លោកបណ្ឌិត ថោង ខុន ជាប្រធានបណ្តាញអ្នកជំនាញ និងសាស្រ្តាចារ្យក្នុងវិស័យទេសចរណ៍

0
414

ភ្នំពេញ ៖ ក្រសួងទេសចរណ៍មានកិត្តិយសសូមជម្រាបជូនដល់ អ្នកជំនាញទេសចរណ៍ លោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យ ទេសចរណ៍ អ្នកស្រាវជ្រាវ និងសាធារណជន ដែលមានចំណេះដឹង ជំនាញ និងបទពិសោធន៍លើជំនាញទេសចរណ៍ ទាំងអស់ឱ្យបានជ្រាបថា ក្រសួងទេសចរណ៍ បានបង្កើតបណ្តាញអ្នកជំនាញ និងសាស្រ្តាចារ្យក្នុងវិស័យទេសចរណ៍ ដែលមាន លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីនៃក្រសួងទេសចរណ៍ ជាប្រធាន។

ប្រភពពីក្រសួងទេសចរបានឲ្យដឹងថា បណ្តាញអ្នកជំនាញ និងសាស្រ្តាចារ្យក្នុងវិស័យទេសចរណ៍ នេះមានតួនាទី និងភារកិច្ចដូចខាងក្រោមៈ ចូលរួមពិភាក្សា និងពិគ្រោះយោបល់លើការកសាងឯកសារសម្រាប់គាំទ្រដល់ការបណ្តុះបណ្តាលលើជំនាញទេស​ចរណ៍ និងបដិសណ្ឋារកិច្ច និងចូលរួមសហការសម្របសម្រួល និងផ្តល់ការបណ្តុះបណ្តាល ក្នុងវគ្គបណ្តុះបណ្តាលលើជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច ចូលរួមលើកកម្ពស់ការផ្សព្វ ផ្សាយអំពីជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច ប្រឹក្សាយោបល់ទាក់ទងទៅនឹងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងបដិសណ្ឋារកិច្ច ចូលរួមពង្រឹង និងអភិវឌ្ឍការបណ្តុះបណ្តាលជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច ចូលរួមក្នុងកិច្ចប្រជុំ និងសិក្ខាសាលាទាក់ទងទៅនឹងការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពជំនាញ ទេសចរណ៍ និងបដិសណ្ឋារកិច្ច សហការគំាទ្រ និងចូលរួមក្នុងសកម្មភាពបណ្តុះបណ្តាល និងចលនាប្រឡងប្រណាំងដែលពាក់ព័ន្ធទៅនឹងការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច សហការជំរុញអនុវត្តគម្រោង និងកម្មវិធីបណ្តុះបណ្តាល និងអភិវឌ្ឍជំនាញទេសចរណ៍ជាមួយក្រសួងទេសចរណ៍ និងផ្នែកឯកជន ព្រមទាំងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ សហការរៀបចំផែនការអនុវត្តជាក់ស្តែងដែលអាចឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ២០១៧-២០២៥ ប្រកបដោយប្រសិទ្ធភាព។
អាស្រ័យដោយក្រសួងទេសចរណ៍ពិនិត្យឃើញថា បន្ទាប់ពីបង្កើតបណ្តាញអ្នកជំនាញ និងសាស្រ្តាចារ្យក្នុងវិស័យទេសចរណ៍រួចមក មានអ្នកជំនាញទេសចរណ៍ លោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យទេសចរណ៍ អ្នកស្រាវជ្រាវជាច្រើន ចាប់អារម្មណ៍ក្នុងការចូលជាសមាជិកបណ្តាញអ្នកជំនាញ និងសាស្រ្តាចារ្យក្នុងវិស័យទេសចរណ៍នេះ។ ក្នុងន័យនេះ ក្រសួងទេសចរណ៍មានកិត្តិយសសូមជម្រាបជូនថា ក្រសួងទេសចរណ៍បើកទូលាយឱ្យមានការចូលរួមជាសមាជិកនៅក្នុងបណ្តាញនេះបន្ថែមទៀតនៅគ្រប់បណ្តារាជធានី-ខេត្ត ទូទាំងប្រទេស ដោយអ្នកជំនាញទេសចរណ៍ លោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យទេសចរណ៍ អ្នកស្រាវជ្រាវ និងសាធារណជន ដែលមានចំណេះដឹង ជំនាញ និងបទពិសោធន៍លើជំនាញទេសចរណ៍ បំពេញស្នើសុំចូលរួមជាសមាជិកបណ្តាញ ជាមួយនឹងព័ត៌មានឱ្យគ្រប់គ្រាន់ (ដែលមានជូនភ្ជាប់) រួចផ្ញើតាមរយៈមន្ទីរទេសចរណ៍គ្រប់រាជធានី-ខេត្ត ឬមកកាន់នាយកដ្ឋានបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍នៃក្រសួងទេសចរណ៍ដោយផ្ទាល់ រៀលរាល់ម៉ោងធ្វើការ។

លេខាធិការដ្ឋាន បណ្តាញអ្នកជំនាញ និងសាស្រ្តាចារ្យក្នុងវិស័យទេសចរណ៍ នឹងពិនិត្យ សិក្សា និងរៀបចំដាក់បញ្ចូលសមាជិកភាព បណ្តាញអ្នកជំនាញ និងសាស្រ្តាចារ្យក្នុងវិស័យទេសចរណ៍បន្ថែម នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំបណ្តាញរៀងរាល់០៦ ខែម្តង៕ 

Facebook Comments
Loading...