វេង សុភ័ក្រ ដឹកដៃសិស្សប្អូននីម នន ឡើងសាកកណ្តាប់ដៃជាមួយកីឡា​ករថៃ

0
1434

ភ្នំពេញ ៖ កីឡាករវេង សុភ័ក្រ ដឹកដៃសិស្សប្អូននីម នន អ្នកប្រដាល់របស់ក្លិបកងពលតូចឆ័ត្រយោង៩១១ ឡើងសាកកណ្តាប់ដៃគ្នា ជាមួយ​កីឡា​ករថៃ ភេតណាក់ធី វ៉.ស៊ុងនឺន និងកីឡាករវីហ្គោ ស.ដានឆ័យ ​លើ​សង្វៀនស៊ីអ៊ិនស៊ី នា​ថ្ងៃអាទិត្យទី២៤ ខែកុម្ភៈ ឆ្នាំ​២០១៩នេះ។

កីឡាករវេង សុភ័ក្រ ជួបជាមួយកីឡា​ករថៃភេតណាក់ធី វ៉.ស៊ុងនឺន ក្នុងប្រភេទ​ទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេពីមុនមក ស្នៀតខ្លាំងរបស់កីឡាករថៃជើងទាត់កាត់ ជង្គង់ និងស្នៀតកាចផ្តួលគូប្រកួតអោយដួលទាំងជំហ៊។ រីឯកីឡាករពូកែខាង​ប្រើ​កណ្តាប់ដៃនិងជង្គង់ វេង សុភ័ក្រ ត្រូវបាន​អ្នកវិភាគ​ប្រ​ដាល់​​អះអាងថា មានភាគរយឈ្នះច្រើនជាងចាញ់ ពេលជួបជាមួយកីឡា​ករជនជាតិថៃ​ឈ្មោះភេតណាក់ធី វ៉.ស៊ុងនឺន នេះព្រោះបច្ចប្បន្ននេះវេង សុភ័ក្រ គេជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​វ័យក្មេង​ម្នាក់​ដែរ ​ដែល​ឡើង​ប្រកួត​កម្រ​ចាញ់​គូរប្រកួត​ណាស់​ព្រោះ​រូបគេ ប្រកួត​មិន​ចេះ​លាក់ ​កម្លាំង​និង​មាន​ស្នៀត​ពិសេស​ដើម្បី​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ថែម​ទៀតផង​។

អ្នក​ប្រដាល់​រូប​នេះ មាន​បទពិ​សោ​ធ​​ន៍​​និង​​តិចនិក​​ក្នុង​ការប្រកួត​ច្រើន ដូចជាកីឡាករជើងចាស់​ផងដែរ បើទោះជាគេទើបចូលប្រឡូកវិស័យកីឡាប្រដាល់ក្បាច់ខ្មែរបុរាណ ព្រោះ​គេ​មាន​កណ្តា​ប់​ដៃ​ធ្ងន់ និង រហ័ស​ ឯ​កម្លាំង​ស៊ុ​ហ្វ​ក៏​រឹងមាំផង​ដែរ។ អញ្ចឹង​ហើយ​ទើប​អ្នក​ស្នេហា​​កីឡា​ប្រដាល់​ភាគ​ច្រើន​នៅតែគាំទ្រ​កីឡាក​រ​វេង សុភ័ក្រ ថា​គេ​ជា​កីឡា​ករ​ដែល​មាន​សក្តានុពល​ ហើ​យ​មាន​សមត្ថ​ភាព​គួរ​ឱ្យ​សរសើរ​ ដោយ​ម្នាក់​ៗ​ហាក់​សម្តែ​ង​នូវ​ទំនុក​ចិត្ត​ចង់​ទស្សនា​យ៉ាង​ខ្លាំង​នៅគ្រប់​ពេល​កីឡា​ករ​រូប​នេះ​ឡើង​រេញ​ប្រកួតម្តងៗនោះ។ ចាំមើលកីឡាករវេង សុភ័ក្រ និង​កីឡាករជន​ជាតិ​ថៃភេតណាក់ធី វ៉.ស៊ុងនឺន នរណាជាអ្នកឈ្នះ?។

ដោយឡែករនីម នន ត្រូវជួបជាមួយកីឡាករថៃវីហ្គោ ស.ដានឆ័យ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក តែកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅស្រុកខ្មែរជាច្រើនលើកមកហើយ ស្នៀតខ្លាំងរបស់កីឡាករថៃជើងទាត់កាត់ ជង្គង់ និងស្នៀតកាចផ្តួលគូប្រកួតអោយដួលទាំងជំហ៊។

ចំណែកកីឡាករនីម នន ជាកីឡាករស្រករក្រោយតែស្នៀតប្រយុត្តិរបស់គេគ្រាន់បើ ស្នៀតខ្លាំងរបស់គេបានទាំងដៃ ទាំងជើងព្រមគ្នាតែម្តង តែយ៉ាងណាគេនៅអន់ខាងកម្លាំងស៊ុហ្វ បើគូប្រកួតវាយបុកតែបីឬបួនទឹកនោះ គឺគេអស់ស៊ុហ្វហើយ ហើយក្នុងការប្រកួតរវាងកីឡាករកម្ពុជានីម នន និងកីឡាករថៃវីហ្គោ ស.ដានឆ័យ នេះត្រូវបានអ្នកតាមដានកីឡាប្រដា​ល់​ក្នុងស្រុកអះអាងថា ភាគរយឈ្នះគឺហាសិបភាគរយម្នាក់ប៉ុណ្ណោះ បើកីឡាករណាវាយរៀងមើលងាយគូប្រកួតនោះច្បាស់ជាចាញ់មិនខាន។ ចាំមើលរវាងកីឡាករកម្ពុជានីម នន និងកីឡាករថៃវីហ្គោ ស.ដានឆ័យ នេះនរណាជាអ្នកឈ្នះ?៕

Facebook Comments
Loading...