គឹម វាសនា និងឡុង ជិន ត្រូវគេផ្គូផ្គងឲ្យឡើងសាកស្នៀតគុនជាមួយ​កីឡាករ​ថៃ

0
44

ភ្នំពេញ ៖ កីឡាករជើងខ្លាំងគឹម វាសនា អ្នកប្រដាល់នៃក្លិបកងពលតូចទ័ពពិសេស​ឆ័ត្រយោង​៩១១ ត្រូវគេផ្គូផ្គងឲ្យឡើងសាកស្នៀតគុនជាមួយ​ជាមួយកីឡាករថៃភិតវិស្ណុ កាំប៉ាន់មួយថៃ រីឯ​កីឡាករជើង​ចាស់ឡុង ជិន អ្នកប្រដាល់របស់ក្លិបខ្លារខិនមានរិទ្ធ កីឡាករជន​ជាតិ​ថៃ ឌែនសាយ៉ាម ក.កាំណាត នាល្ងាចថ្ងៃសៅរ៍ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅលើសង្វៀនស៊ីអិនស៊ី ។

រវាងកីឡាករគឹម វាសនា និងកីឡាករថៃភិតវិស្ណុ កាំប៉ាន់មួយថៃ ប្រកួតគ្នាក្នុង​ប្រ​ភេទទម្ងន់៦៧គីឡូក្រាម អ្នកទាំងពីរមិនដែលធ្លាប់​ជួបគ្នាទេនាពេលកន្លងមក​នៅសង្វៀននេះ កីឡាករថៃម្នាក់នេះមិនទាន់ដឹងថា គេមាន​កណត់ត្រាប្រកួតបែបណានោះទេ តែកី​ឡា​ករថៃដែលធ្លាប់មកប្រកួតនៅស្រុកខ្មែរភាគច្រើនគេពូកែខាងស្នៀតជើងទាត់ និង​ជង្គង់ ព្រមទាំងស្នៀតកាច់ផ្តួល។ទោះជា​យ៉ាង​​ណា អ្នក​ប្រដាល់ថៃភិតវិស្ណុ កាំប៉ាន់មួយថៃ ​រូបនេះ មិន​ប្រាកដថា​អាច​ឈ្នះ​ គឹម វាសនា បាននោះឡើយ ព្រោះថា​ គឹម វាសនា​ ពេល​នេះគេ​រឹងមាំ​ទាំង​កាយសម្បទា ខ្លាំង​ទាំង​ស្នៀត​ប្រដាល់ បន្ទាប់ពី​គេ​ជួប​ប្រកួត​ជាមួយ​ថៃ​ច្រើន​នាក់​កន្លងមក។
​គឹម វាសនា ឥឡូវ​គេ​ជា​ជើង​ខ្លាំង​របស់​កម្ពុជា ​ក្នុង​ប្រភេទ​ទម្ងន់​៦៧ ​គីឡូក្រាម​នេះ។ ក្រោ​យ​ពេលឆ្លងកាត់​ការប្រកួត​ជាមួយ​កីឡាករបរទេស​ជាច្រើនលើក​កន្លងមក​នោះ បានធ្វើ​ឲ្យ​គេមានបទពិសោធន៍​ច្រើន​ក្នុង​ការប្រកួត ដោយ​គេ​វាយ​ជាមួយ​ថៃ ​ដូច​វាយ​ជាមួយ​ខ្មែរ​គ្នាឯង​អីចឹង គឺគ្មាន​ញញើត​ខ្លាចរអា​អ្វី​បន្តិច​ឡើយ។ ការប្រកួតរបស់គឹម វាសនា កន្លងមកគេមាន​កណ្តាប់ដៃ​ល្អ វាយ​ចេញ​ចូល​រហ័ស ហើយ​ស្នៀត​ទាត់ និង​ជង្គង់ កែង ក៏​ល្អ​ថែមទៀតផងដែរ។ ចាំមើលការប្រកួតនេះ​ គឹម វាសនា ជាអ្នក​ឈ្នះឬកីឡារថៃភិតវិស្ណុ កាំប៉ាន់មួយថៃ?។

ដោយឡែកកីឡាករឡុង ជិន ត្រូវជួបជាមួយកីឡាករថៃឌែនសាយ៉ាម ក.កាំណាត ក្នុងប្រភឹទទម្ងន់៥៧គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ហើយក៍មិនទាន់ដឹងថា កីឡាករថៃចំណូលថ្មីនេះមានវិជ្ជាគុនខ្លាំងប៉ុណ្ណានោះដែរ។

រីឯកីឡាករឡុង ជិន ជា​អ្នក​ប្រដាល់​វ័យក្មេង​​មាន​ស្នៀត​ប្រដាល់​ល្អ វាយ​ចេញចូល​លឿន និង​រហ័ស ​និង​មាន​បច្ចេកទេស​ក្នុងការ​ប្រកួត​ល្អ​ដែរ​។ មួយទៀត គេ​វាយ​រហ័ស ដក​រហ័ស ចេញចូល​លឿន ​និង​មាន​ផ្លែ​ល្អ​ថែមទៀត។ ​គេ​ជា​អ្នក​ប្រដាល់​ស្រ​ករ​ក្រោយ​ទេ តែ​គេ​មាន​ស្នៀត​ប្រដាល់​ល្អ ហើយ​ធ្លាប់​ផ្ដួល​អ្នក​ប្រដាល់​រួម​ជាតិ ដែល​ជា​ជើង​ខ្លាំងៗ​ច្រើន​នាក់មក​ហើយ។ ដូច្នេះក្នុងការប្រកួត​នេះ ឡុង ជិន ច្បាស់ជាឈ្នះលើកីឡាករថៃឌែនសាយ៉ាម ក.កាំណាត ជាក់​ជាមិនខាន៕

Facebook Comments
Loading...