តាំងសត្តឃាតមាន់មួយកន្លែង នៅសង្កាត់ទទួលសង្កែទី២ផ្គើននិងលិខិតរបស់សាលារាជធានីភ្នំពេញ

0
880

ភ្នំពេញ ទីតាំងសត្តឃាតមាន់ មួយកន្លែងនៅសង្កាត់ទួលសង្កែទី២ ផ្គើននិងលិខិតរបស់សាលារាជធានីភ្នំពេញ ដែលអាជ្ញាធរដឹកនាំកម្លាំងចុះបិទ តែត្រូវបានម្ចាស់សត្តឃាតមាន់នៅតែបន្តធ្វើឡើងវិញដោយមិនក្លាចអាជ្ញាធរបន្តិចណាទាល់តែសោះ ពិសេសអាជ្ញាធររាជធានីភ្នំពេញ។

សូមបញ្ចាក់ថាកាលពីពេលថ្មីៗៗកន្លងមកលោក លឹម សាម៉ឺឌី ប្រធានការិយាល័យអន្តរវិស័យខណ្ឌឫស្សីកែវបានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបចុះទីតាំងសត្តឃាតមាន់ដែលមានពាក្យបណឹងរបស់ប្រជាពលរដ្ថ ហើយនឹងយកសេចក្ដីសម្រេចរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីមកបិទជាស្ថាពរទៅលើទីតាំងសត្តឃាតមាន់នោះជាស្ថាពរ ដែលមានម្ចាស់ឈ្មោះសុខ សុគន្ធ ក្រោយមានពាក្យបណ្ដឹងពី ប្រជាពលរដ្ឋអ្នកក្បែរខាងជាច្រើនគ្រួសារ ជាយូរមកហើយ ដែលចោទថាជះក្លិនស្អុយ និងបន្លឺសំឡេងរំខានទាំងយប់ទាំងថ្ងៃនោះ។

ការសម្រេចបិទអាជីវកម្មសត្តឃាតមាន់ ដឹកនាំដោយលោក លឹម សាម៉ឺឌី ប្រធានការិយាល័យអន្តរវិស័យខណ្ឌ បានធ្វើឡើងដោយសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរបរិស្ថានរាជធានី-ខណ្ឌ ប្រធានបសុពេទ្យសត្វប្រចាំខណ្ឌ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ស្ថិតនៅផ្ទះលេខ៤៨៩ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងមក។

លោក លឹម សាម៉ឺឌី បានឲ្យដឹងថា មុនឈានដល់ការបិទជាស្ថាពរចំពោះទីតាំងសត្តឃាតមាន់របស់លោក សុខ សុគន្ធ ដោយសារតែម្ចាស់អាជីវកម្ម មិនបានរៀបចំឲ្យបានល្អប្រសើរ ទៅតាមលក្ខណៈស្តង់ដា បច្ចេកទេស និងរងការប្ដឹងចោទប្រកាន់ពីប្រជាពលរដ្ឋ អ្នកក្បែរខាងជាច្រើនគ្រួសារ ថាមានជះក្លិនស្អុយ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព និងមានបន្លឺសំឡេងរំខាន ទាំងយប់ទាំងថ្ងៃនោះ។

យ៉ាងណាក៏ដោយ លោក សុខ សុគន្ធ ដែលជាម្ចាស់អាជីវកម្មសត្តឃាតមាន់ បានសំណូមពរឲ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់មន្ត្រីជំនាញពាក់ព័ន្ធមកធ្វើការស៉ើបអង្កេតនូវទីតាំង ក្នុងការតាមការ ជាក់ស្ដែងជាមុនសិន មុនឈានដល់ការបិទ ដើម្បីរកផលប៉ះពាល់ មុនដែលលោកដាក់ពាក្យប្ដឹងទៅរដ្ឋបាលរាជធានីភ្នំពេញ តវ៉ាបន្តទៀតចុះ។

ប្រជាជនបានឲ្យដឹងថាបន្តាប់ពីអាជ្ញាធរចុះមកបិទរួចមកទីតាំងនេះនៅតែលួចបន្តធ្វើដោយមិនខ្វល់នឹងលិខិតរបស់សាលារាជធានីភ្នំពេញសូមបីតែប៉ុនកូនកាចកដៃឡើយ។

ចំពោះទីតាំងសត្តឃាតមាន់ខាងលើនេះលោកលឹមសាមឺុឌីប្រធានការិយាលយ័អន្តរវិសយ័ខណ្ឌបានបញ្ជាក់ថាខណ្ឌបានបញ្ជូនឯកសារទៅសាលារាជធានីភ្នំពេញអស់ហើយដើម្បីចាត់វិធានការបន្តចំពោះសត្តឃាតមាន់មួយនេះ។

សូមឲ្យអាជ្ញាធររាជធានីភ្នំពេញជាពិសេសលោកឃួងស្រេងបង្កើតគណៈកម្មាធិការចម្រុះដើម្បីចុះមកពិនិត្យលើទីតាំងសត្តឃាតមាន់នោះដោយមានទាំងព្រះរាជ្ញាចូលរួមផង៕

Facebook Comments
Loading...