ផាន់ គ្រាន់ និងពុយ វណ្ណៈ ជួបកីឡាករថៃដណ្តើម៣ពិន្ទុក្នុងវគ្គជម្រុះដំបូង

0
346

ភ្នំពេញ ៖ កីឡាករផាន់ គ្រាន់ អ្នកប្រដាល់នៃពុទ្ធសេរីវង្សពោធិសែនជ័យ ជួបជាមួយកីឡាករថៃភិតសាយហ្វា ស.ច.វីឈីតប៉ែតទីវ ខណៈកីឡាករពុយ វណ្ណៈ អ្នកប្រដាល់មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិសាត់ ជួបកីឡាករចេកនួន ឌែងយីម ក្នុងវគ្គជម្រុះជុំដំបូងឆ្ពោះទៅដណ្តើមខ្រែក្រវាត់ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម នៅសង្វៀនស៊ីអិនស៊ី នាថ្ងៃអាទិត្យទី៦ ខែមករា ឆ្នាំ២០១៨នេះ។

កីឡាករផាន់ គ្រាន់ ជួបជាមួយ​កីឡាករថៃភិតសាយហ្វា ស.ច.វីឈីតប៉ែតទីវ នេះត្រូវបាន​អ្នក​តាមដានអៈអាងថា មានភាគរយឈ្នះតិចលើកីឡាករជើងខ្លាំងថៃម្នាក់នេះ បើទោះជាផាន់ គ្រាន់ គេជា​អ្នក​ប្រដាល់​ ជោកជាំ​ជាមួយនឹង​សង្វៀនក៍ដោយ ហើយម្យាងទៀតប្រមាណជាបីបួនប្រកួតចុងក្រោយគេធ្វើមិនបានល្អនោះទេ។​

ចំណែកកីឡាករថៃភិតសាយហ្វា ស.ច.វីឈីតប៉ែតទីវ គេធ្លាប់មកប្រកួតនៅស្រុកខ្មែរច្រើលើក ហើយក៍ធ្លាប់បានប្រកួតចាញ់និងឈ្នះ​លើកីឡា​ករកម្ពុជា ជាច្រើននាក់ផងដែរ ស្នៀតខ្លាំងរបស់គេគឺជង្គង់ និងស្នៀតទាត់កាត់។ រីឯកីឡាករផាន់ គ្រាន់ស្នៀតខ្លាំង​របស់​គេ​គឺកណ្តាប់ដៃ និងជង្គង់ផងដែរ ក៍ប៉ុន្តែគ្រាន់តែ​គេ​មាន​កម្ពស់រាងទាបបន្តិចប៉ុណ្ណោះ។​ ចាំមើលកីឡាករផាន់ គ្រាន់​ និងកីឡាករថៃភិតសាយហ្វា ស.ច.វីឈីតប៉ែតទីវ នរណាជាអ្នកឈ្នះបាន៣ពិន្ទុលើកដំបូង?។

ដោយឡែកកីឡាករពុយ វណ្ណៈ ជួបជាមួយកីឡាករថៃចេកនួន ឌែងយីម ក្នុងវគ្គជម្រុះជុំដំបូងផងដែរ កីឡាករថៃចេកនួន ឌែងយីម ម្នាក់នេះគេរឹងមាំ កម្លាំងស៊ុហ្វខ្លាំង និងស្នៀតជើងទាត់ ជង្គង់របស់គេវាយចេញរហ័សនិងខ្លាំងទៀតផង តែយ៉ាងណាកីឡាករថៃម្នាក់នេះប្រកួតខ្លាំងលក្ខណមិត្តភាពប៉ុណ្ណោះ ចំណែកលែងខ្សែក្រវាត់មិនសូវជោគជ័យនោះទេ។

រីឯ​កី​ឡាករពុយ វណ្ណៈ អាចនិយាយបានថាគេជោគជាំនិងសង្វៀនហើយ ប្រការប្រកួតលក្ខណមិត្តភាពជាមួយកីឡាករបរទេស ស្ទើរតែរាល់សប្តាហ៍ទៅហើយ ស្នៀតប្រយុត្តិរបស់គេល្អ ពិសេសគឺស្នៀតកណ្តាប់ដៃ ទាត់ជើងក្រោម និងកែង ដែលអាចវាយប្រយោលក៍បានចូលគៀកក៍បាន ដោយប្រើបានលឿន ហើយ​ធ្ងន់ថែមទៀត។ តែយ៉ាងណាកីឡាកតពុយ វណ្ណៈ ក៍មិនជោគជ័យក្នុងការប្រកួតដណ្តើមខ្សែក្រវាត់នោះដែរពេលខ្លះឆ្លងមិនផុតវគ្គជម្រុះផង តែគេប្រកួតលក្ខណមិត្តភាពល្អ ដោយគូប្រកួតដែលជួបគេម្តងៗមិនសូវមានកីឡាករណាផ្តួលគេបានឡើយ។ ចាំមើលក្នុងការប្រកួតនេះកីឡាករពុយ វណ្នៈ ជាអ្នកឈ្នះបាន៣ពិន្ទុដំបូងឬកីឡាករថៃចេកនួន ឌែងយីម?៕

Facebook Comments
Loading...