មនុស្សម្នាក់ស្លាប់បណ្តាលមកពីតៃកុងរថយន្តក្រឡុកស៊ីម៉ង់ត៍ម៉ាកFUSO បើកបរក្នុងស្ថានភាពស្រវឹងបើកបុក គោយន្តកន្ត្រៃ

0
1119

ភ្នំពេញ ៖ មនុស្សម្នាក់ស្លាប់បណ្តាលមកពី តៃកុងរថយន្តក្រឡុកស៊ីម៉ង់ត៍ម៉ាកFUSO បើកបរក្នុងស្ថានភាពស្រវឹងបើកបុក គោយន្តកន្ត្រៃដែលបើកស្របទិសគ្នា កាលពីវេលាម៉ោង ១៥ និង៤៥នាទី ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចមុខផ្ទះ ទឹម សុភា លើផ្លូវលេខ១៥១ ភូមិធំត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះរវាងរថយន្តម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-2421 ធ្វើដំណើរលើផ្លូវលេខ១៥១ ក្នុងទិសដៅលិចទៅកើតបើកបរដោយឈ្មោះ ផាត់ ខ្លី ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិត្រពាំងរពាក់ ឃុំត្រាចទង ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ លុះមកដល់កន្លែងកើតហេតុបានបុកពីក្រោយគោយន្តកន្ត្រៃមួយគ្រឿងម៉ាក KOBUTA ពណ៌ក្រហម គ្មានស្លាកលេខ ធ្វើដំណើរលើផ្លូវលេខ១៥១ ក្នុងទិសដៅពីលិចទៅកើត (ទិសដៅស្របគ្នា) បើកបរដោយឈ្មោះ ដោប សារ៉ាន់ ភេទប្រុស អាយុ ៤៦ឆ្នាំ ស្នាក់នៅភូមិដីក្រហម ឃុំនិពាន្វ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ (ស្លាប់នៅកន្លែងកើតហេតុ)។ ក្រោយកើតហេតុតៃកុងរថយន្តបង្កត្រូវបានឃាត់ខ្លួន។

ក្នុងករណីនេះបណ្តាលអោយ មនុស្សស្លាប់០១នាក់ ខូចខាតគោយន្តកន្ត្រៃធ្ងន់ ០១គ្រឿង រថយន្តស្រាល ០១គ្រឿង។ មូលហេតុបណ្តាលមកពីរថយន្តបើកបរលឿនក្នុងស្ថានភាពស្រវឹង។ ហើយក្នុងករណីនេះយើងប្រគល់ជូនជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ចាត់ការបន្តទៅតាមផ្លូវច្បាប់៕

Facebook Comments
Loading...