គោជល់ ចែកមហារង្វាន់ធំរថយន្ត MAZDA ECLIP ឆ្នាំ ២០១៨មានតម្លៃ ២០០លានរៀល

0
1085

ភ្នំពេញ ៖ ភេសជ្ជៈប៉ូវកម្លាំងគោជល់ ចែកមហារង្វាន់ធំរថយន្ត MAZDA ECLIP ឆ្នាំ ២០១៨ មានតម្លៃ ២០០លានរៀល ឬ៥ម៉ឺនដុល្លារ បានប្រគល់ជូន ដល់កំពូលអ្នកសំណាង មកពីខេត្តកំពង់ឆ្នាំង ក្នុងកម្មវិធីកំពូលអ្នកប្រដាល់គុណខ្មែរ ជើងឯកគោជល់វេលាម៉ោង ១៧៖៣០ ដល់ ម៉ោង ២០៖០០ នៅស្ថានីយ៍ទូរទស្សន៍ ស៊ីអិនស៊ី ឬស្សីកែវ នេះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ ។

ម្ចាស់សំណាងរង្វាន់គោជល់ ២០០ លានរៀល លោក យ៉ាន ហៀង អាយុ៤៦ឆ្នាំ ជាជាងកាត់សក់ នៅក្នុងរោងកាត់សក់តូចមួយ ក្បែរផ្ទះរបស់គាត់ នៅភូមិនាងមាលា ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំ បានឈ្នះមហារង្វាន់ធំរថយន្ត Mazda Eclipse ឆ្នាំ២០១៨ ពីក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង គោជល់ ពេលដែលគាត់ទិញពីអ្នកលក់នៅក្បែររោងកាត់សក់របស់គាត់។

នេះជាលើកទី៣ហើយ ក្នុងឆ្នាំ ២០១៨នេះ ដែលក្រុមភេសជ្ជៈប៉ូវកម្លាំង គោជល់ ចែកមហារង្វាន់ជូនដល់កំពូលអ្នកមហាសំណាង ជាអតិថិជនដែលតែងតែគាំទ្រភេសជ្ជៈគោជល់ មិនថាអ្នកលក់ដុំ លក់រាយ ឬអ្នកដែលចូលចិត្តពិសាភេសជ្ជៈគោជល់នោះទេ។

នៅថ្ងៃនេះក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង គោជល់នាំយកមហារង្វាន់ធំនេះចែកជូនផ្ទាល់ដល់ លោក យ៉ាន ហៀង នៅស្ថានីយ៍ទូរទស្សន៍ ស៊ីអិនស៊ី ហើយនឹងបន្តនាំយកមហារង្វាន់ ទៅជូនដល់ផ្ទះរបស់លោក នៅខេត្តកំពង់ឆ្នាំងតែម្ដង។

មិនតែប៉ុនណ្ណោះ នៅយប់មិញនេះដែរ អ្នកលក់ភេសជ្ជៈគោជល់ ដែលអ្នកទិញ បានត្រូវរង្វាន់រថយន្ត Mazda ក៏ទទួលបានរង្វាន់លើកទឹកចិត្តចំនួន១០លានរៀលផងដែរ។ ដូចពាក្យស្លោករបស់យើងថា អ្នកលក់បានលុយ អ្នកពិសារបានឡាន។ ហើយនៅថ្ងៃនេះផងដែរ ក៏មានអ្នកដែលមានសំណាងត្រូវរង្វាន់ធំបន្ទាប់ គឺរង្វាន់ម៉ូតូហុងដាឌ្រីម ក៏បានមកទទួលរង្វាន់ និងអបអរសម្រាប់អ្នកឈ្នះរង្វាន់ធំផងដែរ ។

សូមរំលឹកថា ឆ្នាំ២០១៨នេះ ភេសជ្ជៈប៉ូវកម្លាំង គោជល់ នៅមានមហារង្វាន់ជាច្រើនទៀតមានដូចជា រថយន្ត Mazda Eclipse ឆ្នាំ ២០១៨ ម៉ូតូហុងដាឌ្រឺម ឆ្នាំ២០១៨ រង្វាន់លុយសុទ្ធ និងរង្វាន់ជាច្រើនផ្សេងទៀតរាប់លានរង្វាន់។

ការចែកមហារង្វាន់នេះ នឹងអាចធ្វើឲ្យលោកអ្នកក្លាយជាអ្នកមាន ដោយមិនដឹងខ្លួន។ ដូចនេះ សូមអតិថិនជនដែលគាំទ្រភេសជ្ជៈប៉ូវកម្លាំង គោជល់ បន្តការគាំទ្រដើម្បីទទួលមហាសំណាងនេះបន្តទៀត។ ហើយលោកអ្នកអាចប្ដូររង្វាន់បាននៅក្រុមហ៊ុន ហេរ៉ូឃីង (គោជល់) អាសយដ្ឋានអាគារលេខ ៣៤៤ មហាវិថីម៉ៅសេទុង ភូមិ៦ សង្កាត់ទូលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ឬអាចទំនាក់ទំនងតាមលេខទូរស័ព្ទ៖០៧៧ ៥៩៩ ៨៥៩ រៀងរាល់ម៉ោងធ្វើការ៕

Facebook Comments
Loading...