សិស្សសាលា២នាក់ ត្រូវរថយន្តមិនចាំម៉ាកបើកគៀរម៉ូតូបណ្តាលអោយដួលកិនស្លាប់ម្នាក់របួសម្នាក់

0
173

ភ្នំពេញ ៖ សិស្សសាលា២នាក់ ត្រូវរថយន្តមិនចាំម៉ាកបើកគៀរម៉ូតូបណ្តាលអោយដួលកិនស្លាប់ម្នាក់របួសស្រាលម្នាក់នៅកន្លែងកើតហេតុ កាលពីវេលាម៉ោង១៥ និង០០ នាទី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចមុខរោងចក្រ MKលើមហាវិថីឈ្នះៗភូមិកប់ស្រូវធំសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុមានគេឃើញរថយន្តមួយគ្រឿងមិនចាំម៉ាកបើកបរក្នុវទិសដៅលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ដោយមិនមានការប្រុងប្រយ័ត្ន លុះមកដល់ចំណុចកើតហេតុស្រាប់តែទៅបះដៃចង្កូតម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GO-2041 ធ្វើដំណើរលើមហាវិថីឈ្នះៗ ក្នុងទិសដៅពីលិចទៅកើត បើកបរក្នុងទិសដៅស្របគ្នាបណ្តាលអោយដួលរួចកិនស្លាប់ម្នាក់និងរងរបួសស្រាលម្នាក់នៅកន្លែងកើតហេតុ។

សមត្ថកិច្ឋបន្តថា ក្រោយពេលបង្កគ្រោះថ្នាក់និងកិនអ្នកជិះម៉ូតូស្លាប់រួចមកអ្នកបើករថយន្តបានបន្ថែមល្បឿនគេចបាត់ស្រមោលតែម្តង។ជនរងគ្រោះមានឈ្មោះ ឆេន ផាត់យុទ្ធភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរស្នាក់នៅភូមិសែនសុខ១សង្កាត់ឃ្មួញខណ្ឌសែនសុខរាជធានីភ្នំពេញរងរបួសស្រាលនិងរួមដំណើរដោយឈ្មោះ ធីសុវណ្ណ ភេទប្រុសអាយុ២២ឆ្នាំ ជនជាតិខ្មែរមុខរបរសិស្សស្នាក់នៅភូមិស្វាយចេកសង្កាត់គោករកាខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ ស្លាប់កន្លែងកើតហេតុជនរងគ្រោះទាំងពីរជាសិស្សរួមសាលានឹងគ្នានៃសាលាវិទ្យាល័យទួលប្រាសាទសែនសុខ ។

គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលអោយសិស្សសាលាវិទ្យាលទួលប្រាសាទ សែនសុខម្នាក់ស្លាប់និងម្នាក់រងរបួសស្រាលត្រូវបញ្ជូនយកទៅសង្គ្រោះភ្លាមៗ ចំណែកម៉ូតូរងការខូចខាតតិចតួច។ បច្ចុប្បន្នសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ចំណែកម៉ូតូរបស់ជនរងគ្រោះត្រូវយកទៅរក្សាទុកនៅអធិការដ្ឋាននគរ​បាលខណ្ឌព្រែកព្នៅនិងតាមស្រាវជ្រាវរករថយន្តបង្កមកធ្វើការដោះស្រាយគ្នាតាមច្បាប់៕

Facebook Comments
Loading...