យុវជនម្នាក់តណ្ហាឡើងដល់កប៉ុនប៉ងរំលោភសេពសន្ថវៈ លើនារីរងគ្រោះត្រូវគេចាប់ប្រគល់អោយអាវុធហត្ថខណ្ឌព្រែកព្នៅ

0
806

ភ្នំពេញ ៖ តណ្ហាឡើងខ្លាំងយុវជនម្នាក់ប៉ុនប៉ងរំលោភសេពសន្ថវៈ លើនារីរងគ្រោះអ្នកលក់ដូមិនបានសម្រេច តែត្រូវបានគេចាប់ប្រគល់អោយកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ បានសម្រេចកាលពីវេលាម៉ោង២១ និង០០នាទីយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ ដែលប្រព្រឹត្តនៅចំណុចបន្ទប់លើផ្សារបុរីពិភពថ្មីឈូកវ៉ា១ភូមិ អណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យក្នុងករណីនេះឈ្មោះចេវ ជុន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ ជនជាតិខ្មែរស្នាក់នៅបុរីពិភពថ្មីឈូកវ៉ា២ សង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ រ ព ភេទស្រី អាយុ១៩ឆ្នាំ មុខរបរលក់ដូរ ជនជាតិខ្មែរ  ស្នាក់នៅបន្ទប់លើផ្សារបុរីពិភពថ្មីឈូកវ៉ា១ភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

បច្ចុប្បន្ន ជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅ កងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ ចំណែកជនសង្ស័យបានបញ្ជូនទៅការិយាលយ័ប្រឆាំងការជូញដូរមនុស្សនិងការពារអនីតិជនកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ការទៅតាមផ្លូវច្បាប់៕

Facebook Comments
Loading...