ជនសង្ស័យចំនួន០២នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅឃាត់ខ្លួន ក្នុងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

0
964

ភ្នំពេញ ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានសហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ក្នុងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង ២៣ និង០០នាទី នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវជាតិលេខ ៥ ស្ថិតក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យក្នុងករណីនេះទី១ឈ្មោះ ផុន ចំរើន  ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិថ្មស ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល និងទី២ឈ្មោះ សុខ សុវណ្ណ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិអង្គសិរី ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។ សម្ភារៈដកហូត១គ្រឿងញៀនប្រភេទក្រាមសរថ្លាចំនួន០១កញ្ចប់ថង់តូច ២ម៉ូតូម៉ាក Honda C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១BG ៥៧៩៨ ចំនួន ០១គ្រឿង។ ៣ទូរស័ព្ទចំនួន០១គ្រឿង។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅបានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនៅចំណុចផ្លូវជាតិលេខ៥ រួចក៍ប្រទះឃើញជនសង្ស័យចំនួន ០២នាក់ ជិះម៉ូតូមួយគ្រឿង ក្នុងទិសដៅពីត្បូងទៅជើង ដោយមានការសង្ស័យកម្លាំងយើងក៏ធ្វើការឃាត់ត្រួតពិនិត្យភ្លាមនោះក៍ប្រទះឃើញគ្រឿងញៀនប្រភេទក្រាមសរថ្លាចំនួន០១កញ្ចប់ថង់តូចដែលជនសង្ស័យឈ្មោះផុន ចំរើន បានកាន់ជាប់នៅនិងដៃខាងឆ្វេងភ្លាមនោះ​កម្លាំងយើងក៏ធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីធ្វើការសាកសួរ និងកសារសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

Facebook Comments
Loading...