ប្រទះឃើញគ្រោងឆ្អឹងឆេះខ្លោច មិនស្គាល់អត្តសញ្ញាណ នៅចំណុចដីវាលកុកអាន ក្នុងសង្កាត់គោករកា

0
1240

ភ្នំពេញ ៖ ពីវេលាម៉ោង១៥ និង៣០នាទី នាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ គ្រោងឆ្អឹងឆេះខ្លោច មិនស្គាល់អត្តសញ្ញាណ ត្រូវបានគេប្រទះឃើញ នៅចំណុចដីវាលកុកអាន ផ្លូវលំ ភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សពជនរងគ្រោះ៖ មិនស្គាល់អត្តសញ្ញាណ ស្លាកស្នាមបន្សល់ទុក៖ ១.គ្រោងឆ្អឹងឆេះខ្លោចមួយចំនួន ២.កំទិចការ៉ុងពណ៌សមួយចំនួន។ ការសន្និដ្ឋានរបស់សមត្ថកិច្ច តាមការពិនិត្យរបស់ការិយាល័យកោសល្យវិច្ឆ័យបច្ចេកទេស និងវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន ករណីខាងលើពិតជាករណីឃាតកម្មពិតប្រាកដ។

មុនពេលកើតហេតុ តាមការស្រាយបំភ្លឺរបស់ឈ្មោះ វ៉ាន់ ដា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប និងឈ្មោះ ឡុច នឿន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបររត់តាក់ស៊ី បានរៀបរាប់ថា ខ្លួនបានបើករថយន្តដឹកជនជាតិកូវ៉េចំនួន០២នាក់ មានប្រុសម្នាក់ និងស្រីម្នាក់ចេញពីសណ្ឋាគារម៉ូយ៉ូ យ៉ូប៉ូអ៊ីន ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយរថយន្តម៉ាកកាំម៉ារីពណ៌ផ្សែងក្រម៉ៅ ពាក់ស្លាកលេខភ្នំពេញ ១A.៩៧៧៦ សំដៅមកកន្លែងដីឡូតិ៍ ស្ថិតនៅភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ទៅមកក្នុងតម្លៃ៣៥ដុល្លារ ពេលមកដល់មុខខ្លោងទ្វាស្រាប់តែជនជាតិកូរ៉េទាំងពីរនាក់ចុះពីលើរថយន្តរួចដើរសំដៅទៅកន្លែងចាក់សំរាម ឃើញដូច្នេះខ្លួនក៏ដើរទៅមើល ក៏ឃើញគ្រោងឆ្អឹងឆេះខ្លោចមួយចំនួន រួចក៏បានរាយការណ៍មកប្រាប់សមត្ថកិច្ចតែម្ដង។នៅថ្ងៃខែឆ្នាំដដែលដោយមានការឯកភាពពីលោក តុប ឈុនឡុង ព្រះរាជអាជ្ញារង អយ្យការសាលាដំបូងរាជធានីភ្នំពេញបានអនុញ្ញាតអោយសមត្ថកិច្ចយើងនាំយកគ្រោងឆ្អឹងទៅរក្សាទុកនៅក្នុងវត្តស្ទឹងមានជ័យ។ ការសន្និដ្ឋានរបស់សមត្ថកិច្ច តាមការពិនិត្យរបស់ការិយាល័យកោសល្យវិច្ឆ័យបច្ចេកទេស និងវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន ករណីខាងលើពិតជាករណីឃាតកម្មពិតប្រាកដ៕

Facebook Comments
Loading...