​ស្នៀត​ប្រដាល់​ល្អ វាយ​ចេញចូល​លឿន និង​រហ័ស ​និង​មាន​បច្ចេកទេស​ក្នុងការ​ កាពារបានល្អផងដែរ​។ មួយទៀត គេ​វាយ​រហ័ស ដក​រហ័ស ចេញចូល​លឿន ​និង​មាន​ផ្លែ​ល្អ​នោះធ្វើឲ្យកីឡាករក្នុងស្រុកនិងក្រៅស្រុក សន្លប់និងចុះចាញ់ជាបន្តបន្ទាប់។ ឡុង ជិន ​គេ​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ទេ តែ​គេ​មាន​ស្នៀត​ប្រដាល់​ល្អ ហើយ​ធ្លាប់​ផ្ដួល​អ្នក​ប្រដាល់​រួម​ជាតិ ដែល​ជា​ជើង​ខ្លាំងៗ​ច្រើន​នាក់​ហើយ ទើបគេអាចឡើងមកប្រកួតជាមួយកីឡាករបរទេសបែបនេះ។ ដូច្នេះក្នុងការប្រកួត​នេះ ឡុង ជិន ច្បាស់ជាឈ្នះលើកីឡាករថៃ Khum Phayak ជាក់​ជាមិនខាន។

ដោយឡែកកីឡាករស្រករក្រោយខាំ ខ្លានាង គេ​និង​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះKeav Bar ​ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូ​ក្រាម ដែលកីឡាករថៃម្នាក់នេះ​ក៍ធ្លាប់មកប្រកួត​នៅសង្វៀនប្រទេសកម្ពុជា ជាច្រើនដងផងដែរមានឈ្នះមានចាញ់ ជាមួយកីឡាករលំដាប់ៗ​របស់កម្ពុជា។

ខាំ ខ្លានាង គេ​ក៏​ជា​អ្នក​ប្រដា​ល់​​ជើង​ខ្លាំង​មួយរូប ក្នុងចំណោម​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ដូចគ្នា ដែលអ្នកតាមដានកីឡា​ប្រដា​ល់កម្ពុជាកំពុងតែ​ចាប់អារម្មណ៍ចំពោះស្នៀតគុនរបស់​កីឡាករ​រូបនេះ ដែលឡើងប្រកួតម្តងៗ​ធ្វើឲ្យអ្នកទស្សនាជក់ចិត្តជាខ្លាំងនោះ។ ជាមួយនិងស្នៀត​ខ្លាំង​ទាំងដៃទាំងជើងនិងកែង បានធ្វើឲ្យកីឡាករខាំ ខ្លានាង ផ្តួលដៃគូជា​បន្ត​បន្ទាប់ទាំង​កីឡាករ​ជើងចាស់ និងកីឡាករជើងថ្មីហើយបានធ្វើឲ្យរូបគេឡើង​ប្រកួតឈាន​ដល់​គូឯក និងប្រកួត​លក្ខណៈមិត្ត​ភាពអន្តរជាតិ។ ​ចាំមើលរវាង​ខាំ ខ្លានាង និងកីឡាករថៃ Keav Bar នេះន​រណា​ជា​អ្នកឈ្នះ?៕

Facebook Comments
Loading...