ពុទ្ធ ឆាយរិទ្ធី និងហ៊ីម សេរី ឡើងសាកកណ្តាប់ដៃជាមួយកីឡាករថៃ

0
479

ភ្នំពេញ ៖ កីឡាករពុទ្ធ ឆាយរិទ្ធី អ្នកប្រដាល់នៃក្លិបពុទ្ធសេរីវង្សពោធិសែនជ័យ ជួបកីឡាករថៃនីវវាំងច័ន្ទ ប៉ាកនផនសុរិន្ទ ខណៈកីឡាករហ៊ីម សេរី អ្នកប្រដាល់របស់ក្លិបតាព្រហ្មមានជ័យ ជួបកីឡាករថៃគុសាក់គុនណយ ភីតឧប៊ុន ដើម្បីសាកកណ្តាប់ដៃគ្នា នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩។

កីឡាករពុទ្ធ ឆាយរិទ្ធី ជួបជាមួយ​កីឡាករថៃនីវវាំងច័ន្ទ ប៉ាកនផនសុរិន្ទ នេះក្នុងប្រ​ភេទ​ទម្ងន់៦៧គីឡូក្រាម កីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅប្រទេសកម្ពុជា ជាច្រើនលើកមកហើយ មានឈ្នះចាញ់ជាមួយកីឡាករជួមុខរបស់កម្ពុជា ស្នៀតខ្លាំងរបស់គេជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។

រីឯពុទ្ធ ឆាយរិទ្ធី គេជាអ្នក​ប្រដា​ល់​ម្នាក់​ដែលគូប្រកួតល្មមៗ​ពិបាក​ក្នុង​ការ​យកឈ្នះគេ​ណាស់ព្រោះតែពុទ្ធ ឆាយរិទ្ធីគេជាអ្នក​ប្រដាល់​ដែល មាន​ស្នៀតជើងទាត់ និងកណ្តាប់ដៃ​ខ្លាំង និង​ធ្ងន់ ហើយ​មានចិត្ត​ប្រដាល់​ធំ​ថែម​ទៀត។ ការវាយ​មិន​ដកថយ​ ដោយ​សម្រុកចូល​វាយ​គំរាមលើគូប្រកួតនោះជាទិចនិចដែលពុទ្ធ ឆាយ​រិទ្ធី ​​គេធ្លាប់ប្រើបាន​ផល​ជាញឹកញាប់។ តែយ៉ាងណាបើទោះជាពុទ្ធ ឆាយ​រិទ្ធី គេ​មានស្នៀត​ប្រ​កួ​ត​និង​ផ្លែ​ក្នុងការវាយ​ចេញល្អ​គឺខ្លាំងទាំង​ជើងនិង​កណ្តាប់ដៃ យ៉ាងណាក៍ដោយប៉ុន្តែ​គេអន់ខាង​កម្លាំង​ស៊ុ​ហ្វ​ផងដែរ ហើយគូរនេះមានភាគរយហាសិបម្នាក់ប៉ុណ្ណោះ។​ ចាំមើលកីឡាករកម្ពុជាពុទ្ធ ឆាយរិទ្ធី ជាអ្នកឈ្នះឫកីឡាករថៃនីវវាំងច័ន្ទ ប៉ាកនផនសុរិន្ទ?។

ដោយឡែកកីឡាករកម្ពុជាហ៊ឹម សេរី ជួបកីឡាករថៃគុសាក់គុនណយ ភីតឧប៊ុន វិញត្រូវបាន​អ្នកតាម​ដាន​លើក​ឡើងថា កីឡាករកម្ពុជាមានសង្ឃឹមឈ្នះច្រើនព្រោះកីឡាករហឹម សេរី នាពេល​បច្ច​ប្បន្ន​នេះន​ណា​ក៍ទទួល​ស្គាល់​ថា ជាកីឡាករជើងខ្លាំង​វ័យ​ក្មេង​១រូប ដែលកំពុងទទួល បាន​ការគាំទ្រ​យ៉ាង​ច្រើន​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រ​ដាល់កម្ពុជា ជាមួយនឹងការចេះប្រើ​ក្បា​ច់​គ្រប់​ស្នៀត ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន រួមផ្សំ​ជា​មួយ​កម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ​ ធ្វើឲ្យកី​ឡាករ​ក្នុង​ស្រុក និងក្រៅស្រុកត្រូវ​បានចុះ​ចាញ់ជា​បន្តបន្ទាប់។

ការអះអាងបែបនេះក៍ដោយសាហ៊ឹម សេរី មួយ​រយៈ​ពេល​ចុង​ក្រោយនេះ​ ​មានការ​រីក​ចំ​រើន​ជាង​មុនច្រើនទាំងស្នៀត​គុន​ទាំង​កម្លាំង​ស៊ុហ្វ ពោលគឺគេ​ហ្វឹកហាត់បាន​ជាប់លាប់ ​ធានា​បាន​ក្នុង​ការ​​ប្រកួត​ប្រាំ​ទឹក​ដោយ​គ្មាន​បញ្ហាអ្វីឡើយ។ ​ជាងនេះទៅទៀតនោះហ៊ឹម សេរី ជា​អ្នក​ប្រដាល់​ដែល​ឡើង​ប្រកួត​កម្រ​ចាញ់​គូរប្រកួតណាស់​ព្រោះរូបគេ ប្រកួត​មិន​ចេះ​លាក់កម្លាំង​និង​មាន​ស្នៀត​ពិសេស​ដើម្បី​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ថែម​ទៀត​ផង ហើយមាន​បទពិសោធ​ន៍​និង​​តិចនិក​​ក្នុង​ការ​ប្រកួត​ច្រើន ជាមួយកី​ឡា​ករ​ក្នុង​ស្រុក​និង​កីឡាករបរទេសថែមទៀត។ ចាំមើលហ៊ឹម សេរី អាច​យកឈ្នះលើកីឡាករថៃគុសាក់គុនណយ ភីតឧប៊ុន ដូចការអះអាងរបស់អ្នក​តាមដានកីឡាប្រ​ដា​ល់កម្ពុជា​ដែរឬយ៉ាងណា?៕

Facebook Comments
Loading...