ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងផ្នែកអន្តរាគមន៍ ធ្វើការឃាត់ខ្លួន ក្នុងករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន

0
802

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងផ្នែកអន្តរាគមន៍ សហការណ៍ជាមួយកម្លាំងផ្នែកចរាចរណ៍ ធ្វើការឃាត់ខ្លួន ក្នុងករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង១១ និង៣០នាទី នាថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមផ្លូវទំនប់កប់ស្រូវ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ វ៉ាន់ សុភ័ក្ត្រ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅ ផ្ទះគ្មានលេខ ភូមិត្រពាំងអណ្តែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ សម្ភារៈដកហូត១.ក្រាមពណ៌សថ្លា(ម៉ាទឹកកក)ចំនួន០១កញ្ចប់ថង់តូច។ ២.ម៉ូតូម៉ាកC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១CZ-1400 ចំនួន ០១គ្រឿង។ ៣.ទូរ​ស័ព្ទដៃ ចំនួន ០១គ្រឿង។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងផ្នែកអន្តរាគមន៍ សហការណ៍ជាមួយកម្លាំងផ្នែកចរាចរណ៍ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ត្រង់ចំណុច ផ្លូវទំនប់កប់ស្រូវ លុះដល់វេលាម៉ោង១១ និង៣០នាទី ស្រាប់តែប្រទះឃើញជនសង្ស័យចំនួនម្នាក់ ជិះម៉ូតូក្នុងទិសដៅពីកើតទៅលិច ដោយមានការសង្ស័យកម្លាំងយើងក៏បានត្រួតពិនិត្យរកឃើញក្រាមពណ៌សថ្លា(ម៉ាទឹកកក)ចំនួន០១កញ្ចប់ថង់តូច ភ្លាមនោះ  កម្លាំងយើងក៏ធ្វើការឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងយកមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការទៅតាមផ្លូវច្បាប់៕

Facebook Comments
Loading...