ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងផ្នែកអន្តរាគមន៍ព្រែកព្នៅ ឃាត់ខ្លួនក្នុងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

0
1563

ភ្នំពេញ ៖ ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងផ្នែកអន្តរាគមន៍ព្រែកព្នៅ ឃាត់ខ្លួន ក្នុងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន វេលាម៉ោង ២៣ និង៣០នាទី នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្លូវ១៥១ ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យទី០១.ឈ្មោះ ពុធ រស់ ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាជ័យ ឃ៉ំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល។ ជនសង្ស័យទី០២.ឈ្មោះ សុខ តុលា ភេទប្រុស អាយុ១៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាជ័យ ឃ៉ំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល។ សម្ភារៈចាប់យក១. គ្រឿងញៀនប្រភេទក្រាមសរថ្លាចំនួន០១កញ្ចប់ថង់តូច។ ២.ម៉ូតូម៉ាកហុងដា C៥០ ពណ៍ទឹកប្រាក់ គ្មានស្លាកលេខ ចំនួន០១គ្រឿង។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងផ្នែកអន្តរាគមន៍ បានធ្វើការល្បាតនៅចំណុចខាងលើ ពេលនោះក៍ប្រទះឃើញជនសង្ស័យចំនួន០២នាក់ខាងលើ ជិះម៉ូតូមួយគ្រឿង ដោយមានការសង្ស័យកម្លាំងយើងក៏បានឃាត់អោយឈប់ដើម្បីត្រួតពិនិត្យនិងឆែកឆេរ ភ្លាមនោះក៍បានរកឃើញ គ្រឿងញៀនប្រភេទក្រោមសរថ្លា ចំនួន០១ថង់តូចដែលជនសង្ស័យបានទម្លាក់ចោលនៅនិងដី រួចមកកម្លាំងក៍បានឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងវត្តុតាងយកមកសារសួរ និងធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោម នៅអធិការដ្ឋានខណ្ឌតែម្ដង។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅកសាងសុំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕

Facebook Comments
Loading...