ផាន់ គ្រាន់ ដឹកដៃពុយ វណ្ណៈ ឡើងដណ្តើម៣ពិន្ទុពីកីឡាករថៃក្នុងវគ្គជម្រុះជុំទី៣

0
922

ភ្នំពេញ ៖ កីឡាករផាន់ គ្រាន់ អ្នកប្រដាល់នៃពុទ្ធសេរីវង្សពោធិសែនជ័យ ដឹកដៃកីឡាករពុយ វណ្ណៈ អ្នកប្រដាល់មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិសាត់ ជួបជាមួយកីឡាករថៃភិតដាំ គាតបានឌិតយីម និងកីឡាករថៃភិតសាយឈុន ពៀកខាឃែរ៍ ក្នុងវគ្គជម្រុះជុំទី៣ឆ្ពោះទៅដណ្តើមខ្រែក្រវាត់ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម នាថ្ងៃអាទិត្យទី១០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅសង្វៀនស៊ីអិនស៊ី ។

កីឡាករផាន់ គ្រាន់ ជួបជាមួយ​កីឡាករថៃភិតដាំ គាតបានឌិតយីម នេះត្រូវបាន​អ្នក​តាមដានអៈអាងថា មានភាគរយឈ្នះច្រើនលើកីឡាករជើងខ្លាំងថៃម្នាក់នេះ បើទោះជាផាន់ គ្រាន់ គេទើបតែមាន៤ពិន្ទុដោយឈ្នះមួយប្រកួតនិងចាញ់ដោយស្វ័យប្រវត្តិមួយប្រកួត ក្នុងវគ្គជម្រុះកន្លងមក។​

ចំណែកកីឡាករថៃភិតដាំ គាតបានឌិតយីម គេធ្លាប់មកប្រកួតនៅស្រុកខ្មែរច្រើលើក ហើយក៍ធ្លាប់បានប្រកួតចាញ់និងឈ្នះ​លើកីឡា​ករកម្ពុជា ជាច្រើននាក់ផងដែរ ស្នៀតខ្លាំងរបស់គេគឺជង្គង់ និងស្នៀតទាត់កាត់។ រីឯកីឡាករផាន់ គ្រាន់ស្នៀតខ្លាំង​របស់​គេ​គឺកណ្តាប់ដៃ និងជង្គង់ផងដែរ ក៍ប៉ុន្តែគ្រាន់តែ​គេ​មាន​កម្ពស់រាងទាបបន្តិចប៉ុណ្ណោះ តែការវាយចេញចូលរបស់គេបានលឿននិងមានភាពវ័យឆ្លាតទៀតផង។​ ចាំមើលកីឡាករផាន់ គ្រាន់​ និង ភិតដាំ គាតបានឌិតយីម នរណាជាអ្នកឈ្នះបាន៣ពិន្ទុបន្ថែម?។

ដោយឡែកកីឡាករពុយ វណ្ណៈ ជួបជាមួយកីឡាករថៃភិតសាយឈុន ពៀកខាឃែរ៍ ក្នុងវគ្គជម្រុះជុំទី៣ផងដែរ កីឡាករថៃភិតសាយឈុន ពៀកខាឃែរ៍ ម្នាក់នេះគេរឹងមាំ កម្លាំងស៊ុហ្វខ្លាំង និងស្នៀតជើងទាត់ ជង្គង់របស់គេវាយចេញរហ័សនិងខ្លាំងទៀតផង តែយ៉ាងណាកីឡាករថៃម្នាក់នេះប្រកួតខ្លាំងលក្ខណមិត្តភាពប៉ុណ្ណោះ ចំណែកលែងខ្សែក្រវាត់មិនសូវជោគជ័យនោះទេ។

រីឯ​កី​ឡាករពុយ វណ្ណៈ អាចនិយាយបានថាគេជោគជាំនិងសង្វៀនហើយ ប្រការប្រកួតលក្ខណមិត្តភាពជាមួយកីឡាករបរទេស ស្ទើរតែរាល់សប្តាហ៍ទៅហើយ ស្នៀតប្រយុត្តិរបស់គេល្អ ពិសេសគឺស្នៀតកណ្តាប់ដៃ ទាត់ជើងក្រោម និងកែង ដែលអាចវាយប្រយោលក៍បានចូលគៀកក៍បាន ដោយប្រើបានលឿន ហើយ​ធ្ងន់ថែមទៀត។ តែយ៉ាងណាកីឡាកតពុយ វណ្ណៈ ក៍មិនជោគជ័យក្នុងការប្រកួតដណ្តើមខ្សែក្រវាត់នោះដែរពេលខ្លះឆ្លងមិនផុតវគ្គជម្រុះផង តែគេប្រកួតលក្ខណមិត្តភាពល្អ ដោយគូប្រកួតដែលជួបគេម្តងៗមិនសូវមានកីឡាករណាផ្តួលគេបានឡើយ។ តែយ៉ាងណាក្នុងការប្រកួតជម្រុះនេះពុយ វណ្ណៈទើបតែបាន២ពិន្ទិប៉ុណ្ណោះ ដោយចាញ់ទាំងប្រកួត ហើយជម្រុះលើកទី៣នេះបើចាញ់ទៀត អាចប្រឈមនិងជ្រុះធ្លាក់ហាលខោមិនខាន។ ចាំមើលក្នុងការប្រកួតនេះកីឡាករពុយ វណ្នៈ ជាអ្នកឈ្នះបាន៣ពិន្ទុបន្ថែមក្នុងជុំទី៣ឬកីឡាករថៃភិតសាយឈុន ពៀកខាឃែរ៍ ?៕

Facebook Comments
Loading...