លោកជា ខេមា ដឹកនាំកម្លាំងគណៈ​បញ្ជាការឯក​ភាព​ខណ្ឌ ចុះត្រួតពិ​និត្យការអនុវត្តច្បាប់​ចរាចរផ្លូវគោក និងឆែក​អាវុធជាតិផ្ទុះ

0
1360

ភ្នំពេញ ៖ កាលពីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ លោកជា ខេមា អភិបាលរងខណ្ឌព្រែព្នៅដឹកនាំកម្លាំងគណៈ​បញ្ជាការឯក​ភាព​ខណ្ឌ កម្លាំងចូលរួមសរុបចំនួន៣៦នាក់ ចុះត្រួតពិ​និត្យការអនុវត្តច្បាប់​ចរាចរផ្លូវគោក និងឆែក​អាវុធជាតិផ្ទុះ នៅតាមបណ្តោយផ្លូវជាតិលេខ៥ មុខអនុវិទ្យាល័យព្រែកព្នៅ ស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាចធានីភ្នំពេញ។

លោកជា ខេមា បានឲ្យដឹងថា ដើម្បី​ពង្រឹង​សុវត្ថិភាព​នៅក្នុង​មូលដ្ឋានជូនប្រជាពលរដ្ឋ រដ្ឋបាល​ខណ្ឌ​ព្រែកព្នៅ រដ្ឋបាលខណ្ឌតែងតែ​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ជា​ប្រចាំ​រៀងរាល់យប់ មិនដែលខកខាន​ឡើយ ដែលមាន​មន្ត្រី​សាលាខណ្ឌ កម្លាំងប៉ូលិស កម្លាំងកងរាជអាវុធ កម្លាំងសណ្តាប់ធ្នាប់​ខណ្ឌចូលរួមផងដែរ ហើយពីមួយថ្ងៃទៅមួយថ្ងៃបទល្មើសឆ្លងកាត់ មិនមានអ្វីគួរឲ្យ​ចាប់អារ​ម្ម​ណ៍ដូចកាលពីកន្លងមកនោះទេ។

ជាក់សែ្តង កាលពី​យប់​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៩នេះ កម្លាំងចម្រុះចូលរួមសរុបចំនួន៣៦នាក់ ក្នុងនោះកម្លាំងប៉ូលិ​សសង្កាត់-ខណ្ឌចំនួន ១០​នាក់ កម្លាំង​កង​រាជអាវុធហត្ថខណ្ឌចំនួន ១០នាក់ មន្ត្រីសាលាខណ្ឌចំនួន០៦នាក់ កម្លាំង​សណ្តាប់​ធ្នាប់​ខណ្ឌ-សង្កាត់ចំនួន ១០នាក់ ដែលកម្លាំងដាក់ប្រត្តិប័តការចាប់ពី​វេលា​ម៉ោង២០ និង០០នាទី រហូត​វេលា​ម៉ោង​ ២១និង០០​នាទី ទើបត្រូវបានបញ្ចប់។ ជាលទ្ធផលត្រួតពិនិត្យរថយន្ត​ឆ្លងកាត់បានចំនួន៤០គ្រឿង រថយន្តតូចឆ្លងកាត់ចំនួន២៧គ្រឿង ត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន ៣០គ្រឿង ត្រួតពិនិត្យ​អាវុធ​ជាតិផ្ទុះឆ្លងកាត់គ្មា និងគ្រឿងញៀនឆ្លងកាត់គ្មាន។

​លោកអភិបាលរងខណ្ឌព្រែកព្នៅ ប្រាប់​ឲ្យដឹងទៀតថា សកម្មភាព​ដាក់​គោលដៅត្រួត​ពិនិត្យ​អាវុធជាតិផ្ទុះ រប​ស់​រដ្ឋបាលខណ្ឌព្រែកព្នៅ មានជា​រៀង​រាល់យប់តែម្តង ដើម្បី​ត្រួតពិនិត្យបទ​ល្មើស​គ្រប់​ប្រភេទ ធ្វើយ៉ាងណារក្សា​ឱ្យបាន​នូវ​សុខ​សុវត្ថិ​ភាពជូន​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​មូល​ដ្ឋាន ក៏​ដូច​ជាប្រជា​ពល​​រដ្ឋទូទៅផងដែរ៕

Facebook Comments
Loading...