មនុស្សជាច្រើននាក់នាំគ្នាផ្អើលដាក់លុយក្នុងកម្មវិធីទ្រូម៉ាន់នី

0
1138

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនទ្រូម៉ាន់នី បានប្រកាសបើកសម្ពោធ TrueMoney Store នៅ AEON2 ជាផ្លូវការអមជាមួយកម្មវិធីចែកសំបុត្រកុន និងចាប់រង្វាន់ទូរសព្ទ iPhoneXS សេរីចុងក្រោយបង្អស់ ដែលបានធ្វើឲ្យយុវវ័យចាស់ក្មេងប្រុសស្រីជាច្រើននាក់ នាំគ្នាតម្រង់ជួរតម្លើង និងដាក់លុយប្រើកម្មវិធីទ្រូម៉ាន់នីក្នុងទូរសព្ទដៃ។
ក្នុងរយៈពេលតែ ៣ថ្ងៃប៉ុណ្ណោះ ចំនួនមនុស្សតម្រង់ជួរនៅដាក់លុយក្នុងកម្មវិធីទ្រូម៉ាននីមានប្រមាណជិតមួយពាន់នាក់ ដែលបានដណ្តើមគ្នារង់ចាំទទួលយកការផ្តល់ជួនពិសេសនេះចាប់តាំងពីផ្សារមិនទាន់បើកទ្វារមកម្លេះ។
ប្អូនប្រុសឡុង សាម៉េតធី ម្ចាស់គណនីឈ្មោះ ឡុង សុមេធា ដែលជានិស្សិតនៅវិទ្យាស្ថាន CamEd ផ្នែកគណនេយ្យ ឆ្នាំទី៣ ដែលមានអសយដ្ឋានម្តុំសន្ធរមុក ដែលជាអ្នកឈ្នះរង្វាន់ធំ iPhone XS បាននិយាយថា៖ « ខ្ញុំមិននឹកស្មានថាខ្ញុំ អាចឈ្នះរង្វាន់ធំនេះនោះទេ ។ ពេលបានឃើញពិធីការនីប្រកាសអ្នកឈ្នះតាមកម្មវិធីផ្សាយផ្ទាល់ ពេលនោះខ្ញុំនៅក្នុងឡាន ក៏ប្រញ៉ាប់បត់ឡានក្នុងយ៉ាងប្រញ៉ាប់ប្រញ៉ាលកុំឲ្យហួសពេលកំណត់ 45នាទីដើម្បីមកទទួលរង្វាន់។ ខ្ញុំជាអតិថិជនចាស់ដាក់លុយទុកចាយក្នុងកម្មវិធីទ្រូម៉ាន់នី តែដើម្បីផ្សងសំណាងខ្ញុំក៏មកតម្រង់ជួរនឹងគេ ហើយក៏ត្រូវបានរង្វាន់ធំនេះ ។ ពិតជាអស្ចារ្យ ហើយរំភើបខ្លាំងមែនទែន។ »
ម្ចាស់រង្វាន់ធំ iPhone XS ម្នាក់នេះ បានបន្ថែមដែរថា៖ «ខ្ញុំតែងតែទិញកាតទូរសព្ទ និងសំបុត្រកុនតាមកម្មវិធីទ្រូម៉ាន់នីជាប្រចាំព្រោះ ចំណេញបាន៥០% »។

ស្ថិតក្នុងកម្មវិធីចាប់រង្វាន់ស្វែងរកអ្នកឈ្នះ លោក សំ សុទ្ធារ៉ា នាយកពាណិ្ជកម្មក្រុមហ៊ុនទ្រូម៉ាន់នី បានមានប្រសាសន៍ថា ៖ «ក្រុមហ៊ុន នឹងមានការផ្តល់ជូនពិសេសៗជាច្រើនទៀតដល់អ្នកដែលប្រើកម្មវិធីទ្រូម៉ាន់នីទាំងអស់ក្នុងពេលឆាប់ៗខាងមុខនេះ បន្ថែមពីលើការបញ្ចុះតម្លៃ ៥០%លើសំបុត្រកុន បញ្ចូលលុយទូរសព្ទ ការញ៉ាំអាហារ និងសេវាកម្មជាច្រើនទៀត»។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនទ្រូម៉ាន់នីបានធ្វើការសម្ភោធបញ្ជរថ្មីរបស់ខ្លួនសាខាអ៊ីអនសែនសុខរយៈពេល៣ថ្ងៃ ពីថ្ងៃទី១៩ ដល់ ថ្ងៃទី២១ខែតុលា ដោយរៀបចំកម្មវិធីចែកសំបុត្រកុន 2D/3D ឥតគិតថ្លៃ រួមជាមួយការចាប់រង្វាន់ជាច្រើន ជាពិសេសរង្វាន់ទូរសព្ទដៃទំនើបម៉ាក iPhone XS ដោយឥតគិតថ្លៃថែមទៀតផង។ លោកអ្នកអាចទាញយកកម្មវិធី TrueMoney មកប្រើប្រាស់ដោយចូលទៅកាន់ App Store ឬ Play Store ។ ដើម្បីទាញយកកម្មវិធី TrueMoney សូមចុច https://bit.ly/2NiWWzz
ព័ត៌មានបន្ថែមពីកម្មវិធីនេះ អាចទាក់ទង 023 999 639 ឬចូលទៅកាន់ហ្វេសប៊ុក TrueMoney Cambodia ៕

TrueMoney Cambodia
Best money transfer in Cambodia

Facebook Comments
Loading...