បក្ខជន៣នាក់ក្នុងចំណោម៨នាក់ជាប់ជាប្រធានភូមិ អនុភូមិ និងសមាជិកក្នុងភូមិសំរោងកណ្តាល

0
935

ភ្នំពេញ ៖ កាលពីរ​ព្រឹក​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ សង្កាត់សំរោង ​ជ្រើសរើសប្រធានភូមិ អនុភូមិ និងសមាជិក ក្នុងភូមិសំរោងកណ្តាល នៅក្នុងវត្តសវណ្ណរាសីរតនារាមជាលទ្ធផលបេក្ខជន៣នាក់ក្នុងចំណោម៨នាក់ ដែលបានជាប់ឆ្នោតជាប្រធានភូមិ អនុភូមិ និងសមាជិក សម្រាប់ភូមិសំរោងកណ្តាល ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

បេក្ខជនទាំង៣រូបដែលបានជាប់ជាប្រធានភូមិ អនុភូមិ និងសមាជិក នាខណៈនោះទី១ឈ្មោះពិន សារឿន ទី២ឈ្មោះលន់ សុខ និងទី៣ឈ្មោះអ៊ុយ ផា នេះជាការបោះឆ្នោតជ្រើសរើសជាប់ សំលេងភាគច្រើនរបស់ប្រជាពលរដ្ឋនៅក្នុងភូមិសំរោងកណ្តាលដើម្បីបន្តការអភិវត្តក្នុងភូមិ និងជំរុញការអនុវត្តិគោលនយោ​បាយនិងកម្មវិធីនយោ​បាយ​របស់រាជរដ្ឋាភិបាលឲ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត។

ក្នុងឱកាសនោះលោកយិន អ៊ីម ប្រធានក្រុមប្រឹក្សាសង្កាត់សំរោង បាន​លើ​ក​ឡើងថា សង្កាត់សំរោងបានរៀបចំចង​ក្រងរច​នា​សម្ព័ន​ក្បាលម៉ាស៊ីនថ្នាក់ភូមិឡើងវិញ បន្ទាប់ពីប្រធានភូមិចាស់លាលេងជាច្រើនឆ្នាំមកហើយនោះ ហើយមានត្រឹមតែប្រធានភូមិស្តីទីប៉ុណ្ណោះក្នុងភូមិសំរោងកណ្តាល យើងបោះឆ្នោតជ្រើសរើសនេះ គឺដើម្បីងាយស្រួល​ឆ្លើយតបឲ្យការ​បំរើ​សង្គ​មជាក់ស្តែងក្នុងមូលដ្ឋានអោយមានប្រសិទ្ធិភាពខ្ពស់។

លោកបន្តថា នៅភូមិគ្រួសក៍មិនទាន់បានជ្រើសរើសប្រធានភូមិថ្មីដែរមានត្រឹមស្តីទីប៉ុណ្ណោះហើយយើងនិងជ្រើសរើសបន្តទៀតនាពេលក្រោយ។ លោកបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើប្រធានភូមិនេះថ្នាក់លើ បានអោយតែក្រុមប្រឹក្សាសង្កាត់តែប៉ុណ្ណោះជាអ្នកបោះឆ្នោត តែប្រជាពលរដ្ឋក្នុងភូមិសំរោងកណ្តាលនេះមិនយល់ព្រមទើប អោយប្រជាពលរដ្ឋបោះតែម្តងទៅ។

ជាចុងក្រោយលោកបានផ្តាំផ្ញើរដល់បេក្ខជនដែលជាប់ឆ្នោតទាំង៣នាក់ ត្រូវរួបរួមសាមគ្គីគ្នាឲ្យបានល្អ ខិតខំបំរើប្រជាពលរដ្ឋអោយអស់ពីចិត្ត មិនត្រូវធ្វើឲ្យប្រជាពលរដ្ខថ្នាំងថ្នាក់ឡើយ ដើម្បីបន្តការអភិវត្តក្នុងភូមិ និងជំរុញការអនុវត្តិគោលនយោ​បាយនិងកម្មវិធីនយោ​បាយ​របស់រាជរដ្ឋាភិ​បាល​ឲ្យ​​កាន់តែមាន​ប្រសិទ្ធិភាពបន្ថែមទៀត​ផងដែរ៕

Facebook Comments
Loading...