បុរសចំណាស់ដើរថ្មើរជើងម្នាក់ត្រូវរថយន្តមិនស្គាល់ម៉ាកបុក បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ

0
887

ភ្នំពេញ ៖ បុរសចំណាស់ដើរថ្មើរជើងម្នាក់ត្រូវរថយន្តមិនស្គាល់ម៉ាកបុក បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រួចគេចខ្លួនបាត់វេលាម៉ោង១៨ និង៣០នាទី កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចមុខក្រុមហ៊ុន MH (រោងចក្រអាល់កុល)  លើផ្លូវជាតិលេខ៥ ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

រថយន្តបង្ករ (គេចខ្លួនពីកន្លែងកើតហេតុមិនស្គាល់អត្តសញ្ញាណ ) ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង បើកបរដោយឈ្មោះ (គេចខ្លួនពីកន្លែងកើតហេតុ) លុះមកដល់កន្លែងកើតហេតុក៏បានបុកអ្នកថ្មើរជើងម្នាក់ដើរក្នុងទិសដៅពីលិចទៅកើតឈ្មោះ សំ សឿន ភេទប្រុស អាយុ ៦៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រៃល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងករណីនេះបណ្តាលអោយស្លាប់មនុស្សម្នាក់នៅកន្លែងកើតហេតុ ហើយមូលហេតុបណ្តាលមកពីរថយន្ត បើកបរលឿនខ្វះការប្រុងប្រយ័ត្ន។ ក្រោយកើតហេតុសពត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ហើយក្នុងករណីខាងលើសមត្តកិច្ច យើងកំពុងធ្វើការស្រាវជ្រាវបន្តរ៕

Facebook Comments
Loading...