ប្រជាពលរដ្ឋសាទរការព្រមាន​​មន្ត្រី​ក្រោម​ឱ​​​​​​​​​​វាទរបស់លោក សៅ សុខា ​តែសូមឲ្យពិនិត្យមេប៉េអឹមខេត្តព្រះសីហនុ ផង

0
1865

ភ្នំពេញ ៖ លោក សៅ សុខា ​បានព្រមាន​​មន្ត្រី​ក្រោម​ឱ​​​​​​​​​​វាទ របស់​​​​​​​​​​​លោក​ថា​​​​​​​​​​​​​​ មិន​ត្រូវ​​​​​​​​​​​យក​​​​​​​ឋានៈ និង​តួនាទីរបស់ខ្លួន ​យ​​​​ក​ទៅ​ធ្វើ​ជា​មុ​​​​​​​​​​ខរបរ​​​​​​​​​​​​​​​​​​​​​ឡើយ ដើម្បី​ចៀសវា​​​​​​​​​​ង​ការ​​​​​​​​​​​​​ចោទប្រកា​ន់ ​​​​​​​​ពី​សំណា​​​​​​​​​​​ក់​ប្រជាព​​​​​​​​លរដ្ឋ ដែលនាំអោ​យ​មា​​ន​ភាព​ប៉ះ​​​​​​​​ពាល់​​​​​​​​​​​​​​​​តម្លៃ និង​សេ​​​​​​​​​​​​​​​ចក្ដីថ្លៃថ្នូរ ព្រម​​​​​​​​​ទាំង​វិ​​​​​​​​​ន័យរបស់​ក​ងកម្លាំងកងរាជអាវុធហត្ថ​។​

ទាំងនេះគឺជាការលើកឡើងរបស់លោកនា​យ​ឧត្ដមសេ​​​​​​​​​​នីយ៍ សៅ​​​​​​​​​​​​​​​​​​​​​​​​​​​ សុខា អគ្គមេ​​​​​​​​​​​បញ្ជាកា​​​​​​​​​​​​​​​រ​រងកង​​​​​​​​យោធ​​​​​​​​​​​ពលខេ​​​​​​​​​​​​​​​​​មរភូមិន្ទ និងជា​មេ​​​​​​​​​​​​បញ្ជាការ​​​​​​​​​​​ក​​​​​​​ងរាជ​អាវុធ​ហត្ថ​លើ​​ផ្ទៃ​ប្រទេស​​​​​​​​​​​​​​​​​ នៅក្នុង​ពិធី​ប្រកា​​​​​​​​​​​​​​ស​ផ្ទេរភា​​​​​​​រកិច្ច និង​តែង​​​​​តាំង​មុ​​​​​​​​ខតំ​​​​​​​​​​​​ណែង មន្ត្រី​កងរា​​​​​​​​​​​​​​ជអាវុ​​​​​​​​​​​​​ធហត្ថជំនួស​តំណែង លោក គីម រស្មី អតីមេ​បញ្ជាការ​កង​រា​ជ​​​​​​​​​​​​​​​​​​​អាវុធហត្ថ​ខេត្ត​រតន​​​​​​​​​​​គិរី កា​​​​​​​​​​​​​​លពី​ថ្ងៃ​ទី​១៨ ​​​​​​​​​​​​​​​​​ខែ​កុម្ភៈ ឆ្នាំ​២០​​​​​​១៩​ កន្លងមកថ្មីៗនេះប្រជាពលរដ្ឋបានសំណូមពរ សូមអោយលោកសៅ សុខា ជួយមើលមេប៉េអឹមខេត្តព្រះសីហនុ ខ្លះផងដែលកន្លងមកមេប៉េអឹមខេត្តព្រះសីហនុ រូបនេះ​​​​​​​​​​​​​​​​​ តែង​បញ្ជូន​កម្លាំង​​​​​​​​​​​ក្រោម​ឱវាទ​​​​​​​​​​​​​​របស់ខ្លួន ​​​​​​​​​​​​ទៅ​សម្លុត​គំ​​​​​​​​​​​​​​​​​​​​​​រាមកំហែង​ប្រ​​​​​​​​​​​​​​ជាពលរដ្ឋ និង​ចាប់​​​​​​​​​​​​​​​ឃាត់ខ្លួនប្រជា​​​​​​​​​​​​​​​​​​​​​​​​​ពលរដ្ឋ ដែល​ប្រមូ​​​​​​​​​​​​​​​​​​​​លផ្តុំ​គ្នា​តវ៉ា​លើ​​​​​​​​​ទំនាស់​​​​​​​​​​​​​​​​​​​ដីធ្លី​ជា​បន្តបន្ទាប់​ម​​​​​​​​​ក​នេះ​​​​​​ឲ្យបាន​ឆាប់ដោយ​​អនុគ្រោះ​​​​ផង​​..​។

លោក សៅ សុខា ​​​​​​​​​​​​​​​​​បាន​ព្រមា​​​​​​​​​​​នក្នុង​ពិធី​ប្រកា​​​​​​​​​​​​​​ស​ផ្ទេរភា​​​​​​​រកិច្ចថាប្រសិន​បើ​​​​​​​​​​​​លោក​​​​​​​​​​​​​​​រកឃើញ​មន្ដ្រី​រូប​ណា​​​​​​​​​យក​ឋា​​​​​​​​​នៈ និ​​​​​​​​​​​ង​តួនាទី​​​​​​ទៅ​ប្រព្រឹត្ដិ​ទង្វើ​ទាំង​នោះ នឹង​ត្រូវ​ទទួល​​​​ទោស​ជា​​​​​​​​​ក់​ជា​​​ពុំខាន​។​លោកបន្តថា​ ក្នុងនា​ម​មន្ត្រី កងរា​​​​​​​​​​​​​​​​​ជអាវុធហត្ថ ដែ​​​​​​​​​​​​​​លជា​អ្នក​​​​​​​​​​​​​​បម្រើ​ប្រ​​​​​​​​​​​ជាជន​​​​​​ គឺ​ត្រូវតែបំ​​ពេញ​នូវ​កា​តព្វកិច្ច របស់​​​​​​​​​​​​ខ្លួន​រៀងៗ​ខ្លួន ​​​​​​​​​​​​​និង​រក្សាបា​​​​​​​​​​​​ន​នូវ សេ​​​​​​​​​​​​​​​​​​​​​ចក្តីថ្លៃថ្នូ សា​​​​​​​​​​​​​មគ្គី​ផ្ទៃក្នុង​​​​​​​​​​​ របស់​​​​​​​អង្គភាព​ឲ្យ ឲ្យបាន​រឹងមាំ ដើម្បី​ធានា​​បាន​នូវ​ការបំ​​​​​​​​​​​ពេញ​កិច្ចកា​​​​​​​​​​រងារ ប្រកប​​​​​​​​​ដោ​​​​​​​​​​​​​យ ប្រសិទ្ធភាព តម្លាភាព ​អោយ​​កាន់​​​​តែ​ប្រសើ​រឡើង​។​

​​​​លោក សៅ​​​​​​​​​​​​​​ សុខា បញ្ជាក់ថា​​​​​​​​​ មន្ត្រីកងរា​​​​​​​​​​​​​ជអាវុធហត្ថ​ទាំងអ​​​​​​​​​​​​​ស់ ត្រូវ​ចៀស​​​​​​​​​វាង​​​​​​​​​​អោយ​​​​​​បាន​ជា​ដាច់ខាត​រាល់ ការយក​​ឋានៈ​តួនាទី ​​​​​​​​​​​​របស់ខ្លួន ក្នុង​ជួរ​រដ្ឋាភិ​​​​​​​​​​បាល ទៅ​ធ្វើ​ជា​មុ​ខរប​​​​​​​រ ដើម្បី​កៀប​​​​​​​​​​​​​សង្កត់​​​​​​​​​​​​​​​​​​​​​​​​​​មន្ត្រី​ស្ថិត​​​នៅក្រោម​ឱវាទ ក្នុង​អង្គភាព​​​របស់​ខ្លួន ឬ​តា​​​​​​​​​​​ម​គ្រប់​រូបភា​​​​​​​​ព​ណា​​​​​​​​ក៏ដោ​​​យ​ ហើយប្រសិន​​​​​​​​​​​​បើ​រូប​លោ​​​​​​​​​​​​​​​​​ក រកឃើញ​​​​​​​​​​​​​​​​​​​​​ថា មន្ត្រី​រូប​ណា​​​​​​​​​​​​ ​​​​​​បាន​ប្រព្រឹត្តិ​ទង្វើ មិន​គប្បី និង​អស​កម្ម​ណាមួយ​​​​​​​​​​​ ក្នុង​អង្គភា​​​​​​​​​​​​​​​ព​នី​មួយៗ ​​​​​​​​​​​​មន្ត្រី​រូប​​​​​​​​​​​​​​​​​​​​​នោះ នឹង​ត្រូវ​ទ​​​​​​​​​​​​ទួល​​​​​​​​​​​​​​​​​​​​​ទោស ដោ​​​​​​​​​​យ​មិន​​​​​​​​​​​អាច​​​​​​​លើក​លែងទោស​បា​​​​​​​​ន​នោះ​​​​​ទេ​។​

ប្រជាពលរដ្ឋ​ភាគច្រើន​​បាន​សាទ​​​​​​​រ និង​គាំទ្រ​ចំពោះ​​​​​​​​​​​​​សារ​ព្រមាន រ​​​​​​​​បស់លោក​​​​​​​​​​ សៅ ​​​​​​​​​​​​​​​​​​​​​សុខា ប៉ុន្តែ​ស្នើ​ឲ្យ​លោក​​​​​​​​​​​​​មេបញ្ជា​​​​​ការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេ​ស​រូបនេះ ត្រូវ​តាម​​​​​​​​​​​​​​​​​​ដាន​មន្ត្រី​ថ្នាក់ក្រោម​​​​​​​​​​ របស់​លោ​​​​​​​​​​ក​នៅ​​​​​​​​​​​​​​​​​​​​តាម​ខេត្ត​-​ក្រុង​នីមួ​​​​​​យៗ នៅ​ទូ​ទាំ​ប្រទេស​កម្ពុជា ឲ្យបាន​ដិ​តដល់ និង​ជាប្រចាំ​​​​​​​​​​​ផង ប្រយោជ​​​​​​​​​​​​​​​​​ន៍ដើម្បី​ឲ្យ​សា​​​​​​​​​​​​​រព្រមាន ​​​​​​​​​​​របស់​លោ​​​​​​​​​​​ក​មាន​​​​​​​​​​ប្រសិទ្ធភាព និងមាន​តម្លៃ​ថ្លៃថ្នូរ​។ ព្រោះ​បើ​មិ​ន​ដូច្នេះ​ទេ វា​នឹង​​​​​​​​គ្មាន​​​​​​​​តម្លៃ​ឡើយ​..​។​

​     ទាក់ទិន​បញ្ហា​ខាង​លើ​នេះ​​​​​​​ដែរ សម្រាប់​ប្រជាព​​​​​​​​​​​​​​​​លរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​​​​​​​​​​តាម​ស​​​​​​​​​ហគ​​​​​​​​​​​ម​ន៍​មួយ​​​​​​​​​​​​​​​​​​​ចំនួន នា​​​​​​​​​​​​​ខេត្ត​ព្រះ​​​​​​សីហនុ ក៏​បាន​សំណូមពរ និង​ស្នើ​ឲ្យ​លោ​ក ​សៅ សុ​​​​​​​​​​​ខា ជួយ​​​​​​​​​​​​​អង្កេត​​​​​​​​​​​ទៅលើ​​​​​​​​​​​​សកម្មភាព រ​​​​​​​​​​បស់លោ​​​​​​​​​​​ក ហេ​​​​​​​​​ង ប៊ុន​ទី ​​​​​​​​​​​​មេបញ្ជាការ​កងេជ​អាវុធហត្ថ​ខេត្ត​ព្រះសីហ​​​​​​​​​​នុ ដែល​ជា​និ​​​​​​​​​ច្ច​ជា​កាល​​​​​​​​​​​​​​​​​ តែង​បញ្ជូន​កម្លាំង​​​​​​​​​​​ក្រោម​ឱវាទ​​​​​​​​​​​​​​របស់ខ្លួន ​​​​​​​​​​​​ទៅ​សម្លុត​គំ​​​​​​​​​​​​​​​​​​​​​​រាមកំហែង​ប្រ​​​​​​​​​​​​​​ជាពលរដ្ឋ និង​ចាប់​​​​​​​​​​​​​​​ឃាត់ខ្លួនប្រជា​​​​​​​​​​​​​​​​​​​​​​​​​ពលរដ្ឋ ដែល​ប្រមូ​​​​​​​​​​​​​​​​​​​​លផ្តុំ​គ្នា​តវ៉ា​លើ​​​​​​​​​ទំនាស់​​​​​​​​​​​​​​​​​​​ដីធ្លី​ជា​បន្តបន្ទាប់​ម​​​​​​​​​ក​នេះ​​​​​​ឲ្យបាន​ឆាប់ដោយ​​អនុគ្រោះ​​​​ផង​​..​។​

ប្រជាពលរដ្ឋ​រស់នៅ​​ខេត្ត​ព្រះសីហនុ​​​ បាន​អះ​​​​​​​​​​អាង​​​​​​​​​​​​ថា កន្លង​មក​​​​​​​​​​មក លោក​​​​​​​​​​​​​​​​​​​​​​​​​​ ហេង ប៊ុន​ទី តែង​​​​​​​​​​​​​​​​​បញ្ជូន​កម្លាំង​​​​​​​​​​​​​​​​​​​​​​​​​​ក្រោម​ឱវាទ ចុះ​មក​គម្រាមកំ​​​​​​​​​​​ហែង និង​​​​​​​​​​​​​​​​ចាប់ខ្លួន​ប្រជា​​​​​​​​​​​​ព​ក​រដ្ឋ ដែ​​​​​​​​​​​​​​​ល​ប្រមូលផ្តុំ​គ្នា តវ៉ា​​​​​​​​​​​លើ​ទំនាស់​​​​​​​​​​​​ដីធ្លី​ដោ​​​​​​​​​​​​​​​​​​​យ​សន្តិវិធី​​​​​​​​​​​​​​​​​​​​​​​ ហើយ​បាន​ប្រើ​ហឹង្សា បាញ់​គំរាម​​​​​​​​​​​ពលរដ្ឋ​នៅ​តា​​​​​​​​​ម​សហគម​​​​​​​​​​ន៍​មាន​​​​​​​​​​ទំនា​​​​​​​​​​​​​​​​​​​​​​​ស់​ដីធ្លី​មួយ​ចំ​​​​​​​​​នួន នា​ខេ​​​​​​​​​​​​​​​ត្ត​ព្រះសីហនុ​​​​​​​​​​​​​​ ដើម្បី​កា​​​​​ង​ការពារ ឬ​យក​ដី​ឲ្យ​ឈ្មួញ​មា​ន​ងារ​ជា​​​​​​​​ឧកញ៉ា មន្ត្រី​មា​​​​​​​​​ន​អំណាច​​​​​​​​​​​​​​​​​​​​មួយចំនួន ក្រោមរូប​​​​​​​​​​​​​​​​​ភាព​បញ្ជូន​​​​​​​​​​​​​​កម្លាំង​ចុះ​​​​​​អនុវត្ត​ច្បាប់​ជាដើម​..​។​

ប្រជាពលរដ្ឋ បាន​អះអា​ង​ទៀតថា សហ​​គមន៍​មា​​​​​​​​​ន​ទំនា​​​​​​​​​​​ស់​ដីធ្លី ដែល​លោ​​​​​​​​ក ហេ​​​​​​​​​​​​​​​​​​ង ប៉ុន​ទី តែង​បញ្ជូន ​​​​​​​និង​បញ្ជា​កម្លាំង​កងរាជអាវុធហត្ថ​​ខេត្ត​ព្រះសីហនុ ប្រដាប់​​​​​​​​​ដោយ​អាវុធ ចុះបង្ក្រាប​ព​​​​​​​​​​លរដ្ឋ​តវ៉ា​ទំនា​​​​​​​​​​​ស់​ដីធ្លី​នា​ពេល​ក​​​​​​​​​​​ន្លង​​​​​​​​​​​​​​​​​​​​​​​​​​​​​មក​រួម​មាន​ នៅ​សហគមន៍​អូរ​ខ្សាច់​-​​​​​​​​​​ សហគមន៍​​​​​​​​​​​​ពយ​កំពេញ​- សហ​​​​​​​​​​​​​គមន៍​អូរ​ដំរី និង​​​​​​​​​​​​​​​​​​​​​​​​​​ជា​ពិសេស សកម្មភាព​​​​​​​​​ចុះ​បង្ក្រាប​ការតវ៉ា របស់​ប្រជាពលរដ្ឋ​មាន​ទំ​​​នាស់​ដីធ្លី​នៅ​ភូមិ​​​​​​​​​​​​​​​​​គគី ឃុំ​បិត​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត្រាំ​ង ស្រុក​ព្រៃនប់​​​​​​​​​​ ខេត្ត​ព្រះសីហនុ កា​​​​​​​​​​​​​លពី​ថ្ងៃ​ទី​២៤ ខែ​កម​រា ឆ្នាំ​២០១៩ ដែល​ឈា​​​​​ន​ដល់​កម្លាំ​​​​​​​​​​​​ង​ចម្រុះ​ផ្ទុះអាវុធ​​​​​​​​​​​​​​ របួសធ្ងន់​​​​​​​​​​​​ប្រជា​​​​​​​​​​​​ពលរដ្ឋ​ម្នាក់ ហើ​​​​​​​​​​​​យ​កម្លាំង​សម​​​​​​​ត្ថកិច្ច​ចម្រុះ បាន​ឃាត់ខ្លួន​ព​លរដ្ឋ​មួយ​​​​​​​​​​​​​​​ចំនួន ប៉ុន្តែ​ក្រោ​​​​​​​​​​​​​យមក​ត្រូវបា​​​​​​​​​ន​ដោះ​​​​​​​​​​​​​​លែង​វិញ​។​

ផ្តើម​ពី​បញ្ហា​នេះ ក្រុម​ប្រជា​ពលរដ្ឋ​មាន​ទំ​​​​​​​​​​នាស់​ដីធ្លី​នៅ​​​​​​​​​​​​តាម​ស​​​​​​​​​​​​​​​ហគម​ន៍​មួយ​​​​​​​​​​​ចំនួន នា​​​​​​​​​​​​​​​​​​ខេត្ត​ព្រះសីហ​​​​​​​​​នុ បាន​​​​​​​សំណូម​ព្រ​ដល់លោកនាយ​ឧត្ដម​សេនីយ៍ សៅ សុខា​​​​​​​ ជាពិសេស​​​​​​​​​​​​សម្តេច​អគ្គមហា​​​​​​​​សេនាបតី​​​​​​​​​​​​​​​​​តេជោ ហុន​​​​​​​​​​​​​​​​ សែន នាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូមជួយ​ពិនិត្យ​ទៅ​​​​​​​​​លើ​រាល់​​​​​​​​​​​​​​​​​ការ បញ្ជូន​ក​​​​​​​​​​​​​​​​​​​​​​​​​ងកម្លាំង​ចុះ​អ​​​​​​​​​​​​​​នុវត្ត​តួនាទី​​​​​​​​​​ការងា​​​​​​​​​​​​​​​​រ របស់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោក ហេង ប៊ុន​ទី មេបញ្ជាការ​កងរា​​​​​​​​​​​​​​​​​​​​​​​​​​ជអាវុធហត្ថ​​​​ខេត្ត​ព្រះសីហនុ ដែល​បា​​​​​​​​​​​​ន​អនុវត្ត​នា​ពេ​​​​​​​​​​​លកន្លងមក ថា​​​​​​​​​​តើ​បា​​​​​​​​​​ន​​​​​​​​​​​​​​​​​​​​​​​អនុវត្ត​ត្រឹមត្រូវ​ដែរឬទេ​..? ឬ​មួយ​អាច​​​​​​​​មាន​ជាប់​​​​​​​​​​​ពាក់​​​​​​​​​ព័ន្ធ​កា​​​​​​​​​​​​​​​​រប្រើប្រាស់​តួនា​​​​​​​​​​​​​​ទី ដើម្បី​ធ្វើ​ជា​​​​​​​​​​​​មុខរ​​​​​បរ​ដែរ​ឬ​យ៉ាងណា​..?​។

​យ៉ាងនេះក្តី មិនទាន់​មា​ន​កា​​​រ​ឆ្លើយ​តប​​​​​​​​​បែបណា​​​​​​​​​​ ពីលោក ​​​​​​​​​​​​​​​​​​​​​​​​ហេង ប៊ុន​ទី មេបញ្ជាការ​ក​​​​​​​​​​​​ងរាជ​​​​​​​​​​​​​​​​​អាវុធហត្ថ​​​​​​​​​​​​​​​​​​​​​​​​​​ខេត្ត​ព្រះសីហនុ ជុំវិញ​ការអះអាង​​​​​​​​​​​​ របស់​ប្រជាពល​​​​​​​​​​រដ្ឋ​រស់នៅ​​​​​​​​​​តាម​សហគម​​​​​​​​ន៍​មាន​ទំ​​​​​​​​​​​​នាស់​ដីធ្លី​មួយ​ចំនួ​​​​​​​​​​​ន​នា​ខេត្ត​ព្រះសីហនុនៅឡើយនោះទេ ស្ថាប័នយើងរង់ចាំការបំភ្លឺពីលោកគ្រប់ពេល​៕

Facebook Comments
Loading...