កិច្ចប្រជុំសាមញ្ញលើកទី៥៣ អាណត្តិទី២ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ ក្រុមប្រឹក្សាស្នើ​ឲ្យរដ្ឋបាលខណ្ឌជួយដោះស្រាយផ្លូវលេចទឹក និង​សំណង់សង់រំលោភលើចំណីផ្លូវ

0
190

ភ្នំពេញ ៖ កិច្ចប្រជុំសាមញ្ញលើកទី៥៣ អាណត្តិទី២ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ ក្រោមអធិបតីភាព លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ និង លោកស្រី សួន ចាន់ណារី អភិបាលរងខណ្ឌ តំណាងលោកអភិបាលខណ្ឌ កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខណ្ឌព្រែកព្នៅ។

ក្នុងកិច្ចប្រជុំនេះផងដែរ សមាជិកក្រុមប្រឹក្សា ខណ្ឌព្រែកព្នៅ​ស្នើ​ឲ្យរដ្ឋបាលខណ្ឌ ជួយដោះស្រាយផ្លូវ​តាមបណ្តាសង្កាត់ដែលខែប្រាំងធ្វើបានស្អាតល្អ តែដល់ខែវស្សាទឹកហូរកាត់ខូចព្រោះអត់មានប្រព័ន្ធលូ ធ្វើឲ្យពិបាកក្នុងការធ្វើដំណើរ និងទី២សុំឲ្យរដ្ឋបាលខណ្ឌមានវិធានការចំពោះអ្នកសង់សំណង់រំលោភលើចិញ្ចើមផ្លូវ ព្រោះកន្លងមកមិនទាន់ឃើញមានចំណាត់ការណាមួយនៅឡើយនោះទេ។

ឆ្លើយតបទៅនឹងសំណើនេះលោក ជា ខេមា អភិបាលរងខណ្ឌព្រែកព្នៅបានលើកឡើងថា​ សំណង់រឹងមាំដែលមិនអាចរុះរើបាន សង់រំលោភលើផ្លូវផ្លូវគឺមិនមានទេក្នុងខណ្ឌរបស់យើង ​តែសំណង់តយ៉ាកដែលអាចរុះរើបានគឺមានលក់ដូនៅចិញ្ចឹមផ្លូវគឺមានមែន តែរដ្ឋបាលខណ្ឌបានជូនដំណឹងដល់ពួកគាត់រួចហើយ ដោយមិនឲ្យពួកគាត់សង់ធ្វើឲ្យប៉ះពាល់ដល់ប្រលាយទឹកនោះទេ។ ចំណែកទឹកហូរកាត់ផ្លូវក្នុងរដូវវស្សាគឺបណ្តាលមកពីប្រជាពលរដ្ឋចាក់ដីខ្ពស់ជាងផ្លូវ ពិសេសគឺអ្នកពុះដីឡូត៍លក់ ហើយខាងរដ្ឋបាលខណ្ឌក៍បានជូនដំណឹងដល់ប្រជាពលរដ្ឋ និងអ្នកពុះដីឡូត៍លក់ អោយបញ្ឈប់ដាក់ដីខ្ពស់ជាងផ្លូវបន្តទៀតហើយដែរ ហើយយើងនិងធ្វើជាបន្តបន្ទាប់ និងសូមឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមសហការទាំងអស់គ្នាដើម្បីចូលរួមកសាងប្រទេសជាតិយើងឲ្យរីកចំរើនបន្ថែមទៀត។

នៅក្នុងឱ​កាស​នោះដែរ លោកស្រីសួន ចាន់ណារី បានមានប្រសា​សន៍​ថា តាមបណ្តាសង្កាត់ទាំងអស់ត្រូវតែផ្តល់ពត៍មានបើទោះជារឿងនោះ​តូចក៍​ដោយ​ធំក៍ដោយមិនត្រូវទុក្ខដោះស្រាយតែត្រឹមសង្កាត់ ហើយដោះស្រាយ​មិនចេញទើរុញ​ឲ្យ​ខណ្ឌ​នោះ​ទេ ត្រូវតែរាយការណ៍ទាំងអស់។

ជាចុងក្រោយលោកស្រីក៍បានលើកទិសដៅ និងវិធានការ ដល់អង្គ​ប្រជុំ ត្រូវ​ខិត​ខំ យក​ចិត្តទុក​ដា​ក់ រួមគិត រួមពិនិត្ត រូមធ្វើឲ្យល្អលើគ្រប់​វិស័​យក្នុងខណ្ឌរបស់យើង​ដើម្បីអនុ​វត្ត​តាម​​គោលន​យោ​បាយ​ចតុកោណ​ដំ​ណា​ក់​កាល​ទី​២ និង​ទី​៣​របស់​រាជ​រដ្ឋាភិបា​ល ក្រោម​ការ​ដឹក​នាំ​របស់​សម្ដេច​តេ​ជោ​ ហ៊ុនសែន  នា​យ​ករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ​ដែលសព្វ​ថ្ងៃ​នេះ ​បាន​នឹង​កំពុង​ដឹកនាំ​នា​វា​​កម្ពុ​ជា​​លើ​មាគ៌ា​អភិវឌ្ឍន៍​រីក​ ចំរើន​លើ​គ្រប់​វិស័យនោះ។ គួបញ្ជាក់ថារបៀបវិរៈក្នុងកិច្ចប្រជុំនេះរួមមាន១-ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុលើកទី៥២ អាណត្តិទី២ របស់ក្រុមប្រឹក្សាខណ្ឌ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ២-ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០១៨ របស់រដ្ឋបាលខណ្ឌ ៣-ពិនិត្យ និងអនុម័តស្តីពីការបែងចែកប្រាក់រង្វាន់ និងយន្តការរបស់កា​រិ​យា​ល័យច្រកចេញចូលតែមួយ ៤-បញ្ហាផ្សេងៗ៕

Facebook Comments
Loading...