មឿង សុខហ៊ុច ដឹកដៃលន បញ្ញា ជួបកីឡាករថៃ ចំណែកពុយ វណ្ណៈ ជួបកីឡាករអ៊ីរ៉ង

0
1756

ភ្នំពេញ ៖ កីឡាករជើងខ្លាំងទម្ងន់មធ្យមមឿង សុខហ៊ុច អ្នកប្រដាល់របស់ក្លិបពុទ្ធ​សេរីវង្សពោ​សែន​ជ័យកីឡា ដឹកដៃកីឡា​ករលន បញ្ញា អ្នកប្រដាល់នៃសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ជួបកីឡាករថៃRong Napha និងកីឡាករLom Nav ចំណែកកីឡាករពុយ វណ្ណៈ អ្នកប្រដាល់មកពីក្លិបឃ្លាំងមឿងកីឡា ខេត្តពោធិសាត់ ជួបកីឡាករអ៊ីរ៉ង Mohammadresza Behrouz នា​ថ្ងៃអា​ទិត្យ​ទី០២ ខែធ្នូ ឆ្នាំ២០១៨នេះ នៅលើ​សង្វៀន​ស៊ីអិនស៊ី។

គូប្រកួត ដែលអាចឲ្យអ្នកទស្សនាទុកចិត្ត​បាននោះ គឺកីឡាករមឿង សុខហ៊ុយ​ ដែល​ត្រូវជួបជាមួយកីឡាករជនជាតិថៃRong Napha ក្នុងប្រភេទទ​ម្ងន់៦៥គីឡុ​ក្រាម ដែល​អ្នក​ទាំង​២នាក់នេះមិនដែលជួបគ្នាទេនៅលើសង្វៀននេះ តែកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅតាមសង្វៀនស្រុកខ្មែរជាចើនលើកមកហើយ ស្នៀតខ្លាំងរបស់គេគឺជើងទាត់កាត់ និងជង្គង់។​

រីឯកីឡាករ មឿង សុខ ហ៊ុច មួយ​រយៈចុងក្រោយនេះត្រូវ​បានគេមើលឃើញថា ដើរលុកលុយ​រករឿង​តាមបណ្តាសង្វៀនទួរទស្សន៍ជាមួយ​អ្នក​ប្រដាល់​ជើងចាស់​ដែល​ខ្លាំងៗ និងកីឡាករអន្តរជាតិជាច្រើននាក់ដែលមានលទ្ធផលគួរឲ្យ​សសើរ ជា​មួយផ្តួលគូប្រកួតជាបន្តបន្ទាប់មកនោះ។មឿង សុខហ៊ុច គេមាន​កាយសម្បទា​រឹងមាំ ព្រមទាំងមានស្នៀតកែង និងជង្គង់ ដែលធ្វើឲ្យគូរ​ប្រកួ​ត​របស់ខ្លួន ពិបាកទប់ទល់ និង​ជាស្នៀតសម្រាប់ផ្ដួលគូរប្រកួតដ៍អស្ចារទៀតផង។ ការ​វាយ​ចេ​ញ​របស់សុខហ៊ុច ​ធ្ងន់ហើយរហ័ស​ ​ជាពិសេស​ស្នៀត​ជើង​ទាត់ និង​ជង្គង់ របស់​គេ​ខ្លាំង​ណា​ស់​អាច​បញ្ចេញ​បាន​ភ្លាមៗ​ស្រប​ជាមួយ​ដៃតែម្តង។ ប៉ុន្តែ​យ៉ាងណា មឿង សុខហ៊ុ​ច ក៏​មាន​ចំ​ណុ​ច​ខ្សោ​យខ្លះ​ដែរ គឺត្រង់​​វាយ​ចេញ​ហើយមិនសូវការពាវិញនោះទេ​ដែលធ្វើឲ្យដៃគូប្រកួត​ឆាប់​​ដឹងពី​ចំណុច​ខ្សោយទាំងនេះ។ ចាំមើលមឿង សុខហ៊ុច អាច​យក​ឈ្នះ កីឡា​ករថៃRong Napha នេះបានដោយ​របៀ​បណា?។

ចំណែកកីឡាករស្រករក្រោយលន បញ្ញា ត្រូវជួបជាមួយកីឡាករថៃLom Nav ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេពីមុនមក ដោយសារលន បញ្ញា ជាកីឡាករជើងថ្មីទើបវាយឡើងរហូតបានប្រកួតជាមួយកីឡាករបរទេស ចំណែកកីឡាករថៃក៍ទើបមកប្រកួតនៅស្រុកខ្មែរដែរ ហើយមិនទាន់ដឹងថាកីឡាករថៃម្នាក់នេះមានវិជ្ជាគុនខ្លាំងប៉ុណ្ណានោះដែរ។

រីឯកីឡាករលន បញ្ញា គេជាកីឡាករស្រករក្រោយទេតែស្នៀតខ្លាំងរបស់គេខ្លាំងទាំងព្រមតែម្តង ក្នុងនោះបើគេទាត់មួយជើងហើយកណ្តាប់ដៃក៍ចេញតាមក្រោយដែរ ហើយស្នៀតកែងបុកកាណូតក៍គ្រោះថ្នាក់ដែរ កីឡាករល្មមៗមិនអាចទប់ជាមួយគេបានប្រាំទឹកនោះទេ ហើ​យ​គេមានកម្ពស់ខ្ពស់ទៀត ដែលអាចបោះជង្គង់ខ្លីក៍បានវែងក៍បាន តែយ៉ាងណាលន បញ្ញា គេមិនសូវខ្លាំងខាងកម្លាំងស៊ុហ្វនោះទេ។ ចាំមើលលន បញ្ញា ជាអ្នកឈ្នះឬកីឡាករថៃLom Nav ?។

ដោយឡែកកីឡាករពុយ វណ្ណៈ ជួបជាមួយកីឡាករអ៊ីរ៉ង Mohammadresza Behrouz ក្នុងប្រភេទ​ទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំង២មិនដែលជួបគ្នាទេពីមុនមក តែយ៉ាងណាកីឡាករអ៊ីរ៉ងគេរឹងមាំ កម្លាំងស៊ុហ្វខ្លាំង និងស្នៀតជើងទាត់ ជង្គង់របស់គេវាយចេញរហ័សនិងខ្លាំងទៀតផង។

រីឯ​កី​ឡាករពុយ វណ្ណៈ គេជាកីឡាករជើងថ្មីតែស្នៀតប្រយុទ្ធរបស់គេល្អ ពិសេសគឺស្នៀតកណ្តាប់ដៃ និងកែងតែម្តង ដែលអាចវាយប្រយោលក៍បានចូលគៀកក៍បាន ដោយប្រើបានលឿន ហើយ​ធ្ងន់ថែមទៀត។ ចាំមើលក្នុងការប្រកួតនេះកីឡាករពុយ វណ្នៈ ជាអ្នកឈ្នះឬកីឡាករអ៊ីរ៉ង Mohammadresza Behrouz?៕

Facebook Comments
Loading...