ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងផ្នែក​ជំនាញ​ ឃាត់ខ្លួន ក្នុងករណីប្រើ​ប្រាស់​ដោយខុសច្បាប់នូវសារធាតុញៀន

0
924

ភ្នំពេញ ៖ ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងផ្នែក​ជំនាញ​ បាន​សហការណ៍ជាមួយកម្លាំងផ្នែកចរាចរណ៍ ធ្វើការឃាត់ខ្លួន ក្នុងករណីប្រើ​ប្រាស់​ដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង១១ និង៣០នាទី នឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នៅចំណុចគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមផ្លូវទំនប់កប់ស្រូវ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យក្នុងហេតុការណ៍នេះទី១.ឈ្មោះ អាត់​ សម្បត្តិ​ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិន​ពិតប្រាកដ​ មានទីលំនៅ ផ្ទះគ្មានលេខ ភូមិលូ សង្កាត់ស្វាយ​ប៉ាក ខណ្ឌ​ឬស្សីកែវ​ រាជធានីភ្នំពេញ និងទី២.ឈ្មោះ សុខ​ ជា​ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​សំណង់​ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវ​លំ​ភូមិ​អន្លង់​ក្ងាន​ សង្កាត់​ឃ្មួញ​ ខណ្ឌ​សែន​សុខ​ រាជធានីភ្នំពេញ។ សម្ភារៈដកហូត​១.ម៉ូតូម៉ាក​ហុង​ដា​ Scopy ពណ៌ស​ស៊េរី​២០១៨​ ពាក់ស្លាកលេខ ភ្នំពេញ ១GQ-៨៦៤៨ ចំនួន០១គ្រឿង។២.ឧបករណ៍​សម្រាប់​ប្រើ​ប្រាស់​គ្រឿង​ញៀន​មួយ​ចំនួន​។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងផ្នែក​ជំនាញ​ សហការណ៍ជាមួយកម្លាំងផ្នែកចរាចរណ៍​ បានដាក់គោលដៅត្រួតពិនិត្យ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ និង​ឆែក​ឆេរ​រក​គ្រឿង​ញៀន​ ត្រង់ចំណុច ផ្លូវទំនប់កប់ស្រូវ លុះដល់វេលាម៉ោង១១ និង៣០នាទី ស្រាប់តែប្រទះឃើញជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូមួយ​គ្រឿង​ក្នុងទិសដៅពីកើតទៅលិច ដោយមានការសង្ស័យកម្លាំងយើងក៏បានត្រួតពិនិត្យរកឃើញ​ឧបករណ៍​សម្រាប់​ប្រើ​ប្រាស់​គ្រឿង​ញៀន​មួយ​ចំនួន​ បន្ទាប់​មក​កម្លាំង​ជំនាញ​បាន​ធ្វើ​តេស្ដ​ស្វែងរក​សារធាតុ​ញៀន​ក្នុង​ទឹក​នោម​ ជាលទ្ធផល​ វិជ្ជមាន​(​មាន​សារធាតុ​ញៀន​ក្នុង​ទឹក​នោម)​ ​ភ្លាមនោះកម្លាំង​សមត្ថកិច្ច​យើងក៏ធ្វើការឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងយកមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការទៅតាមផ្លូវច្បាប់៕

Facebook Comments
Loading...