អ្នកជិះម៉ូតូ២នាក់រងរបួសធ្ងន់ ដោយសារថយន្តម៉ាក CAMRY បើកស្របទិសគ្នាបុពីក្រោយ

0
119

ភ្នំពេញ ៖ អ្នកជិះម៉ូតូម៉ាកSUZUKI VIVA ២នាក់រងរបួសធ្ងន់ ដោយសារថយន្តម៉ាក CAMRY បើកស្របទិសគ្នាបុពីក្រោយ កាលពីវេលាម៉ោង ១៧ និង៣០នាទី នាថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចមុខសាលាខណ្ឌព្រែកព្នៅ លើផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា រថយន្តបង្កក្នុងហេតុការណ៍នេះម៉ាក CAMRY ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AF-6340 ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង បើកបរដោយឈ្មោះ តាំង ទីមាន ភេទប្រុស អាយុ ៦២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្រោលគោ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។

ប្រភពដដែលបានឲ្យដឹងទៀតថា រថយន្តបង្កនេះបើកក្នុងល្បឿនលឿន លុះមកដល់កន្លែងកើតហេតុបានបុកពីក្រោយម៉ូតូមួយគ្រឿងម៉ាក SUZUKI VIVA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1X-8482 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង (ទិសដៅស្របគ្នា) (អ្នកបើកបរ និងរួមដំណើរម្នាក់របួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យមិនទាន់ស្គាល់អត្តសញ្ញាណ) ។

ក្នុងករណីនេះបណ្តាលអោយរបួសធ្ងន់មនុស្ស ០២នាក់ ខូចខាតរថយន្តស្រាល ០១គ្រឿង និងម៉ូតូធ្ងន់០១គ្រឿង។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានប្រគល់រថយន្តបង្ក និងម៉ូតូ ជូនទៅជំនាញការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រក្សាទុករងចាំដោះស្រាយគ្នានៅពេលក្រោយ៕

Facebook Comments
Loading...