ឡៅ ចន្ទ្រា និងទេស ជីវ៉ា ឡើងតតាំងដណ្តើមប្រាក់លានជាមួយកីឡាករថៃ

0
803

ភ្នំពេញ ៖ កីឡាករជើងខ្លាំងឡៅ ចន្ទ្រា អ្នកប្រដាល់នៃក្លិបកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ ឡើងតតាំងជាមួយកីឡាករថៃបល្ល័ងឈោគ រ៉ាឆានុន ខណៈកីឡាករទេស ជីវ៉ា អ្នកប្រដាល់របស់ក្លិបកងពលតូចលេខ៧០ ជួបកីឡាករភិតសិង្ហា និធិតណាយក្វាម ដើម្បីដណ្តើមប្រាក់លាន នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃទីសុក្រទី២៥ ខែមករា ឆ្នាំ២០១៩នេះ។

កីឡាករវ័​យក្មេង ឡៅ ចន្រ្ទា ដែលទើបនិងក្លាយជា ម្ចាស់ខ្សែពាននាឆ្នាំ២០១៨កន្លង​មកថ្មីៗនេះត្រូវ​រ៉ាប់​រងកា​រប្រកួតជាមួយកីឡាក​រជើ​ងខ្លាំង​ជនជាតិ​ថៃឈ្មោះ បល្ល័ងឈោគ រ៉ាឆានុន អ្នកទាំងពីរមិនដែលជួបគ្នាទេនៅសង្វៀននេះ ហើយកីឡាករថៃភាគច្រើនគឺពួកគេពូកែទាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។

ចំណែលកីឡាករឡៅ ចន្រ្ទា ជា​ជើងខ្លាំង​វ័យ​ក្មេងរបស់កម្ពុជា​ ដែល​មាន​ផ្លែកណ្តាប់​ដៃ​និងជង្គង់វាយចេញល្អ ដែល​ជា​យុទ្ធ​សាស្រ្ត​អាច​បង្ក្រាប​ដៃ​គូ​បាន​ជា​ញឹក​ញាប់ ទាំងជើងចាស់​ទាំងជើងថ្មីជាហូរហែរកន្លងមកមិនចាញ់​កីឡាករឡៅ ស៊ីណាតដែលជា​បង​ប្រុសរបស់​គេនោះឡើយ។​ ពេលនេះឡៅ ចន្ទ្រា កំពុងឡើងកូដជាខ្លាំង មិនទាន់មានកីឡាករក្នុង​ស្រុកណា​អាច​បង្ក្រាប​គេបានឡើយ ហើយមួយរយៈចុងក្រោយនេះកីឡាករជើងខ្លាំងថៃភាគច្រើនបានទទួលស្គាល់ថា ឡៅ ចន្ទ្រា ពិតជាខ្លាំងនិងពិបាកយកឈ្នះបានណាស់។ ចាំមើលឡៅ ចន្ទ្រា ជាអ្នកឈ្នះឫ​កីឡាករថៃ​ជា​អ្នក​ឈ្នះ?។

ដោយឡែកកីឡាករទេស ជីវ៉ា ត្រូវជួបជាមួយកីឡាករថៃភិតសិង្ហា និធិតណាយក្វាម អ្នកទាំងពីរជួបគ្នាក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម ពួកគេក៍មិនធ្លាប់ជួបគ្នាដែរ។ក្នុងការប្រកួតនេះមិនមានអ្នកតាមដានណាហ៊ានទស្សទាយមុនថាកីឡាករណាជាអ្នកឈ្នះនោះទេ ព្រោះកីឡាករកម្ពុជាទេស ជីវ៉ា គេខ្លាំងខាងស្នៀតជើងទាត់ និងកែងដែរតែវាយចេញរាងយ៉ឺន ហើយមិនសូវ​មាន​ល្បិចកល​ប្រកួត​ច្រើន​សំបូរ​បែបទៀតផង។

ប៉ុន្តែបើទោះជា​យ៉ាងនេះក្តី កីឡាករថៃភិតសិង្ហា និធិតណាយក្វាម ក៏​ពិបាកធ្វើអ្វីលើ​ទេស ជីវ៉ា នោះ​ដែរព្រោះទេស ជីវ៉ា គេ​មានកម្លាំងស៊ុហ្វខ្លាំងថែមទៀតផង ដែលអាចតស៊ូបានពេញ៥ទឹកមិនលំបាកឡើយ។ ក្នុងជុំនួបគ្នា​រវាងកីឡាករទាំង២នាក់​នេះ​ បើកីឡាករ​រូប​ណា​វាយរាងមើលងាយគូប្រកួតនោះ ច្បាស់ជាចាញ់មិនខាន។ ចាំមើលការប្រកួតនេះ​កីឡាករទេស ជីវ៉ា និងកីឡាករថៃភិតសិង្ហា និធិតណាយក្វាម នរណាជាអ្នកឈ្នះ?៕

CREATOR: gd-jpeg v1.0 (using IJG JPEG v62), quality = 82
Facebook Comments
Loading...