សាលាសង្កាត់សំរោងបានប្រកាសពីទឹកស្អាតចេញវិញនៅល្ងាចនេះ

0
1202

ភ្នំពេញ ៖ បន្ទាប់ពីចុះពិនិត្យមើល​ បញ្ហាកង្វះទឹកប្រើប្រាស់កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ រួចមកលោក​ យិន​ អ៊ីម​ ចៅសង្កាត់សំរោង​ បានទៅជួបពិភាក្សាផ្ទាល់ជាមួយម្ចាស់ក្រុមហ៊ុនទឹកស្អាត ព្រៃគុហ៍ខនស្ត្រាក់សិន ដែលមានទីតាំងនៅក្នុង​ភូមិផ្សា​លិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ​ ម្ចាស់ក្រុមហ៊ុនទឹកស្អាតនេះបានបញ្ជា​ក់​ថា​ គាត់សព្វថ្ងៃបានរៀបចំម៉ូទ័ទឹក​ ចំនួន៣កន្លែងរួចហើយ​ ឥឡូវនេះកំពុងតែបន្ថែមម៉ូទ័មួយទៀតដើម្បីអោយមានទឹកប្រើប្រាស់គ្រប់គ្រាន់នៅពេលល្ងាចនេះថ្ងៃទី២០​ ខែកុម្ភៈ​
ឆ្នាំ​ ២០១៩។

ប្រសិនបើការជួសជុល​ និងតម្លើងម៉ូទ័របន្ថែម​ មិនទាន់រួចរាល់​ ឬ​ជួសជុល​តម្លើងហើយ​ នៅតែគ្មានទឹកប្រើប្រាស់គ្រប់គ្រាន់ទៀត​ លោក​ យិន​ អ៊ីម​ ចៅសង្កាត់សំរោង​ និងជួលឡានដឹកទឹកពីសង្កាត់ពញ្ញាពន់ចំនួន១០គ្រឿង​ ឬអាច​ច្រើនជាងនេះ​ជូនប្រជាពលរដ្ឋ
ក្នុងភូមិដែលគ្មានទឹកសោះ​ អាចប្រើប្រាស់បានជាបណ្តោះអា
សន្ត។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់សំរោងទាំងអស់មេត្តាយោគយល់​ ដោយក្តីអនុគ្រោះ​៕

Facebook Comments
Loading...