ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ឃាត់ខ្លួនក្នុងករណីរក្សាទុកគ្រឿងញៀន

0
398

ភ្នំពេញ ៖ ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង សហការណ៍ជាមួយកម្លាំងប្រជាការពារសង្កាត់សំរោង ធ្វើការឃាត់ខ្លួនក្នុងករណីបង្ក្រាបជាក់ស្តែងបទល្មើសគ្រឿងញៀន កាលពីវេលាម៉ោង ២៣និង៣០នាទី ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុច តាមផ្លូវ១៥១ ស្ថិតក្នុងភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យក្នុងករណីនេះទី១.ឈ្មោះ ប៉ោក ពី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិពោធិ៍រាល់ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។ ទី២.ឈ្មោះ មិត្ត រតនា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិពោធិ៍រាល់ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។ សម្ភារៈដកហូត១.ក្រាមពណ៌សថ្លា(មានតម្រុយជាគ្រឿងញៀន)ចំនួន ០៥កញ្ចប់ថង់តូច។២.ទូរស័ព្ទដៃចំនួន ០៣គ្រឿង។៣.ម៉ូតូម៉ាក ហុងដាC១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល ១N-៩១៩៨ ចំនួន ០១គ្រឿង។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង និងកម្លាំងប្រជាការពារសង្កាត់ ចេញល្បាលក្នុងភូមិសាស្ត្រ លុះដល់វេលាម៉ោង ២៣និង៣០នាទី ស្រាប់តែប្រទះឃើញជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូមួយគ្រឿងក្នុងទិសដៅពីកើតទៅលិច ដោយមានការសង្ស័យកម្លាំងយើងក៏ធ្វើការឃាត់ត្រួតពិនិត្យ ស្រាប់តែរកឃើញក្រាមពណ៌សថ្លា(មានតម្រុយជាគ្រឿងញៀន)ចំនួន០៥កញ្ចប់ថង់តូច នៅក្នុងខ្លួនជនសង្ស័យឈ្មោះ ប៉ោក ពី ភ្លាមនោះកម្លាំងយើងក៏ធ្វើការឃាត់ខ្លួនយកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង នឹងបានបញ្ជូនជនសង្ស័យរួមនឹងវត្ថុតាងយកមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់៕

Facebook Comments
Loading...