ព្រំ សំណាង និងឃុន ឌីម៉ា បន្ទាប់ពីបាត់មុខមួយរយៈមកឡើងជួបកីឡាករថៃដើម្បីសាកវិជ្ជាគុន

0
713

ភ្នំពេញ ៖ កីឡាករទម្ងន់ធ្ងន់ ព្រំ សំណាង អ្នកប្រដាល់នៃក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ និងកីឡាករឃុន ឌីម៉ា អ្នកប្រដាល់របស់ក្លិបកងរាជអាវុធហត្តរាជធានីភ្នំពេញបន្ទាប់ពីបាត់មុខពីសង្វៀននេះមួយរយៈដូចគ្នាមក ត្រូវបានគេផ្គូរផ្គងឲ្យជួបជាមួយកីឡាករថៃភិតសាណាន់ ប្រានសងហុក និងកីឡាករថៃក្រៀងក្រៃ ត.សិលាឆ័យ ដើម្បីសាកវិជ្ជាគុន នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨នេះ នៅលើសង្វៀនស៊ីអិនស៊ី។

កីឡាករព្រំ សំណាង បន្ទាប់ពីបាត់មុខពីសង្វៀននេះមួយរយៈមក ពេលនេះត្រូវឡើងជួបជាមួយកីឡាករថៃភិតសាណាន់ ប្រានសងហុក ក្នុងប្រភេទទម្ងន់៧៨គីឡូក្រាម។ កីឡាករថៃម្នាក់នេះគេអ្នកប្រដាល់ជោគជាំនៅសង្វៀនប្រទេសថៃ ទោះជាយ៉ាងនេះក្តីកីឡាករថៃកម្រមានគីឡូធ្ងន់ហើយនៅមានវិជ្ជាគុនខ្លាំងដូចមុនណាស់ កីឡាករថៃភាគច្រើនពួកគេពូកែស្នៀតជើងទាត់កាត់ ជង្គង់។

ចំណែកកីឡាករព្រំ សំណាង បោះទោះជាគេបាត់មុខពីសង្វៀនមួយរយៈ ហើយស្នៀតប្រដាល់របស់គេមិន​អស្ចារ្យ​ក៏ពិតមែន ប៉ុន្តែ សំណាងមានកាយសម្បទាល្អ ខ្ពស់ ដៃជើងវែង ដែលជាការអំ​ណោ​យ​ផលដល់ការប្រកួត។ ការប្រកួតរាល់លើករបស់ព្រំ សំណាង គ្រាន់តែលើកជើងធាក់ ក៏គូប្រកួតពិបាកទប់ដែរពិសេសស្នៀត​ដាល់ត្រង់ៗ និងស្នៀតកែងវាយទៅលើគូប្រកួតតែម្តង។ ចាំមើលព្រំ សំ​ណាង ជាអ្នកឈ្នះឬកីឡាករថៃភិតសាណាន់ ប្រានសងហុក?។

ដោយឡែកការជួបគ្នារវាងឃុន ឌី​ម៉ា និងកីឡាករថៃក្រៀងក្រៃ ត.សិលាឆ័យ ប្រកួ​ត​គ្នាក្នុងប្រភេទទម្ងន់៦៣.៥កីឡូ​ក្រា​ម​ កីឡាករឃុន ឌីម៉ា ក៍បាត់មុខមួយរយៈផងដែរដោយសាររបួស កាលដែលគេកំពុងតែឡើងកូដខ្លាំង​ សម្រាប់​ការ​ប្រកួតក្បាច់ខ្មែរបុរាណ​ក្នុងស្រុក ឌីម៉ាគេ​មិន​សូវ​បាន​ឡើង​ប្រកួត​ឡើយ ដោយសារ​គ្មាន​ដៃគូ​ប្រកួត​ជាមួយ។

បើទោះជា​ខានប្រកួតយូរក៍ពិតមែនតែ​ឃុន ឌី​ម៉ា ជើង​ខ្លាំង​របស់​កម្ពុជា​ម្នាក់​នេះ​មិនជាងាយស្រួលឲ្យគូរប្រកួតយកឈ្នះដោយងាយៗនោះឡើយ។ ​ការប្រកួតកន្លងមកស្នៀតខ្លាំងរបស់ឃុន ឌីម៉ា គែពូកែគ្រប់ស្នៀតតែម្តង ស្នៀតជើងទាត់ ជង្គង់ កណ្តាប់ដៃ និងកែង ដែលអាចវាយប្រយោលចូលកៀកក៍បាន។ តែទោះជា​យ៉ាងណា ឃុន ឌី​ម៉ា ​មិនអាច​មើលស្រា​លអ្នក​ប្រដាល់​ថៃ​រូប​នេះ​បាន​ឡើយព្រោះ​​​​គេ ក៏​ជា​ជើងឯក​ម្នាក់​ដែរនៅប្រទេសថៃផងដែរ។ដូច្នេះ​មិនមានអ្នកណាហ៊ាន​ទស្សន៍ទាយ​ពីលត្ថ​ផលមុនឡើយ​ គ្រាន់តែថាកីឡាករម្ចាស់ស្រុកច្រើនតែមានព្រៀប ជាងកីឡាករជាភ្ញៀវ​បន្តិច​ប៉ុណ្ណោះ។ ចាំ​មើល​តើ​ឃុន ​ឌី​ម៉ាអាច​យក​ឈ្នះលើកីឡាករថៃក្រៀងក្រៃ ត.សិលាឆ័យ ​បានដែរឫយ៉ាងណា?៕

CREATOR: gd-jpeg v1.0 (using IJG JPEG v62), quality = 90

Facebook Comments
Loading...