កំលាំងអាវុធហត្ថខណ្ឌព្រែកព្នៅបានឃាត់ខ្លួនជនសង្ស័យ៣នាក់ ពីបទចែកចាយដោយខុសច្បាប់នូវសារធាតុញៀន

0
861

ភ្នំពញ ៖ កាលពីវេលាម៉ោង១៥ និង៣០នាទី និងម៉ោង១៦ និង៣០នាទី នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ កំលាំងល្បាតនិងកំលាំងជំនាញ អាវុធហត្ថខណ្ឌព្រែកព្នៅ បានធ្វើការល្បា​ត​ពួនស្ទាក់និងឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ០២នាក់ពីបទ(ចែកចាយដោយខុសច្បាប់នូវសារធាតុញៀន) និងម្នាក់ទៀតពីបទ(ពាក់ពន្ធ័នូវសារធាតុញៀនដោយខុសច្បាប់) នៅលើផ្លូវបេតុងចូល ភូមិផ្សារលិចសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង៣នាក់ក្នុងករណីនេះទី១ឈ្មោះ នៅ សុភាព ភេទប្រុសអាយុ៤១ឆ្នាំជនជាតិខ្មែរសញ្ជាតិខ្មែរ មុខរបរ(ចែកចាយគ្រឿងញៀន)រស់នៅភូមិឡកំបោរសង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវរាជធានីភ្នំពេញ ទី២ឈ្មោះ លី ភារះ ហៅ រិទ្ធ ភេទប្រុសអាយុ១៤ឆ្នាំជនជាតិខ្មែរសញ្ជាតិខ្មែរមុខរបរ (ចែកចាយគ្រឿងញៀន)រស់នៅភូមិឡកំបោរសង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវរាជធានីភ្នំពេញ និងទី៣ឈ្មោះ លឹម ឡី ហៅ ខ្លី ភេទប្រុសអាយុ២៦ឆ្នាំជនជាតិខ្មែរសញ្ជាតិខ្មែរ មុខរបរជាងម៉ូតូរស់នៅផ្ទះជួលភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខរាជធានីភ្នំពេញ។

វត្ថុតាងចាប់យកមាន០១ម៉្សៅក្រាមសថ្លាចំនួន១៨កញ្ចប់តូច ០២ម៉ូតូចំនួន០២គ្រឿង(ទី១ម៉ាក HONDA DREAM C125ពណ៌ខ្មៅស៊េរីឆ្នាំ2014ពាក់ស្លាកលេខ 1 CB-9108ភ្នំពេញ, ទី២ម៉ាកស៊ូយស៊ូគីស្មាស់រ៉េវ៉ូពណ៌ខ្មៅផលិតឆ្នាំ2007ស្លាកលេខ 1X-7991ភ្នំពេញ3/ទូរសព្ទ័ចំនួន០៣គ្រឿង(ទី1ម៉ាកNOKAIចុចពិល,ទី២ម៉ាកHAIYAពណ៌ផ្កាឈូក(ខូច),ទី៣ម៉ាកSAMSUNGពណ៌ខ្មៅស៊េរីចាស់៤/ប្រាក់រៀលចំនួន60000រៀល ៥ដុំសាកទូរសព្ទ័ពណ៌សសំរាប់លាក់ថ្នាំញៀន០១៦-នាឡិកាដៃចំនួន01(ខូច)

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ ចាត់ការបន្ត៕

Facebook Comments
Loading...