ឡុង សុវណ្ណឌឿន ជួបកីឡាករកាណាដា ខណៈពុយ វណៈ និងលិញ ភារម្យ ជួបកីឡាករថៃ

0
846

ភ្នំពេញ ៖ កីឡាករគុនខ្មែរ៣នាក់មានឡុង សុវណ្ណឌឿន អ្នកប្រដាល់របស់ក្លិបសាលវ័នកីឡា ត្រូវគេផ្គូផ្គងឲ្យជួបកីឡាករកាណាដា Hung Ngoc ខណៈកីឡាករពុយ វណ្ណៈ អ្នកប្រដាល់មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិសាត់ និងកីឡាករថៃភិតដាំ គាតបានឌិតយីម រីឯកីឡាករលិញ ភារម្យ អ្នកប្រដាលនៃក្លិបឆ្មាសសែនសុខគុនខ្មែរ ជួបកីឡាករភេតណងបី គាតបានឌិតយីម នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨។

កីឡាករឡុង សុវណ្ណឌឿន គេ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់កីឡាករកាណាដា Hung Ngoc ​​ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូ​ក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ហើយមិនទាន់ដឹងពីសមត្ថភាពរបស់កីឡាករកណាដានេះខ្លាំងប៉ុនណានោះដែរ។ សម្រាប់សុវណ្ណឌឿន គេ​​ជា​កីឡាករ​​ជើង​ខ្លាំងទម្ងន់ធ្ងន់​មួយរូប ក្នុងចំណោម​អ្នក​ប្រដាល់​ជួមុខរបស់ប្រទេស​កម្ពុជា​នា​ពេលបច្ចប្បន្ននេះ។

កីឡាករឡុង សុវណ្ណឌឿន គេជាអ្នកលេងស្នៀតកណ្តាប់ដៃ និងកែង រីឯស្នៀត​ជើង​ទាត់ និង​ជង្គង់របស់​គេ ក៍ល្អ​ហើយ​ខ្លាំង​ថែមទៀត។ ប៉ុន្តែ​យ៉ាងណា សុវណ្ណឌឿន ក៏​មាន​ចំ​ណុច​ខ្សោយ​ខ្លះ​ដែរ គឺត្រង់​គេ​វាយ​ចេញ​រាងយឺតបន្តិចប៉ុណ្ណោះ តែគេមានកម្លាំង​ពលំពេ​ញ៥​ទឹកមិនពិបាក​ឡើយ។ ឡុង សុវណ្ណឌឿន គេជា​កី​ឡា​ករ​ជើងចាស់និងខ្លាំង​ម្នាក់​ដែល​ឡើង​ប្រកួត​លើក​ណា​ក៏​ពិ​បា​ក​រក​ដៃ​គូ​មក​ផ្តួល​ឱ្យគេ​ចាញ់​ពិន្ទុ​ ឬ​ឱ្យ​សន្ល​ប់​នៅ​លើ​រេញ​ណាស់។​ អញ្ចឹង​ហើយ​ទើប​អ្នក​ស្នេហា​​កីឡា​ប្រដាល់​ភាគ​ច្រើន​នៅតែគាំទ្រ​កីឡាករឡុង សុវណ្ណឌឿន ថា​​ជា​កីឡា​ករ​ដែល​មាន​សក្តា​នុពល​ ហើយ​មាន​សមត្ថ​ភាព​គួរ​ឱ្យ​សរសើរ​ ដោយ​ម្នាក់​ៗ​ហាក់​សម្តែ​ង​នូវ​ទំនុក​ចិត្ត​ចង់​ទស្សនា​យ៉ាង​ខ្លាំង​នៅគ្រប់​ ពេល​កីឡា​ករ​រូប​នេះ​ឡើង​រេញ​ប្រកួតម្តងៗនោះ តែមួយរយៈចុងក្រោយនេះគេធ្វើមិនសូវបានល្អនោះទេ។ ចាំមើលកី​ឡា​ករឡុង សុវណ្ណឌឿន នឹង​កីឡាករកាណាដា Hung Ngoc​ នេះនណាជាអ្នកឈ្នះ?។

ចំណែកកីឡាករពុយ វណ្ណៈ ជួបជាមួយកីឡាករថៃភិតដាំ គាតបានឌិតយីម ក្នុងប្រភេទ​ទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំង២មិនដែលជួបគ្នាទេពីមុនមក តែយ៉ាងណាកីឡាករថៃគេរឹងមាំ កម្លាំងស៊ុហ្វខ្លាំង និងស្នៀតជើងទាត់ ជង្គង់របស់គេវាយចេញរហ័សនិងខ្លាំងទៀតផង។

រីឯ​កី​ឡាករពុយ វណ្ណៈ គេជាកីឡាករជើងថ្មីតែស្នៀតប្រយុត្តរបស់គេល្អ ពិសេសគឺស្នៀតកណ្តាប់ដៃ និងជង្គង់តែម្តង ដែលអាចវាយប្រយោលក៍បានចូលគៀកក៍បាន ដោយប្រើបានលឿន ហើយ​ធ្ងន់ថែមទៀត។ ចាំមើលក្នុងការប្រកួតនេះកីឡាករពុយ វណ្នៈ ជាអ្នកឈ្នះឬកីឡាករថៃថៃភិតដាំ គាតបានឌិតយីម?។

ដោយឡែកកីឡាករលិញ ភារម្យ ត្រូវជួបជាមួយកីឡាករថៃភេតណងបី គាតបានឌិតយីម ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក តែកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅប្រទេសកម្ពុជាជាច្រើនលើកមកហើយ ស្នៀតខ្លាំងរបស់គេគឺជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។

ចំណែកកីឡាករលិញ ភារម្យ គេជាកីឡាករជើងថ្មីកំពុអធ្វើអោយអ្នកតាមដានប្រដាល់ចាប់អារម្មណ៍ចំពោះស្នៀតប្រយុទ្ធរបស់គេ ការប្រកួតកន្លងមកគេប្រើបានទាំងដៃទាំងជើងតែម្តងលិញ ភារម្យ គេជាអ្នកស្រករក្រោយមែនតែចិត្តរបស់គេធំខ្លាំងណាស់មិនតែប៉ុណ្ណោះ គេវ៉ៃដោយហ៊ានប្ដូរកែងជាមួយគូប្រកួតដោយគ្មានញញើតទៀតផង។ ចាំមើលរវាងកីឡាករលិញ ភារម្យ និងកីឡាករថៃភេតណងបី គាតបានឌិតយីម នរណាជាអ្នកឈ្នះ?៕

Facebook Comments
Loading...