លោកហួត លាភពិសិដ្ឋ និងលោកស៊ូ ស៊ីវុត្ថា ចុះជួបសំណេះ​សំណាលនិងចែកអំណោយដល់កីឡាករអុំទូក៣​ក្នុងសង្កាត់សំរោង

0
1785

ភ្នំពេញ : លោកហួត លាភពិសិដ្ឋ អភិបាលរងខណ្ឌ តំណាងលោកសុខ សម្បតិ អភិ​បាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ លោកស៊ូ ស៊ីវុត្ថា អនុប្រធានចុះជួយសង្កាត់សំរោង តំណាងលោកហួត ហៃ ប្រធានក្រុមការងារចុះជួយសង្កាត់សំរោង បានចុះជួបសំណេះ​សំណាល ជាមួយកីឡាករអុំទូក៣​ នៅក្នុងពិធីអុំសាកល្បង នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅមាត់ទន្លេក្នុងសង្កាត់សំរោង។

ក្រុមកីឡាករអុំទូក កំពូលអធិរាជត្រៃភព និងច័ន្ទវង្សាមហា​តេជៈ ព្រមទាំងចំណុះទូកជ័យសំរោងតេជៈ សម្រែកប្តេជ្ញាចិត្ត របស់ក្រុមកីឡាករ ចំណុះទូកទាំងអស់ស្រែកឡើងព្រមគ្នា ដែលបានប្តេជ្ញាចិត្តដណ្តើមយកជ័យជំនះ ក្នុងពិធីប្រ​ណាំងទូក រយ:ពេល៣ថ្ងៃឲ្យបាន នៅមុខព្រះបរមរាជវាំង ដើម្បីកិត្តិយសខ្លួនឯងផង វត្តផង និងដើម្បីមុខ​មាត់កិត្តិយស របស់សាលាខណ្ឌព្រែកព្នៅផងដែរ។

ក្នុងឱកាសជួបសំណេះសំណាល និងផ្តល់ជាស្បៀងអាហារ ដល់កីឡាករចំណុះទូកទាំង៣​នេះ និងដើម្បីលើកទឹកចិត្ត ដល់កីឡាករទូក ដែលកំពុងហ្វឹកហាត់ ត្រៀមប្រកួត នៅក្នុងព្រះ​រាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក នាថ្ងៃទី២១-២២-២៣ ខែវិច្ឆិកានេះ លោកស៊ូ ស៊ីវុត្ថា បាននាំយកអំណោយ ផ្តល់​ជូនដល់កីឡាករទូកទាំង៣ មានកំពូលអធិរាជត្រៃភព និងច័ន្ទវង្សាមហា​តេ​ជៈ ព្រមទាំងទូកជ័យសំរោងតេជៈ សរុបចំនួន១២លានរៀល ក្នុង១ទូកទទួលបាន៤លានរៀល អាវមានឡូហ្គោការិយាល័យភូមិបាលខណ្ឌព្រែកព្នៅ៤០០អាវ និងមួក៤០០ ទឹកសុទ្ធ៨០កេស មី១២កេស បាកាស៥០កេស។​ ចំណែកសាលាខណ្ឌព្រែកព្នៅបាននាំថវិកាយកទៅចែកជូន ក្នុង១ទូក៤០ម៉ឺនរៀល ក្រុមការងារសាលាក្រុងដែលចុះជួយសង្កាត់សំរោង ឧប្បត្ថមទឹកសុទ្ធ៥០កេស ទឹកផ្លែឈើ៥០កេសនិងថវិកា២លានរៀល រីឯសង្កាត់សំរោងឧប្បត្ថមថវិកា៣លានរៀល និងមី៣០កេស។

ក្នុងឪកាសនោះដែរលោក ហួត លាភពិសិដ្ឋ បានមានប្រសាសន៍ថា អំណោយទាំងនេះ គឺ​ជាទឹកចិត្តស្រឡាញ់ របស់សាលាខណ្ឌនិងសប្បុរសជននានា ដើម្បីលើកស្ទួយលើវិស័យកីឡារបស់កម្ពុ​ជា ពិសេសការប្រកួតប្រណាំងទូកង ទូកមួងដែលជាប្រពៃណីខ្មែរ តែងតែប្រារព្ឋធ្វើឡើង រៀង​រហូតមកនោះ។

លោកអភិបាលរងខណ្ឌ ក៏បានផ្តាំផ្ញើដល់កីឡាករទូកទាំងអស់ ត្រូវតែគោរពវិន័យ ស្តាប់តាមការ​ណែនាំរបស់អ្នកគ្រប់គ្រង មានសីលធម៌ល្អ ខំធ្វើការហ្វឹកហាត់អោយបានខ្លាំងក្លាថែមទៀត ព្រោះថា បើទោះបីជាទូកមានល្បឿនយ៉ាងណាក៍ដោយ បើកីឡាករមិនសាមគ្គីគ្នាហើយ​អុំមិន​កើតនោះទេ ក៍អុំទៅមិនឈ្នះគេដែរ។ ជាមួយគ្នានេះ លោកអភិបាលរងខណ្ឌព្រែកព្នៅ ក៍បានសំ​ណូ​ម​ពរដល់គណ:កម្មការគ្រប់គ្រងទូក និងកីឡាករចំណុះទូក ទាំងអស់ ត្រូវយកចិត្តទុកដាក់ ក្នុង​ការគោរពវិន័យ និងបទបញ្ជា ក្នុងការប្រណាំងទូក រួមទាំងការថែទាំសុខភាព ដើម្បី ឈាន​ទៅ​ដណ្តើមយកជ័យជំនះ ដើម្បីកិត្តិយសខណ្ឌ សង្កាត់ និងវត្តរបស់យើង និងរួមចំណែកញ៉ាំង​អោយ​ព្រះរាជពិធី បុណ្យអុំទូក បណ្តែតព្រះទីប និងសំពះព្រះខែរយ:ពេល ៣ថ្ងៃ នាថ្ងៃខាងមុខនេះប្រកបទៅដោយ សេចក្តីសុខ សប្បាយរីករាយ​និងឈ្នះទាំងអស់គ្នា៕

Facebook Comments
Loading...