លោក​ ណេប សាមុត ចូលរួមបើកវគ្គបណ្តុះបណ្តាលអ្នកវាយតម្លៃបង្គោលស្តង់ដារង្វាន់អ្នកជំនាញទេសចរណ៍គំរូក្នុងឧស្សាហកម្មទេសចរណ៍

0
1154

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានរៀបចំវគ្គបណ្តុះបណ្តាលអ្នកវាយតម្លៃបង្គោលស្តង់ដារង្វាន់អ្នកជំនាញទេសចរណ៍គំរូក្នុងឧស្សាហកម្មទេសចរណ៍ ដោយមានការចូលរួមពីលោក​ ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងមានចូលរួមពីសំណាក់មន្រ្តីមន្ទីរទេសចរណ៍ទាំង២៥ រាជធានី ខេត្ត តំណាងប្រតិបត្តិករទេសចរណ៍ និងសមគមន៍ឧស្សាហកម្មទេសចរណ៍ អ្នកជំនាញដែលជាសមាជិកបណ្តាញអ្នកជំនាញ ដែលបានចូលរួមជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលនេះ សរុបប្រមាណ៦០នាក់។

ប្រភពពីក្រសួងទេសចរណ៍បានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ វគ្គបណ្តុះបណ្តាលអ្នកវាយតម្លៃបង្គោលស្តង់ដារង្វាន់អ្នកជំនាញទេសចរណ៍គំរូក្នុងឧស្សាហកម្មទេសចរណ៍ ដែលធ្វើការបណ្តុះបណ្តាលដោយផ្ទាល់ពីសំណាក់លោកប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេស​ចរណ៍ដោយផ្ទាល់នេះ បានផ្តល់ការពន្យល់លំអិតអំពីដំណើរការ និងនីតិវិធីនៅក្នុងការចូលរួមប្រឡងប្រណាំងអ្នកជំនាញទេសចរណ៍គំរូក្នុងឧស្សាហកម្មទេសចរណ៍ ក៏ដូចជា​វិធីសាស្រ្ត និងរបៀបក្នុងការវាយតម្លៃ និងដាក់ពិន្ធុដល់បេក្ខជនដែលចូលរួមប្រឡងប្រណាំងនេះ ជាពិសេស ក៏មានការអនុវត្តសាកល្បងវាយតម្លៃដោយផ្ទាល់ផងដែរនៅក្នុងវគ្គបណ្តុះបណ្តាលនេះ។

សិក្ខាកាមដែលឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះ នឹងក្លាយជាជនបង្គោលក្នុងការចូលរួមធ្វើការវាយតម្លៃ និងជ្រើសរើសបេក្ខជនជម្រុះនៅតាមបណ្តារាជធានី ខេត្តសម្រាប់គាំទ្រដល់ការជំរុញអនុវត្តស្តង់ដារង្វាន់អ្នកជំនាញទេសចរណ៍គំរូក្នុងឧស្សាហកម្មទេសចរណ៍​ ក៏ដូចជាគាំទ្រដល់ចលនាប្រឡងប្រណាំងអ្នកជំនាញទេសចរណ៍គំរូក្នុងឧស្សាហកម្មទេសចរណ៍ប្រចាំឆ្នាំ។
គួររំលឹកថាកន្លងទៅនេះ ក្រសួងទេសចរណ៍បានប្រកាសជូនដំណឹងផងដែរដល់អ្នកជំនាញទេសចរណ៍ ប្រតិ​បត្តិករទេសចរណ៍ និងសាធារណជនទាំងអស់អំពី ការប្រឡងប្រណាំងអ្នកជំនាញទេសចរណ៍គំរូក្នុងឧស្សាហកម្មទេសចរណ៍ប្រចាំឆ្នាំ២០១៩ លើកទី១ លើផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងផ្នែកការិយាល័យជួរមុខ៕

Facebook Comments
Loading...