ប្រជុំប្រចាំខែក្រុមការងារចុះជួយ​សង្កាត់ទាំង៥​​ក្នុង​ខណ្ឌព្រែកព្នៅនៃ​គណបក្ស​ប្រជាជន​កម្ពុជា

0
364

ភ្នំពេញ ​លោករស់ សុផាន់ អនុប្រធានក្រុមការងារចុះជួយខណ្ឌ​ព្រែកព្នៅ និងលោក​សុខ សម្បតិ ប្រធានគណកម្មាធិកាគណបក្សខណ្ឌ​ ​ព្រម​ទាំងប្រធាន អនុប្រធាន​សមាជិក​ចុះ​​ជួយ​សង្កាត់ទាំង៥របស់​គណបក្ស​ប្រជាជន​កម្ពុជាក្នុង​ខណ្ឌ​ព្រែក​ព្នៅផងដែរ បានបើកកិចប្រជុំប្រចាំខែ​របស់​ខ្លួន កាល​ពីព្រឹក​ថ្ងៃ​ទី១៥ ខែធ្នូ ឆ្នាំ២០១៨ នៅគណៈបក្សខណ្ឌព្រែកព្នៅ​។​

ក្នុងឪកាសនោះ​ លោកសុខ សម្បតិ បាន​ឡើង​ថ្លែង​ពី​លទ្ធផល និង​បទពិ​សោ​ធន៍​ការងារ​រយៈពេល​កន្លងមក ព្រមទាំង​ការងារ​ដែល​ត្រូវធ្វើ​សម្រាប់​ពេល​ខាង​មុខ​របស់ក្រុម​ការងា​​គណ​បក្ស​ប្រជា​ជន​កម្ពុ​ជា​ខណ្ឌព្រែកព្នៅ។

លោកសុខ សម្បតិ​ក៏​បាន​ជំរុញ​ឱ្យ​មន្ដ្រី​ទាំងអស់ ជាពិសេស​សមាជិក​ក្រុមការងារ​ចុះ​ជួយ​ខណ្ឌ​និងសង្កា​ត់​ទាំង​៥ ត្រូវ​បន្ដ​ខិតខំ​ដោយ​យកចិត្តទុកដាក់​ចុះ​ជួយ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ ជាប្រចាំ​កុំឲ្យដាច់ឲ្យសោះ។ លោកបន្តថាក្រុមការងារ​ទាំងអស់​ត្រូវ​បន្ត​សហការ និង​សាមគ្គី​ភាព​ផ្ទៃក្នុង ដោះស្រាយ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ជួបប្រទះ​បញ្ហា​ផ្សេងៗ ដើម្បី​កុំឲ្យ​ថ្នាក់​ដឹក​នាំ​របស់យើង ​នៅ​ខាងលើមានការ​ខក​បំណង​ពី​ក្រុមការងារ​នេះ។

លោកសុខ សម្បត្តិក៍បានលើក​ឡើងផងដែរ​ ពី​ស្មា​រតីមិនទទួលខុសត្រូវ​ទទួល​ខុស​ត្រូវរបស់​ក្រុម​ការងារ ហើយលោកក៍សូមកោតសសើរ ដល់ក្រុម​ការងារមួយចំនួនធំ​ដែលទទួល​ខុស​ត្រូវខ្ពស់​ហើយតែង​តែ​អនុ​វត្ត​នូវ​គោល​នយោបាយ​ទិស​ដៅ​របស់​គណ​បក្ស​ ​ពិសេស​ជា​ទូទៅ​មាន​មនោ​ស​ញ្ចេ​ត​នា​ជាប់​ជាមួយ​ប្រជា​ពលរដ្ឋទូ​ទៅ ដូច​អ្វី​ដែល​​ស​ម្តេ​ច​អគ្គ​មហា​សេនា​ប​តី​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​បាន​គិត​គូ​ពី​ប្រទេស​ជាតិ​និង​ប្រជា​ពលរដ្ឋ​ ​ខិតខំ​នាំ​មក​នូវ​សន្តិ​ភាព​ ​និង​ការ​អ​ភិ​វឌ្ឍ​រហូត​ដល់​ទទួល​បាន​ជោគជ័យ​សម្រាប់​ប្រទេស​ជាតិ​និង​ប្រជា​ ពលរដ្ឋ​ទាំងមូល​។

ដោយឡែកលោករស់ សុផាន់ ក៏​បាន​ជំរុញ​ឱ្យ​មន្ដ្រី​ទាំងអស់ ជាពិសេស​សមា​ជិក​ក្រុម​​ការងារ​ចុះ​ជួយ​សង្កា​ត់​ទាំង​៥ ត្រូវ​បន្ដ​ខិតខំ​ដោយ​យកចិត្តទុកដាក់​ចុះ​ជួយ​ប្រជាពល​រដ្ឋ​នៅ​តាម​មូលដ្ឋាន​ ជាប្រចាំ​ឲ្យបានយ៉ាងតិច១ខែ២ដងឫក៍បាន១ខែម្តងដែរ កុំឲ្យអត់សោះ​ ហើយក្រុមការងារទាំងអស់ត្រូវបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការរស់នៅប្រចាំថ្ងៃក្នុងមូលដ្ឋាន កុំបណ្តោយឲ្យការងឿងឆ្ងល់របស់ពួកគាត់ ក្លាយជាការថ្នាំងថ្នាក់ដល់គណបក្សប្រជាជនកម្ពុជា យើងធ្វើយ៉ាងណាឲ្យពួកគាត់បានយល់ពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងការអភិវឌ្ឍន៍ប្រទេសកម្ពុជាយើងនាពេលបច្ចប្បន្ននេះ។

លោកបន្តថា ក្រុមការងារ​ទាំងអស់​ត្រូវ​បន្ត​សហការ និង​សាមគ្គីភាព​ផ្ទៃក្នុងឲ្យបានល្អ ត្រូវហ៊ានលះបង់ដើម្បីបក្ស​ទាំងអស់គ្នា ដើម្បី​គណៈបក្ស​ប្រ​ជាជនកម្ពុជាយើងទទួលជ័យជំនះនា​ការបោះឆ្នោតបន្តបន្ទាប់ទៀត៕

Facebook Comments
Loading...