លោកគង់ គាំ ថាសំណុំរឿងលោក កឹម សុខា ជាមួយបរទេស មានតែលោក សម រង្ស៊ី ប៉ុណ្ណោះ ដែលដឹងរឿងច្រើន

0
880

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៣មករានេះ លោក គង់ គាំ អតីតឧត្តមទីប្រឹក្សាជាន់ខ្ពស់នៃអគ្គគណបក្សសង្គ្រោះជាតិបានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ តាមការកោះហៅរបស់ចៅក្រម ហើយនៅវេលាម៉ោង១១ គត់ លោកបានចាកចេញពីតុលាការវិញជាមួយនឹងការផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានផងដែរ ដែលនៅក្នុងកិច្ចសម្ភាសន៍នោះលោក គង់ គាំ បានអះអាងថា ក្នុងនាមជាសាក្សី លោកមិនបានដឹងអ្វីច្រើនពីទំនាក់ទំនងរវាងគណបក្សសង្គ្រោះជាតិ ជាមួយបរទេសនោះទេ ហើយលោកបញ្ជាក់ថា មានតែលោក សម រង្ស៊ី ប៉ុណ្ណោះដែលដឹងច្រើនអំពីសំណុំរឿងលោក កឹម សុខា នេះ។

ជាមួយគ្នានោះ លោកបានសម្តែងការភ្ញាក់ផ្អើល នៅពេលលឺលោក កឹម សុខា និយាយពីទំនាក់ទំនងជាមួយបរទេសនេះ៕

Facebook Comments
Loading...