ឈុត សេរីវ៉ាន់ថង និងឡុង ជិន ជួបកីឡាករថៃដណ្តើមយក៣ពិន្ទុក្នុងវគ្គជម្រុះពាន

0
744

ភ្នំពេញ ៖ កីឡាករ ឈុត សេរីវ៉ាន់ថង អ្នកប្រដាល់មកពីក្លិបរ៉ាហ៊ូកីឡាខេត្តបាត់ដំបង កីឡាករថៃភិតប៊ុនមី ប៉.យុទ្ធភូមិ ខណៈកីឡាករឡុង ជិន អ្នកប្រដាល់របស់ខ្លារខិនមានរិទ្ធ ជួបជាមួយកីឡាករភូតាក់វ៉ាន់ បេឡេបុរីរ៉ាំ ក្នុងការប្រកួតជម្រុះពាន ដើម្បីដណ្តើមរក៣ពិន្ទុរៀងខ្លួន នាថ្ងៃអាទិត្យទី២១ ខែតុលា ឆ្នាំ២០១៨ នៅលើសង្វៀនស៊ីអិនស៊ី។

កីឡាករជើងថ្មី ឈុត សេរីវ៉ាន់ថង ត្រូវជួបជាមួយកីឡាករថៃភិតប៊ុនមី ប៉.យុទ្ធភូមិ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេនៅសង្វៀននេះ កីឡាករថៃភាគច្រើនស្នៀតខ្លាំងរបស់គេជើងទាត់កាត់ និងជង្គង់ ហើយក៍មានកម្លាំងស៊ុហ្វខ្លាំងផងដែរ ចំណែកកីឡាករឈុត សេរីវ៉ាន់ថង គេជាកីឡាករស្រករក្រោយទេ តែមានស្នៀតប្រយុត្តិមិនចាញ់កីឡាករជើងចាស់ប៉ុន្មានឡើយ ស្នៀតប្រកួតរបស់គេគឺខ្លាំងទាំងព្រមតែម្តង តែគេអត់ខាងកម្លាំងស៊ុហ្វបន្តិចប៉ុណ្ណោះ។

​រវាងកីឡាករទាំង២នាក់​នេះមិន​មានអ្នក​ណាហ៊ាន​ទស្ស​ទាយមុនថាកីឡាករមួយណាជាអ្នកឈ្នះនោះទេ ព្រោះកីឡាករកម្ពុជា ជាអ្នកប្រដាល់​ជើង​ថ្មីដែលទើបចូលប្រឡូកលើសង្វៀន មែនតែគេមានស្នៀតប្រយុត្តិល្អហើយមានចិត្តប្រដាល់ធំថែមទៀត រីឯកីឡាករថៃក៍ពុំទាន់ដឹងថា មាន​វិជ្ជាគុន​ខ្លាំង​ប៉ុណ្ណា​នោះដែរ។ ចាំមើលរវាងកីឡាករជើងថ្មី ឈុត សេរីវ៉ាន់ថង និងកីឡាករថៃភិតប៊ុនមី ប៉.យុទ្ធភូមិ នរណាជាអ្នកឈ្នះទទួលបាន៣ពិន្ទុ?។

ដោយឡែកកីឡាករឡុង ជិន ត្រូវជួបជាមួយកីឡាករថៃភូតាក់វ៉ាន់ បេឡេបុរីរ៉ាំ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេនៅសង្វៀននេះ ក្នុងការប្រកួតជម្រុះពានកីឡាករគ្រប់រូបមិនហ៊ានប្រហេស ហើយវាយមើលងាយគូរប្រកួតនោះទេ ព្រោះពួកគេខ្លាចបាត់បង់ឱកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

កីឡាករឡុង ជិន ជា​អ្នក​ប្រដាល់​វ័យក្មេង​​មាន​ស្នៀត​ប្រដាល់​ល្អ វាយ​ចេញចូល​លឿន និង​រហ័ស ​និង​មាន​បច្ចេកទេស​ក្នុងការ​ប្រកួត​ល្អ​ដែរ​។ មួយទៀត គេ​វាយ​រហ័ស ដក​រហ័ស ចេញចូល​លឿន ​និង​មាន​ផ្លែ​ល្អ​ថែមទៀត។ ​គេ​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ទេ តែ​គេ​មាន​ស្នៀត​ប្រដាល់​ល្អ ហើយ​ធ្លាប់​ផ្ដួល​អ្នក​ប្រដាល់​រួម​ជាតិ ដែល​ជា​ជើង​ខ្លាំងៗ​ច្រើន​នាក់​ហើយ ។ចាំមើលរវាងកីឡាករឡុង ជិន និងកីឡាករថៃភូតាក់វ៉ាន់ បេឡេបុរីរ៉ាំ នរណាជាអ្នកឈ្នះទទួលបាន៣ពិន្ទុ៕

Facebook Comments
Loading...