មនុស្សរងរបួសធ្ងន់០២នាក់ ស្រាល០៣នាក់ បណ្តាលមកពីរថយន្តសាំងយ៉ុង បុកម៉ូតូកង់បីពីក្រោយ

0
71

ភ្នំពេញ ៖ មនុស្សរងរបួសធ្ងន់០២នាក់ ស្រាល០៣នាក់ បណ្តាលមកពីរថយន្តសាំងយ៉ុង បុកម៉ូតូកង់បីពីក្រោយ កាលពីវេលាម៉ោង១៣ និង១០នាទី ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចខាងជើងពេទ្យ លោកសង្ឃ លើផ្លូវជាតិ៥ ស្ថិតនៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្តម៉ាក(សាំងយ៉ុង) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2U.8204 ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង អ្នកបើកបរឈ្មោះ មាស ផានិត ភេទប្រុស អាយុ ៤០ឆ្នាំ ស្នាក់នៅភូមិកំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។ ចំណែកម៉ូតូកង់បីដែលរងគ្រោះនេះ (ម៉ូតូកង់បីអត់លេខ)អ្នកបើកបរ នឹងអ្នករួមដំណើរអត់ស្គាល់អត្តសញ្ញាណ។

ប្រភពដដែលបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុគេឃើញរថយន្តបង្កបើកបរលឿនដែលមានទិសដៅស្របទិសគ្នា លុះមកដល់កន្លែងកើតហេតុបានបុកជាមួយម៉ូតូកង់បី០១គ្រឿង ម៉ូតូកង់បីអត់លេខ អ្នកបើកបរ នឹងអ្នករួមដំណើរ អត់ស្គាល់អត្តសញ្ញាណ ជនរងគ្រោះបានបញ្ជូនទៅមន្ទីពេទ្យ ចំណែកអ្នកបើកបរត្រូវបានឃាត់ខ្លួន។

ករណីនេះបណ្តាលឲមនុស្សរងរបួសធ្ងន់ ០២នាក់ ស្រាល០៣នាក់  ខូចខាតរថយន្តស្រាល០១គ្រឿង នឹងម៉ូតូកង់បីធ្ងន់០១គ្រឿង មូលហេតុបណ្តាលមកពីរអ្នកបើកបររថយន្ត បើកបរលឿនខ្វះការប្រុងប្រយត្ន័ទៅបុកពីរក្រោយតែម្តង ហើយករណីនេះកម្លាំងយើងបានប្រគល់ឲការិយាល័យជំនាញនគរបាលចរាចរណ៍ផ្លូវគោក ចាត់ការបន្ត៕

Facebook Comments
Loading...