មនុស្សម្នាក់ស្លាប់ដោយសារម៉ូតូ១គ្រឿងបើកលឿនហួសផ្លូវជ្រុលទៅបុករ៉ឺម៉កចតស្ងៀម

0
154

ភ្នំពេញ ៖ មនុស្សម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើយហេតុ ដោយសារម៉ូតូ១គ្រឿងបើកលឿនហួសផ្លូវជ្រុលទៅបុករ៉ឺម៉កចតស្ងៀម កាលពីវេលាម៉ោង ២១ និង០០នាទីយប់ថ្ងៃទី៣១ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចដីឡូតិ៍ឈ្មោះលាង មុំ ភូមិស្រែដូនតូច សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ម៉ូតូបង្កហេតុនេះម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GZ-8454 ធ្វើដំណើរលើផ្លូវលេខ៤២ ក្នុងទិសដៅពីត្បូងទៅជើង បើកបរដោយឈ្មោះ ហៀង ហៃ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិរោងគោ ឃុំយុទ្ធសាមគ្គី ស្រុកឧតុង្គ ខេត្តកំពង់ស្ពឺ(ស្លាប់នៅកន្លែងកើតហេតុ)។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូបង្កនេះបើកក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន លុះមកដល់ផ្លូវបែកជាបីបានជ្រុលចង្កូតទៅបុកជាមួយរ៉ឺម៉កឈប់ស្ងៀមក្នុងដីឡូត៍មួយគ្រឿងគ្មានពាក់ស្លាកលេខ(មិនទាន់ស្គាល់អត្តសញ្ញាណម្ចាស់) ក្រោយកើតហេតុសពត្រូវបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

ប៉ូលិសបញ្ជាក់ថា ក្នុងករណីនេះបណ្តាលអោយស្លាប់មនុស្ស០១នាក់ ខូចខាត រ៉ឺម៉ក់ស្រាល០១គ្រឿង និងម៉ូតូធ្ងន់០១គ្រឿង។ មូលហេតុបណ្តាលមកពីម៉ូតូបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕

Facebook Comments
Loading...