គណបញ្ជាការឯកភាពខណ្ឌដឹកនាំកម្លាំងចុះត្រួតពិនិត្យ ដើម្បី​ពង្រឹង​សុវត្ថិភាព​នៅក្នុង​មូលដ្ឋាន និងដើម្បីការពារសុខសុវត្ថិភាពបុណ្យជាតិ៧មករា

0
373

ភ្នំពេញ ៖ កាលពី​យប់​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០១៩ ដើម្បី​ពង្រឹង​សុវត្ថិភាព​នៅក្នុង​មូលដ្ឋានជូនប្រជាពលរដ្ឋ និងដើម្បីការពារសុខសុវត្ថិភាពបុណ្យជាតិ៧មករា នាពេលខាងមុខនេះ លោកជា ខេមា ដឹកនាំកម្លាំងគណបញ្ជាការឯកភាពខណ្ឌ ចំនួន៣៩នាក់ចុះត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅគោលដៅផ្លូវជាតិលេខ៥ មុខអនុវិទ្យាល័យព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

ដើម្បី​ពង្រឹង​សុវត្ថិភាព​នៅក្នុង​មូលដ្ឋានជូនប្រជាពលរដ្ឋ រដ្ឋបាល​ខណ្ឌ​ព្រែកព្នៅ តែងតែ​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ជា​ប្រចាំ​រៀងរាល់យប់ មិនដែលខកខាន​ឡើយ ដែលមាន​មន្ត្រី​សាលាខណ្ឌ កម្លាំងប៉ូលិស កម្លាំងកងរាជអាវុធ កម្លាំងសណ្តាប់ធ្នាប់​ខណ្ឌចូលរួមផងដែរ ហើយពីមួយថ្ងៃទៅមួយថ្ងៃបទល្មើសឆ្លងកាត់ មិនមានអ្វីគួរឲ្យ​ចាប់អារ​ម្ម​ណ៍ដូចកាលពីកន្លងមកនោះទេ។

ជាក់សែ្តង កាលពី​យប់​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០១៩ រដ្ឋបាល​ខណ្ឌព្រែកព្នៅ ដឹកនាំ​ដោយ​លោក ជា ខេមា បានដឹកនាំកម្លាំងគណៈ​បញ្ជាការឯក​ភាព​ខណ្ឌ កម្លាំងចូលរួមសរុបចំនួន៣៩នាក់ ចុះត្រួតពិ​និត្យការអនុវត្តច្បាប់​ចរាចរផ្លូវគោក និងឆែក​អាវុធជាតិផ្ទុះ នៅគោលដៅមុខ​សាលា​អនុវិទ្យា​ល័យព្រែកព្នៅ ផ្លូវជាតិលេខ៥ សង្កាត់​ព្រែក​ព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

លោក ជា ខេមា បាន​ប្រាប់​ឱ្យដឹងថា បន្ទាប់ពី​ទទួល​បាន​បទបញ្ជា​ពី​លោក សុខ សម្បត្តិ អភិ​បាល​នៃ​គណៈ​អភិបាលខណ្ឌ​ខណ្ឌព្រែកព្នៅ លោក​និងមន្ត្រីសាលាខណ្ឌ​ជាច្រើននាក់ទៀត​បាន​ដឹកនាំ​កម្លាំងចម្រុះសរុបចំនួន៣៩នាក់ ក្នុងនោះកម្លាំងប៉ូលិ​សសង្កាត់-ខណ្ឌចំនួន ១៤​នាក់ កម្លាំង​កង​រាជអាវុធហត្ថខណ្ឌចំនួន ១០នាក់ មន្ត្រីសាលាខណ្ឌចំនួន ០៥នាក់ កម្លាំង​សណ្តាប់​ធ្នាប់​ខណ្ឌ-សង្កាត់ចំនួន ១០នាក់ កាលពី​យប់​ថ្ងៃទី​០៤ ខែមករា នេះ ចាប់ពី​វេលា​ម៉ោង១៩ និង៣០នាទី រហូត​វេលា​ម៉ោង​ ២០និង ​៣០​នាទី ទើបត្រូវបានបញ្ចប់។ ជាលទ្ធផលត្រួតពិនិត្យរថយន្តតូចធំឆ្លងកាត់ បានចំនួន ៤០គ្រឿង រថយន្តតូចចំនួន២៥គ្រឿង។ ត្រួតពិនិត្យម៉ូតូឆ្លងកាត់បានចំនួន ៣៥គ្រឿង ក្នុងនោះអត់កញ្ចក់បានចំនួន២៥គ្រឿង អាវុធឆ្លងកាត់គ្មាន គ្រឿងញៀនឆ្លងកាត់គ្មាន។

លោកអភិបាលរងខណ្ឌព្រែកព្នៅ ប្រាប់​ឲ្យដឹងទៀតថា សកម្មភាព​ដាក់​គោលដៅត្រួត​ពិនិត្យ​អាវុធជាតិផ្ទុះ រប​ស់​រដ្ឋបាលខណ្ឌព្រែកព្នៅ មានជា​រៀង​រាល់យប់តែម្តង ដើម្បី​ត្រួតពិនិត្យបទ​ល្មើស​គ្រប់​ប្រភេទ ធ្វើយ៉ាងណារក្សា​ឱ្យបាន​នូវ​សុខ​សុវត្ថិ​ភាពជូន​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​មូល​ដ្ឋាន ក៏​ដូច​ជាប្រជា​ពល​​រដ្ឋទូទៅផងដែរ៕​

Facebook Comments
Loading...