ប្រជុំ​គណៈបញ្ជាការ​ឯក​ភាព​ខណ្ឌព្រែកព្នៅផ្តោតសំខាន់ក្នុងការរៀបចំអបអរសាទរសម្ភោធវិមានអនុសវរីយ៍ ឈ្នះ ឈ្នះ

0
526

ភ្នំពេញ ៖ នា​ព្រឹកថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៨នេះ សាលាខណ្ឌព្រែកព្នៅ បាន​បើកកិច្ចប្រជុំ​គណៈបញ្ជាការ​ឯក​ភាព​ខណ្ឌព្រែកព្នៅ ក្រោមអធិបតី​ភាព​លោក​សុខ សម្បត្តិ អភិបាល​នៃ​គណៈអភិបាលខណ្ឌព្រែកព្នៅ និងមន្រ្តី សំខាន់ៗ​គ្រប់លំ​ដាប់​ថ្នាក់​ក្រោមឱវាទនៃ​សាលាខណ្ឌមួយចំនួនទៀតផងដែរ ផ្តោតសំខាន់ក្នុងការ​រៀបចំ​ស​ណ្តាប់ធ្នាប់ និងអនាម័យតាមដងផ្លូវ ​ក្នុងការរៀបចំអបអរសាទរខួបលើកទី២០ នយោបាយឈ្នះ ឈ្នះ និងសម្ភោធវិមានឈ្នះ ឈ្នះ នាថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។

លោកសុខ សម្បត្តិ បានលើកឡើងថា នាចុងឆ្នាំនេះ ព្រះរាជាណាចក្រកម្ពុជា និងរៀបចំអបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨នេះ។

លោកបន្តថា សូមឲ្យកងកងកម្លាំង​មានសមត្ថកិច្ចទាំងពីថ្នាក់ភូមិ សង្កាត់រហូតដល់ថ្នាក់ខណ្ឌ​គ្រប់​ជាន់​ថ្នាក់ត្រូវជួយសម្រួលរៀបចំ និងការ​ពារ​សណ្តាប់ក្នុងកម្មវិធីពិធីសម្ភោធនេះ​ឲ្យបាន​គ្រប់​ជ្រុងជ្រោយ​ដើម្បីកិត្តិយសរបស់យើងទាំងអស់គ្នា និងដើម្បីតបស្នងសងគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបាននាំសុខសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជា រយៈពេល២០ឆ្នាំមកនេះ។

លោកបញ្ជាក់ថា តាមសាលាសង្កាត់ទាំង៥របស់ខណ្ឌព្រែកព្នៅ ត្រូវត្រួតពិនិត្យផ្នែកសន្តិសុខក្នុង​មូល​ដ្ឋានអោយបានល្អ ហើយរដ្ឋបាលខណ្ឌ និងចុះធ្វើរដ្ឋបាលចាប់ពីថ្ងៃទី២៨ មាន៣ទីតាំង ក្នុងនោះចំណុចទី១ក្រុមទី១ធ្វើរដ្ឋបាលចាប់ពីមាត់ទន្លេឡើងមកផ្លូវជាតិលេខ៥ ទី២ចាប់ពីផ្លូវជាតិលេខ៥ទៅដល់រង្វង់មូលគល់ស្ពានព្រែកព្នៅ និងទី៣ចាប់ពីគល់ស្ពានព្រែកព្នៅ ទៅដល់ផ្លូវបំបែកចូលឡុងឈិន។

លោកប្រធានគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅបានបញ្ជាក់បន្ថែមថា តាមសេចក្តីនែនាំរបស់សាលារាជធានីភ្នំពេញ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមអបអរសាទរក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ឲ្យបានមហោឡារឹក អធិកអធម និងមានភាពសប្បាយរីករាយ រដ្ឋបាលខណ្ឌសូមធ្វើការនែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់លំនៅឋាន សណ្ឋាគារ ក្រុមហ៊ុន សហគ្រាស អាជីវកម្ម សេវាកម្ម សូមចូលរួមលើកទងជាតិ តុបតែងលំអអាគារ ក្រុមហ៊ុន សហគ្រាសរៀងៗខ្លួន ត្រូវរៀបចំតែងរចនាភ្លើងពណ៍ឲ្យបានស្រស់បំព្រងគួរជាទីមនោរម្យក្នុងពេលរាត្រី ចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩។

​ទទួលបានសេចក្តីនែនាំនេះ សូមបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់លំនៅឋាន សណ្ឋាគារ ក្រុមហ៊ុន សហគ្រាស អាជីវកម្ម សេវាកម្ម ទាំងអស់ចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ជាចុងក្រោយលោកសុខ សម្បត្តិណ ក៍បានផ្តាំផ្ញើរដល់សង្កាត់ទាំង៥ក្នុងខណ្ឌព្រែកព្នៅ ដែលមានកសិកម្មច្រើនត្រូវអូទាញទឹកឲ្យបានគ្រប់គ្រាន់ក្នុងការបង្កបង្កើនផល ជាពិសេសត្រូវត្រួតពិនិត្យពូជ និងជីកុំឲ្យខ្វះឲ្យសោះ ជាងនេះទៅទៀតត្រូវទប់ស្កាត់រថយន្តធន់ធំ និងការចុះមើលផ្លូវសំបុកមាន់ឲ្យបានជាប្រចាំ បន្ទាប់ពីការពារសន្តិសុខសុវត្ថិភាពក្នុងមូលដ្ឋាន៕

Facebook Comments
Loading...